A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 November 2013

ICJ unanimously decided that the lands surrounding Preah Vihear temple situates under the sovereignty of Cambodia, ICJ សម្រេច​ជា​ឯកច្ឆ័ន​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​ភាព​កម្ពុជា

preah-vihea-map
ផែនទីតំបន់ ៤,៦ គីឡូម៉ែត្រការ៉េដែលថៃទាមទារ។
ឡាអេ, ហូឡងដ៍ៈ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ធ្វើ​ការ​អាន និង​ប្រកាស​សាល​ដីកា បក​ស្រាយ​លើ​សាលក្រម​ឆ្នាំ ១៩៦២ ស្តី​ពី​ជម្លោះ​ពាក់​ព័ន្ធ​នឹង​ប្រាសាទ​ព្រះ​វិហារ​ដោយ​សម្លេង​ឯកច្ឆ័ន​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ទាំង​មូល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដូច​មាន​ចែងក្នុង​​កថា​ខណ្ឌ​៩៨ នៃ​សាលដីកា​នេះ។
តុលាការ​ក៏​បាន​ប្រកាស​ដែល​ថា ទាំង​កងទ័ព ទាហាន មន្ត្រី​នគរបាល ឆ្មាំ​របស់​ប្រទេស​ថៃ ត្រូវ​តែ​ដក​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​​ព្រះ​វិហារ​ទាំង​អស់។
សូមបញ្ជាក់ថា រឿងក្តី​នៅពេលនេះ តុលាការ​ក្រុងឡាអេ​មិន​មែន​​សើរើ កាត់ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ឡើងវិញ​ ទេ​គឺគ្រាន់​តែ​បកស្រាយ ពន្យល់ បំភ្លឺ ទៅលើ​អត្ថន័យ និង​វិសាលភាព នៃ​សេចក្តីសម្រេច ឆ្នាំ​១៩៦២​នេះ​ប៉ុណ្ណោះ ហើយ អ្វី​ដែល​ជា​ចំណុច​ចម្រូង​ម្រាសដែលឈានដល់ឲ្យ​កម្ពុជា ប្តឹង​សុំ​បក​ស្រាយ នៅ​ពេលនេះ​គឺ​រឿង​ដីនៅ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ ដែល​ខាង​ភាគី​ថៃ តែងតែ​ឲ្យឈ្មោះ​ថា ដី ៤,៦​ គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ។
ភាព​​តានតឹង​រវាង​ថា​តើ​ប្រទេស ណា​មួយ ជា​ម្ចាស់​តំបន់​ដី ៤,៦ គីឡូម៉ែត្រ​ការ៉េ ជុំវិញ​ប្រាសាទ​ព្រះវិហារ​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ២០០៨ បន្ទាប់​ពី​អង្គការ​យូណេស្កូ បាន​ទទួល​យក​សំណើ​របស់​កម្ពុជា ដោយ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក។
អំពើ​ហិង្សា​ដោយ​សារ​ដែនដី​ជម្លោះ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៨ នាក់​ស្លាប់ និង​រាប់​ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ព្រំដែន កាល​ពី​ឆ្នាំ ២០១១ ហើយ​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នោះ​កម្ពុជា​បាន​ស្នើ​សុំ​តុលាការ​យុត្តិធម៌ ​អន្តរជាតិ ធ្វើ​ការ​បកស្រាយ​ឡើង​វិញ ចំពោះ​សេចក្តី​សម្រេច​ឆ្នាំ ១៩៦២ លើ​បញ្ហា​ប្រាសាទ ព្រះវិហារ។

ដូច្នេះ អំណាច​សាល​ដីកា​បកស្រាយ​លើ​សាល​ក្រម ឆ្នាំ១៩៦២ នៅ​ថ្ងៃ​នេះ គឺមាន​វិសាល​ភាព​ទៅ​លើ​ទំហី​ដី ៤,៦ គីឡូ​ម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ​ដែល​ភាគី​ថៃ តែង​តែ​ទាមទារ​ចង់​បាន​ គឺស្ថិតនៅក្នុង​ទឹក​ដី​កម្ពុជា​។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

1 comment:

Anonymous said...

នេះជាការរៀបចំនយោបាយរបស់យួនទេ សូមកុំចាប់អារម្មណ៏ពេក
យើង នឹងស្នើរ អោយតុលាការ យកករណី ចោរ លួចសន្លឹកឆ្នោត ទៅឡាអេ និង សើររើរឿងឧក្រឹតកម្ម របស់ រដ្ឋាភិបាលអាយ៉ងយួនបរទេស
សូម ងាកមករកជំងឺពិតរប​ស់កម្ពុជា រឿងដីមួយដុំតូច(៤.៦ គីឡូម៉ែត្រការរ៉េ)នៅក្បែរប្រសាទ
វាមិនសំខាន់ទេ សំខាន់យួនមានបំណងលេបយក កម្ពុជានៅជំនាន់នេះ ដូចជា
កោះ ត្រល់ ជាដើម ។