A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 November 2013

Analysis: Why the CNRP wants the Phnom Penh governor position? វិភាគ​៖​ ហេតុអ្វី CNRP ចង់​បាន​តំណែង​អភិបាលខេត្ត​-​រាជធានី​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​?​

Read: Opposition demands Phnom Penh governor post.

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃចន្ទ ទី4 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 10:46 AM​

ស្តាប់សំឡេង៖​

ចម្លងទុក
​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​៥៥​អាសនៈ ក្នុងចំណោម​១២៣ តាម​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​ គ.ជ.ប​ នោះ គឺ​មាន​ខេត្ត​-​រាជធានី​ចំនួន​៤ គណបក្ស​នេះ​ទទួល​ជ័យជម្នះ ដែល​ជា​មណ្ឌល​មាន​អ្នកបោះឆ្នោត​ច្រើនជាងគេ​។​
​សំអាង​លើ​ការគាំទ្រ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រលយ​ថា តំណែង​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៣​ទៀត ដូចជា កំពង់ចាម ព្រៃវែង និង​កណ្តាល គួរតែ​ប្រគល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ឈ្នះ​ដាច់​នៅ​មណ្ឌល​នោះ​។​
​ហេតុអ្វី គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​តំណែង​អភិបាលខេត្ត​-​រាជធានី​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​?
​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​នោះ ជា​ការចែង​ចែក​អំណាច​។ ប៉ុន្តែ​ត្រូវ​ស្នើ​ឲ្យមាន​ការអនុម័ត​ច្បាប់​មួយ​កំណត់​ថា តំណែង​អភិបាលខេត្ត​-​រាជធានី​ត្រូវ​តែងតាំង​តាមរយៈ​ប្រជាពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ ៖ “​ការចង់​បែងចែក​នេះ មិនមាន​អ្វី​អាក្រក់​ទេ ដូច​ខ្ញុំ​និយាយ​តាំងពីដើម​ម្ល៉េះ ថា​ការបែងចែក​អំណាច​មិនមែន​ជា​រឿង​អាក្រក់​ទេ បើ​ខ្លាច​យើង​អន់ ដូច​ខាង​ហ្វ៊ុន​ស៊ិនប៉ិច ហើយ​ចូល​ទៅ​យើង​ពុករលួយ យើង​ធ្វើ​អ្វី​មិន​កើត នេះ​រឿង​កំហុស​យើង​ភ័យខ្លាច​ខ្លួនឯង យើង​មិន​ទុកចិត្ត​ខ្លួនឯង នេះ​ខ្ញុំ​ថា​ជា​រឿង​មួយ​ដែល​មិន​គួរ​ជា​មូលដ្ឋាន​មួយ​ទេ ការភ័យខ្លាច​ដល់​ថ្នាក់ ខ្លាច​ដូច​ហ្វ៊ុន​ស៊ុន​ប៉ិច ភ័យខ្លាច​ដល់​ថ្នាក់​នេះ ខ្ញុំ​មើល​ទៅ​ឆ្លុះ​បញ្ជាំង ពី​ភាពទន់ខ្សោយ​នៃ​អ្នកនយោបាយ​”​។​
​បើទោះជា​មិនទាន់មាន​ច្បាប់​ក៏ដោយ តែ​កាលពី​អាណត្តិ​ទី​១ និង​ទី​២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចរចារ​គ្នា​ដើម្បី​បែងចែក​តំណែង​អភិបាលខេត្ត​-​រាជធានី ទៅ​តាម​សំឡេង​ឆ្នោត​ដែល​ខ្លួន​ឈ្នះ​នៅ​មណ្ឌល​នោះ​។
​តើ​ការចង់បាន​តំណែង​ជា​អភិបាលខេត្ត​-​រាជធានី នៅ​មណ្ឌល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត អាចទៅរួច​ទេ ខណៈ​ប្រកាស​មិន​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​?
​នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការបែងចែក​អំណាច​ទាំង​ក្នុង​រដ្ឋសភា និង​ក្នុង​រដ្ឋាភិបាល អាស្រ័យ​លើ​ការចរចា​គ្នា នៅពេលខាង​មុខ បើ​ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ​ក៏ដោយ​។ លោក បាន​លើក​ឧទាហរណ៍​នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ ៖ “​ភឿ​ថៃ​[​គណបក្ស​កាន់​អំណាច​នៅ​ថៃ​បច្ចុប្បន្ន​] គាត់​កាន់​រដ្ឋាភិបាល​ទៅ ប៉ុន្តែ​គណបក្ស​ប្រឆាំង​គេ​ជាប់ឆ្នោត​នៅ អភិបាល​ក្រុង​បាងកក វា​មិនមែន​ទាល់តែ​ចូល​រដ្ឋាភិបាល​ចម្រុះ បាន​ទៅ​កាន់ មិនមាន​ទេ វា​ស៊ីសង ថា​តើ​សន្លឹកឆ្នោត​ទៅតាម​ខេត្ត​នីមួយៗ តាម​ក្រុង​នីមួយៗ គេ​ឲ្យទៅ​គណបក្ស​ណា មិន​ទាក់ទិន​ទៅ​ និង​រដ្ឋាភិបាលចម្រុះ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​នេះ និយាយ​ពី​ការអនុវត្ត​កន្លង​មក ដោយសារ​យើង​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ អំពី​ការ​បែង​ចែង​អំណាច​ទៅតាម​ខេត្ត​ក្រុង កន្លងមក​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​នេះ គេ​បាន​ជជែក​គ្នា​ពី​ការបែងចែក​អំណាច​នេះ មិន​ជា​អ្វី​ទេ​ព្រោះ នៅ​ម៉ាឡេស៊ី​​អញ្ជឹង​ដែរ ៥​រដ្ឋ ត្រួតត្រា​ដោយ​បក្សប្រឆាំង​អញ្ជឹង​ដែរ ប៉ុន្តែ​មិនមែន​គណបក្ស​អាន់​វ៉ា[របស់លោក អាន់វ៉ាអ៊ីប្រាហ៊ីម] នោះ​ទៅ​ធ្វើ​រដ្ឋាភិបាលចម្រុះ​ជាមួយ កាន់​អំណាច​ម៉ាឡេស៊ី នោះទេ​”​។​

​មុន​ពេល​ឲ្យ​ក្រុម​បច្ចេកទេសនៃគណ​បក្ស​ជា​ប់​ឆ្នោត​ទាំង​ពីរ​ជួបគ្នា​នៅ​នៅ​ថ្ងៃទី​៥ ​ខែ​វិច្ឆិកា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​របៀបវារៈ​ចំនួន​៣ គឺ​ការបង្កើត​គណៈកម្មការ​ស្វែងរក​ការ​ពិត ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ការស្នើឲ្យ​សមាជិក គ.ជ.ប លាលែង​ពី​តំណែង និង​ការកែទម្រង់​ គ.ជ.ប តាម​អនុសាសន៍​អង្គការសហប្រជាជាតិ និង​សង្គម​ស៊ីវិល​។
ប៉ុន្តែ​លោក សម រង្ស៊ី ប្រាប់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​ខ្លួន​កាលពី​ចុង​សប្តាហ៍​មុន​នេះ​ថា តំណែង​អភិបាល​រាជធានី​-​ខេត្ត ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ក៏​ជា​បញ្ហា​ស្នួល​ដែល​ត្រូវ​លើកឡើង​។ លោក​អះអាង​ថា ការតែងតាំង​អភិបាល​រាជធានី​-​ខេត្ត​ គួរតែ​ធ្វើឡើង​ដោយ​ការបោះឆ្នោត ឬ​ការតែងតាំង​នោះ ត្រូវតែ​មាន​ការឯកភាព​ពី​គណបក្ស​សង្គ្រោះ​​​ជាតិ​ផង​ដែរ​។​
​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ឆ្នោត​ បាន​កាន់កាប់​តំណែង​អភិបាលខេត្ត​-​រាជធានី​ទាំង​អស់​កាលពី​អាណត្តិ​ទី​៣ និង​ទី​៤ ហើយ​ពួកគេ ​គឺជា​ប្រធាន​គណបក្ស​នេះ​ប្រចាំ​ខេត្ត​នោះ​។ ប៉ុន្តែ​លោក អ៊ូ វីរៈ ផ្តល់​អនុសាសន៍​ថា ការបោះឆ្នោត​ជ្រើសរើស​តំណែង​អភិបាលខេត្ត​-​រាជធានី​ជា​ការចាំបាច់​ ៖ “ប្រសិនជាថា ច្បាប់មិនទាន់មាន បើមិនទាន់មាន​យើងធ្វើឲ្យ​មានទៅ ហើយចាំរៀបចំពេលវេលាដើម្បីឲ្យបោះឆ្នោត ខ្ញុំមើលទៅធ្វើទៅរួច ប៉ុន្តែទន្ទឹមនោះដែរ ប្រសិនជាមានការរៀបចំ ពេលវេលានឹងការបោះឆ្នោតនេះ ក៏មិនគួររៀបចំពេលណា ខុសពី​ការបោះឆ្នោតឆ្នាំ ២០១៧ ជាមួយឃុំសង្កាត់ដែរ វាគួរតែជាមួយគ្នា កុំឲ្យប្រជាពលរដ្ឋនោះគាត់រវល់ តែពីរឿងការបោះឆ្នោតខ្លាំងពេក ដែលធ្វើឲ្យគាត់នឿយណាយ នៃការបោះឆ្នោត វាក្លាយជារឿងបរាជ័យ សម្រាប់ការចូលរួមរបស់គាត”។
​លោក គល់ បញ្ញា យល់ថា តំណែង​អភិបាលខេត្ត​-​រាជធានីគួ​តែ​ជ្រើសរើ​ស​ទៅតាម​ឆន្ទៈ​ម្ចាស់ឆ្នោត ព្រោះ​ច្បាប់​កំណត់ថា អភិបាលខេត្ត​-​រាជធានី ជា​មន្ត្រី​ក្រ​មខ​ណ្ឌ​ស៊ីវិល ដែល​ត្រូវ​ធ្វើការ​ជា​អាជ្ញាកណ្តាល​តំណាង​ឲ្យ​ផលប្រយោជន៍​រួម មិនមែន​ប្រយោជន៍​បក្ស​ទេ​ ៖ “ប៉ុន្តែបញ្ហាគ្រាន់ថា គណបក្សប្រជាជន គាត់រៀបចំរចនាសម្ព័ន្ធ កន្លងមកសុទ្ធតែមន្រ្តីនយោបាយ អញ្ជឹងពាក្យថាមន្ត្រីនយោបាយ ទាល់តែមានប្រជាជនគាំទ្រ ពីថ្នាក់មូលដ្ឋានរបស់ខ្លួន បើអត់មានទេ វាអាចបញ្ហាដែរ ដូចជានៅរាជធានីភ្នំពេញ អំណាចអភិបាលរាជធានីធំណាស់ ព្រោះគេធ្វើប្រតិភូកម្មឲ្យ”។
​បើតាម លោក គល់ បញ្ញា ការបោះឆ្នោត​ជ្រើសរើស​អភិបាលខេត្ត​-​រាជធានី គួរ​ធ្វើ តែ​លើ​មណ្ឌល​មួយចំនួន ដែល​មាន​អ្នកបោះឆ្នោត​ច្រើន ដូចជា រាជធានី​ភ្នំពេញ កំពង់ចាម កណ្តាល និង​ព្រៃវែង៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

2 comments:

Anonymous said...

បក្សប្រឆាំងមិនមានអ្នកស្រឡាញ់ជាតិទាំងអស់ទេ

អ្នកខ្លៈស្រឡាញ់ដុល្លាច្រើនជាង​ វាមិនខុសពីបក្ស

ប្រជាជនឡើយ ថ្ងៃអន្សាររបស់បក្សប្រឆាំងបានមក

ដល់ហើយ 

Anonymous said...

Why the CNRP wants the Phnom Penh governor position?

BECAUSE THAT'S WHERE THE CORRUPTION AND MONEY TAKING PLACE.