A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 13 November 2013

A 67 year-old woman died of heart attack after learning that her grandson was arrested during the police crackdown on striking garment workers yesterday 12/11/13 ស្ត្រី​ចំណាស់​ម្នាក់ គាំង​បេះ​ស្លាប់ ដោយសារ​ចៅ ត្រូវបាន​ចាប់ខ្លួន​នៅពេល​ប៉ះទង្គិច​នៅ​ស្ពាន​ស្ទឹងមានជ័យ​​

ដោយ៖​ តាំង វីដា និងស៊ុន ណារិន​ | ថ្ងៃពុធ ទី13 ខែវិច្ឆិកា ឆ្នាំ2013 | 1 ម៉ោង មុន

​ស្ត្រី អាយុ​៦៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​គាំងបេះដូង​ស្លាប់ នៅពេល​ដឹងថា​ចៅ​របស់​ខ្លួន ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​នៅ​ពេល​ប៉ះទង្គិច​ជាមួយ​កម្មករ​រោងចក្រ​SL នៅ​ស្ពាន​ស្ទឹងមានជ័យ​។​
​នៅ​សៀ​ល​ថ្ងៃ​ពុធ​នេះ ម្តាយ​យុវជន ដែល​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវបាន​ដោះលែង​នោះ អ្នកស្រី យស់ ណ​យ មកពី​ខេត្ត​ព្រៃវែង បាន​តាម​មក​រក​កូន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ អ្នកស្រី ឲ្យដឹង​ទាំង​ទឹកភ្នែក​ថា ម្តាយ​របស់​អ្នកស្រី ដែល​ត្រូវ​ជា​យាយ​ជនរងគ្រោះ បាន​គាំងបេះដូង​ស្លាប់​នៅ​ម៉ោង​ប្រមាណ​ជា​៩​និង​៣០​នាទី ថ្ងៃ​ពុធ​នេះ នៅ​ពេល​ដឹង​ដំណឹង​ថា​ចៅ ត្រូវបាន​ចាប់ខ្លួន ក្នុងពេល​ប៉ះទង្គិច​រវាង​កម្មករ និង​កម្លាំង​សមត្ថកិច្ច នៅ​ស្ពាន​ស្ទឹងមានជ័យ​។
​យុវជន​ដែល​ត្រូវ​ដោះលែង​នោះ មានឈ្មោះ​ថា ធារ៉ា អាយុ​១៩​ឆ្នាំ ជា​អ្នក​លក់​លៀស​ហាល​។ យុវជន​ម្នាក់​នេះ ត្រូវបាន​ដោះលែង បន្ទាប់​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស៊ើបសួរ​ហើយ ហើយ​រកឃើញ​ថា​មិន​ជាប់​ពាក់ព័ន្ធ​។​
​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ជនសង្ស័យ​២៩​នាក់ ដែល​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ជាមួយ​សមត្ថកិច្ច​កាលពី​ព្រឹក​ថ្ងៃ​អង្គារ តែ​ឃុំខ្លួន​ពីរ​នាក់ ដោយ​សង្ស័យថា​បាន​ប្រើ​ហិង្សា​ក្នុងពេល​មាន​ការប៉ះទង្គិច​។​ជនសង្ស័យ​ទាំង​ពីរ ត្រូវ​ចោទ​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ប្រើ​ហិង្សា​លើ​កម្លាំង​សមត្ថកិច្ច​។ លោក​បញ្ជាក់ថា ជនសង្ស័យ​ពីរ​នាក់ ដែល​ត្រូវ​ចោទ​នោះ មិនមែន​ជា​កម្មករ​រោងចក្រ​SL​ទេ​។​
​ក្នុង​ចំណោម​ជនសង្ស័យ​២៩​នាក់ ដែល​ត្រូវ​ដោះលែង កម្មករ​SL មានតែ​១​នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធតែ​ជា​អ្នកធ្វើដំណើរ ម៉ូតូឌុប និង​ពលរដ្ឋ​នៅ​តំបន់​នោះ​។​ជនសង្ស័យ​ម្នាក់ អាយុ​១៥​ឆ្នាំ មានមុខ​រើស​អេតចាយ និង​ម្នាក់​ទៀត អាយុ​១៩​ឆ្នាំ មុខរបរ​បើករ​ម៉ក់​ដឹក​ខ្សាច់​។ អ្នក​ទាំង​ពីរ រស់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ គ្រាប់​បែកផ្សែង រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រាប់កាំភ្លើង ត្រូវបាន​ប្រើ ដើម្បី​បង្ក្រាប​ក្រុមបាតុករ​។​ចំណែក​កម្មករ បាន​ប្រើ​ដុំថ្ម​ចោល​លើ​សមត្ថកិច្ច​វិញ និង​បាន​ដុត​បំផ្លាញ​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​ពីរ​គ្រឿង​របស់​សមត្ថកិច្ច​។​
​សេចក្តីថ្លែងការណ៍​របស់​អគ្គស្នងការដ្ឋា​ននគរបាលជាតិ ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ឲ្យដឹងថា ក្នុង​ព្រឹត្តិការណ៍​នៃ​ការប៉ះ​ទង្គិច​​នោះ ជន​ឱកាសនិយម​មួយក្រុម ដែល​មិនមែន​ជា​កម្មករ បាន​ឆ្លៀត​ញុះញង់​បញ្ឆេះ​បង្ក​ឲ្យមាន​អំពើហិង្សាម​លើ​សមត្ថកិច្ច ដោយ​គប់​ដុំ​ថ្ម បាញ់​ទឹក​ចំ​ពាម​គ្រាប់​ដែក និង​វាយ​ដុត​បំផ្លាញ​មធ្យោបាយ ព្រមទាំង​ហ៊ុំព័ទ្ធ ចាប់ខ្លួន​កងកម្លាំង​សមត្ថកិច្ច​ចំនួន​៥​នាក់ នៅ​វត្ត​ស្ទឹងមានជ័យ​។​សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចាប់បង្ខំ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ប្រើប្រាស់​វិធានការ​សមស្រប ដើម្បី​ការពារ​ខ្លួន រាំង​ស្កាត់​អំពើហិង្សា​កុំឲ្យ​រីក​រាលដាល និង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​កម្មករ ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ កម្មករ​ជាង​១​ពាន់​នាក់ ភាគច្រើន​ជា​បុរស មកពី​រោងចក្រ​SL ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ គ្រោង​ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ ប៉ុន្តែ​ក្បួន​ដង្ហែ​នេះ ត្រូវ​បាន​រារាំង​ត្រង់​ចំណុច​ស្ពាន​ស្ទឹងមានជ័យ ត្រើយ​ខាងលិច ដោយ​សមត្ថកិច្ច​ប្រមាណ​៣០០​នាក់ ប្រដាប់​ដោយ​ខែល ដំបងឆក់​។ ការរារាំង​នេះ រហូត​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​គ្នា​៕
​សូម​សរសេរ​មកកាន់​លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

1 comment:

Anonymous said...

she was too old, can not help
she died, due to natural caused,then blaming on polices for money..