A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 November 2013

Cambodian Army: Thailand has deployed more troops along the border near Preah Vihear temple យោធា​ខ្មែរ៖ ថៃ​ដាក់​ពង្រាយ​ទាហាន​បន្ថែម​នៅ​តាម​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ

ប្រភព​ពី​កង​យោធា​ខ្មែរ បាន​ឱ្យ​ដឹង​ថា រយៈពេល ២​ថ្ងៃ​កន្លង​មក​នេះ ថៃ បាន​ដាក់​ពង្រាយ​ទាហាន​ឈុត​ខ្មៅ​ជាច្រើន​បន្ថែម​ទៀត ពី​លើ​កម្លាំង​ដែល​មាន​ស្រាប់​នៅ​តាម​ព្រំដែន​ទល់​មុខ​នឹង​ប្រាសាទ​ព្រះវិហារ។
ដោយ ហង្ស សាវយុត
2013-11-03
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ទាហាន​ខ្មែរ ព្រះវិហារ ៣០៥
ក្រុម​ប៉ូលិស និង​ឆ្មាំ​ការពារ​ប្រាសាទ​ព្រះវិហារ កំពុង​ឆ្លុះ​កែវយឹត ដើម្បី​មើល​សកម្មភាព​ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា​ជាប់​បន្ទាត់​ព្រំដែន កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Hang Savyouth
ការ​ដាក់​ពង្រាយ​ទាហាន​ថៃ នេះ គឺ​នៅ​ស្រប​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​ជុំវិញ​បញ្ហា​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ នៅ​សប្ដាហ៍​ខាង​មុខ។
តើ​យោធា​ខ្មែរ-ថៃ ដែល​ដាក់​ប្រចាំ​ការ​នៅ​ទល់​មុខ​គ្នា​រយៈពេល ៥​ឆ្នាំ​មក​ហើយ នឹង​មាន​ភាព​ប្រែប្រួល​យ៉ាង​ណា ពេល​ដែល​តុលាការ​អន្តរជាតិ​បកស្រាយ​សាលក្រម​នោះ?
មេ​បញ្ជាការ​យោធា​ខ្មែរ ដែល​គ្រប់គ្រង​កម្លាំង​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​អះអាង​ថា ទាហាន​ខ្មែរ-ថៃ ដែល​ដាក់​ប្រចាំ​ការ​តាម​តំបន់​ជម្លោះ​ព្រំដែន នៅ​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។
ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា ថៃ បាន​បញ្ជូន​កង​កម្លាំង​បន្ថែម​ទៀត មក​ដាក់​នៅ​តាម​តំបន់​ព្រំដែន​មួយ​ចំនួន​ជិត​ប្រាសាទ​ព្រះវិហារ។
មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៣ ខែ​វិច្ឆិកា ថា ស្ថានការណ៍​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ គឺ​មាន​សភាព​ធម្មតា​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៖ «ទាំង​យើង​ទាំង​គាត់​អី នៅ​ធម្មតា​ទេ នៅ​ជួប​សហប្រតិបត្តិការ​ជាមួយ​គ្នា​ល្អ​ទេ អត់​អី​ទេ។ បើ​នៅ​ត្រង់​ណា នៅ​ត្រង់​ហ្នឹង​ទៅ អត់​អី​ទេ»
ទោះ​យ៉ាង​ណា ទាហាន​ខ្មែរ ដែល​កំពុង​ការពារ​ព្រំដែន​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ បាន​ឱ្យ​ដឹង​ថា ២​ថ្ងៃ​មក​នេះ ថៃ បាន​បញ្ជូន​ទាហាន​ឈុត​ខ្មៅ​មក​តំបន់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​យ៉ាង​ច្រើន។
ទាហាន​ខ្មែរ​មួយ​រូប​ដែល​ប្រចាំ​ការ​នៅ​លើ​កំពូល​ភ្នំ​ត្រប់  ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ភាគ​ខាង​លិច ឆៀង​ខាង​ជើង​ពី​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា កន្លង​ទៅ ថៃ បាន​បញ្ជូន​ទាហាន​ឈុត​ខ្មៅ​ជាច្រើន​នាក់​ចូល​មក​តំបន់​ព្រំដែន​ភ្នំ​ត្រប់ បន្ថែម​ពី​លើ​កម្លាំង​ទាហាន​ប៉ារ៉ា ដែល​មាន​ស្រាប់៖ «ថ្ងៃ​ថែម​ហ្នឹង គឺ​ឆ្ងល់​ដែរ យើង​ឃើញ​កម្លាំង​ប្លែក យើង​ទៅ​សួរ វា​ថា​ដូរ​កម្លាំង។ សន្ធឹក​ឡាន​ក៏​មាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​នៅ​ឯ​ផ្លូវ​ក្រហម​ឯ​មុខ​នោះ»
កាសែត​បាងកក​ប៉ុស្តិ៍ ប្រចាំ​ប្រទេស​ថៃ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា ថៃ បាន​ដាក់​ពង្រាយ​ទាហាន​ជាច្រើន​នៅ​តាម​ព្រំដែន​នៃ​ស្រុក​កាន់ថារៈឡាក់ ខេត្ត​ស៊ីសាកេត ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។ ការ​ដាក់​ពង្រាយ​កង​យោធា​នោះ គឺ​ដើម្បី​ហ្វឹកហាត់​ធ្វើ​សមយុទ្ធ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន។

សកម្មភាព​ដាក់​ពង្រាយ​យោធា​ថៃ នោះ គឺ​នៅ​មុន​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​ជុំវិញ​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ ជិត​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ខាង​មុខ។
មន្ត្រី​យោធា​ថៃ ម្នាក់ បាន​និយាយ​ថា គេ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជិត​ព្រំដែន បាន​ត្រៀម​លក្ខណៈ​ការពារ​ខ្លួន​រួច​ជា​ស្រេច ប្រសិន​បើ​មាន​ការ​ប្រយុទ្ធ​គ្នា​ណា​មួយ​អាច​កើត​ឡើង នៅ​ពេល​ដែល​តុលាការ​អន្តរជាតិ​បកស្រាយ​សាលក្រម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

I am scared of war with Thailand. There is no one to help us now. Thailand is controlled by Chinese, China won't help us. Youns just happy to see us fight, and then come to help us help themself.