A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 November 2013

Hun Sen convened a secret cabinet meeting Monday today គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​សម្ងាត់​នៅ​ថ្ងៃ​ចន្ទ​នេះ​?​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃចន្ទ ទី4 ខែវិច្ឆិកា ឆ្នាំ2013 | 1 ម៉ោង មុន

​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​បើក​កិច្ចប្រជុំ​មួយ ដែល​ហៅថា ជា​លក្ខណៈ​ចង្អៀត​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។
​នៅ​មិនទាន់មាន​មន្ត្រី​រាជរដ្ឋាភិបាល​ណា បញ្ជាក់​របៀបវារៈ​នៃ​ការកោះប្រជុំ​ជា​បន្ទាន់​នេះ​ទេ ហើយ​អ្នកសារព័ត៌មាន​ក៏​មិន​ត្រូវ​គេ​អនុញ្ញាតឲ្យ​ចូល​ថតរូ​ប ពេល​បើក​កិច្ចប្រជុំ​នោះ​ឡើយ​។​
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន ប្រាប់​VOD​ថា លោក​មិន​ដឹង​ពី​ការបើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ​ឡើយ ប៉ុន្តែ​លោក​ក៏​មិន​បាន​បដិសេធថា មិន​មាន​កិច្ចប្រជុំ​នោះ​ដែរ​។ លោក ផៃ ស៊ីផា​ន អះអាងថា ប្រសិនបើ​មាន​កិច្ចប្រជុំ ដែល​​ចង់​ឲ្យ​មាន​​ការផ្សព្វ​ផ្សា​យ​​នោះ រដ្ឋាភិបាល​នឹង​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ជា​ផ្លូវកា​រហើយ​។​
តាម​ធម្មតា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ត្រូវ​បើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ រៀងរាល់​ថ្ងៃ​សុក្រ​។ ​ប៉ុន្តែ​ការកោះប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ចំ​ពេល​ដែល​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​សហ​រដ្ឋ​អាមេរិក កំពុង​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា ខណៈ​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​៕​
សូមសរសរមកកាន់ លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

No comments: