A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 13 November 2013

SL garment workers regrouped to protest again today after they were violently cracked down during their protest on 12/11/13 កម្មករ​រោងចក្រ​អែស.អិល​ប្រមូល​ផ្ដុំ​​គ្នា​ជា​ថ្មី​ក្រោយ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច

កម្មករ​រោងចក្រ អែស.អិល (SL) ប្រមាណ​ជិត ១​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ខណៈ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ ដែល​ត្រូវ​សម្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​​នៅ​ស្នងការ​រាជធានី​ភ្នំពេញ។
ដោយ ម៉ម មុនីរតន៍
2013-11-13
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
កម្មករ អែស.អិល ៦១០
បាតុករ​រោងចក្រ អែស.អិល (SL) ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Uon Chhin
ស្រប​ពេល​គ្នា​នេះ​ដែរ ស្នងការ​រាជធានី​ភ្នំពេញ នឹង​បើក​កិច្ច​ប្រជុំ​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នៅ​ម៉ោង​ប្រមាណ ២​រសៀល។
កម្មករ​ឈ្មោះ ប៊ុន ឈាន ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ការ​ជុំ​គ្នា​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពី​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា នៅ​ប៉ែក​ខាង​លិច​គល់​ស្ពាន​ស្ទឹងមានជ័យ គឺ​ដើម្បី​ទាមទារ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ អនុវត្ត​ការ​សន្យា​របស់​ខ្លួន​ជូន​កម្មករ​ឲ្យ​បាន​ឆាប់។ លោក​បាន​ឲ្យ​ដឹង​ថា មក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ កម្មករ​បាន​រំសាយ​អស់​ជា​បណ្ដើរៗ​ហើយ នៅ​សេសសល់​ប្រមាណ​ជិត ២០០​នាក់​ប៉ុណ្ណោះ។
ដោយ​ឡែក​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា ដែល​តាម​ដាន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ វិញ បាន​ឲ្យ​ដឹង​ថា ស្នងការ​រាជធានី​ភ្នំពេញ បាន​ពន្យារ​ពេល​នៃ​ការ​ចរចា​ដើម្បី​រក​ដំណោះស្រាយ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ប្រមាណ ៣០​នាក់ ទៅ​ម៉ោង ២​រសៀល​វិញ ដោយ​ពុំ​មាន​មូលហេតុ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

No comments: