A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 November 2013

Interior Ministry spokesman: Chhouk Bandith could be hiding in Vietnam ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​៖ ឈូក បណ្ឌិត ទំនង​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​​

ដោយ៖​ ​ថុល ស្រី​លក្ខណ៍​ និង ដួង សុខា​ | ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013 | 1 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ទំនង​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​។​
​ការ​បង្ហើប​ឲ្យដឹង​របស់​មន្ត្រី​ជាន់ខ្ពស់ ​ក្រ​សួង​មហាផ្ទៃ​រូបនេះ ​កើត​ទ្បើង​ពីរ​ថ្ងៃ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម ​តុលាការខេត្ត​ស្វាយរៀង ដោយ​ផ្តន្ទាទោស​កំបាំងមុខ​លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ​១៨​ខែ ពី​បទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​ ទៅ​លើ​កម្មការិនី​រោងចក្រ​បីនាក់ នៅ​ខេត្ត​ស្វាយរៀង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២​។ សាលាឧទ្ធរណ៍​ក៏បាន​បង្គាប់​ឲ្យសមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនដៃដល់​ មក​ដាក់ពន្ធនាគា​រ​ផងដែរ​។​
​លោក ខៀវ សុភ័គ បន្តថា អាជ្ញាធរ​កម្ពុជា​បាន​ទាក់ទង​អាជ្ញាធរ​វៀតណាម​រួច​ហើយ ដើម្បី​ស្វែងរក​ពិរុទ្ធជន​រូបនេះ​ ៖ "លឺថា នៅវៀតណាម ហើយក៏កំពុងសហការជាមួយគេដែរ បើនិយាយ​មែន​ទែន​ ពាក្យសំដីហ្នឹង​យើងក៏បញ្ជូនទៅ​ ដើម្បីសួរ តែបើនៅវៀតណាម​មែន​ មិននេះទេ ឲ្យតែច្បាស់នៅវៀតណាម​ ក្នុងបណ្ដា​ប្រទេស​ទាំងអស់​ យើងឃើញ​ថា​ការចាប់​ជនល្មើស​ពីវៀតណាម​មានលក្ខណៈងាយ​ស្រួល​ជាងគេ​ " ។
​ចំណែក អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធិ គ្រាន់តែ​បង្ហើប​ថា សមត្ថកិច្ច​បាន​ដឹង​ពី​កន្លែង​លាក់ខ្លួន​លោក ឈូក បណ្ឌិត ប៉ុន្តែ​លោក​សុំ​មិន​បង្ហាញ​ទីតាំង​ជាក់លាក់​ទេ ដោយសារ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​នៅឡើយ​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស ​នៃ​អង្គការលីកាដូ លោក អំ សំអាត យល់ថា បើ​លោក ឈូក បណ្ឌិត កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​មែន ហើយ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ចាប់ខ្លួន​ជនល្មើស ​មក​ផ្តន្ទាទោស​នោះ វា​ជា​ការងាយស្រួល​បំផុត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ​៖ "តាមពិតទៅ វៀតណាម និងកម្ពុជា ជាមិត្តភក្តិដល់​ល្អ​និង​គ្នា ប្រសិនជាដោយសារតែគេចទៅនៅវៀតណាម ហើយប្រទេសកម្ពុជាថាអ្នកនោះជាជនដែលត្រូវប្រព្រឹត្តបទល្មើស ហើយត្រូវតុលាការកម្ពុជាផ្តន្ទាទោស នោះធ្វើកិច្ចសហការ អាច​បញ្ជូនមកកម្ពុជា ដើម្បីទទួលទោសតាមផ្លូវច្បាប់បាន"។
​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​ចំនួន បាន​រិះគន់​និទណ្ឌភាព​ដែល​នៅតែ​កើតមាន​នៅ​កម្ពុជា ដោយសារ​ជនល្មើស​នៅតែ​មាន​សេរីភាព​ដើរហើរ​នៅ​ទ្បើយ និងថាជនដៃដល់ ​ទំនងជា​មាន​អ្នកនយោបាយ​មាន​អំណាច ​នៅ​ពីក្រោយ​ជនដៃដល់ ដែល​ជា​ហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​មិន​ហ៊ាន​ចាប់​ខ្លួន​គាត់​៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

2 comments:

Anonymous said...

Yieknam save criminal chhouk bendith to be used as their dog later otherwise Yieknam didn't send ah lop bendith back to Nambodia to face music.Yuon loves to save criminal from Srok Khmer so they will use them later.If you see ah chhouk bendith kill him right away,don't let him live to be used by yuon against Khmer again.

Yobal Khmer

Anonymous said...

The Vietnamese will kill Chhhouk Bandith to stop him from coming out with the truth.