A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 November 2013

CPP MP Cheam Yeap's car involved in a hit and run accident which killed a wife and husband [His car hit the pedestrians and he ordered the driver to drive off from the scene of the accident, leaving the couple to die] លោកបណ្ឌិត ជាម យៀប ចេញមុខ ទទួលខុសត្រូវ ជនរងគ្រោះទាំង ២នាក់ ដែលស្លាប់ និងរងរបួស ដោយសាររថយន្ដ លោកបុក​ (មានវីដេអូ)

Read more about the accident here.

post date:November 23, 2013



       Please SHARE:  814 | អ្នកអាន 1,274 នាក់

8881
ភ្នំពេញ ៖ លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរដ្ឋសភា និងជាមន្ដ្រី ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បេក្ខជន តំណាងរាស្ដ្រប្រចាំមណ្ឌលព្រៃវែង តាម រយៈមេធាវីរបស់ខ្លួន បានប្រកាសផ្ដល់ សំណងគ្រប់បែបយ៉ាង ទាំងថ្លៃព្យាបាល ទាំងថ្លៃធ្វើបុណ្យសព និងសំណងជំងឺចិត្ដ ដល់ជនរងគ្រោះ ២នាក់ ប្ដី-ប្រពន្ធ ដែល ប្រពន្ធស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត រីឯប្ដីរងរបួសធ្ងន់ ដោយ សារតែរថយន្ដរបស់លោកបុកាលពីព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

មេធាវីរបស់លោកបណ្ឌិត ជាម យៀប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែល កូនក្ដីរបស់លោកគឺបណ្ឌិត ជាម យៀប ដែលជិះក្នុងរថយន្ដ ៥៧០ ពណ៌ខ្មៅ បើក ដោយអង្គរក្ស បានបុកជាមួយម៉ូតូ ២នាក់ ប្ដី-ប្រពន្ធ បណ្ដាលឱ្យរងរបួសធ្ងន់នៅកន្លែង កើតហេតុ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោងប្រមាណ ៩ និង ៣០នាទី ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ភូមិ ជ័យឧត្ដម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាលនោះ គឺលោកបណ្ឌិត ជាម យៀប បានទទួលខុសត្រូវផ្ដល់សំណងគ្រប់ បែបយ៉ាងដល់ជនរងគ្រោះទាំង២នាក់ ។
លោកមេធាវីបានបញ្ជាក់ថា មូលហេតុ ដែលលោកបណ្ឌិត ជាម យៀប រួមជាមួយ អ្នកបើករថយន្ដបានបន្ដដំណើរពីកន្លែងកើត ហេតុចូលមករាជធានីភ្នំពេញមិនទទួលខុស ត្រូវ ចំពោះជនរងគ្រោះទាំង២នាក់នោះ ដោយសារតែលោកខ្លាចពីសុវត្ថិភាពផ្ទាល់ ខ្លួន ខណៈដែលនៅតំបន់នោះ និងតាមផ្លូវ ដែលគ្មានសមត្ថកិច្ច ទៅជួយអន្ដរាគមន៍ ទាន់ពេលវេលា ខ្លាចប្រជាពលរដ្ឋ ជាពិសេស សាច់ញាតិជនរងគ្រោះខឹង សម្បារ ហើយឡោមព័ទ្ធ វាយដំ និងការ ប្រើអំពើហិង្សា តាមរូបភាពណាមួយនោះ ច្បាស់ជាធ្ងន់ធ្ងរជាក់ជាមិនខានឡើយ ដូច្នេះ លោកបានជៀសពីគ្រោះថ្នាក់ចរាចរណ៍មួយ គ្រាសិន ហើយចេញមុខដោះស្រាយគ្រប់ បែបយ៉ាង ទៅលើជនរងគ្រោះទាំង២នាក់ ។
យោងតាមសេចក្ដីរាយការណ៍ចុង ក្រោយបានឱ្យដឹងថា ស្ដ្រីជាប្រពន្ធបានស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលប្ដីរងរបួសធ្ងន់ ។
សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បានបណ្ដាលឱ្យបុរសម្នាក់រង របួសធ្ងន់ និងស្ដ្រីម្នាក់ជាប្រពន្ធបានស្លាប់ នៅមន្ទីរពេទ្យពេលកំពុងសង្គ្រោះ ខណៈដែលកំពុងជិះម៉ូតូលើកំណាត់ផ្លូវជាតិ លេខ ១  ដោយសារតែរថយន្ដស៊េរីទំនើប លុច្ស ស៊ីស ៥៧០ ពណ៌ខ្មៅ ដែលលោក   ជាម យៀប ជិះនៅក្នុងរថយន្ដ បានបើកបុកកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
តាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលបានជួបនឹង ហេតុការណ៍ខាងលើនេះ ជិះម៉ូតូម៉ាក ស្កូប ពី ពីរាជធានីភ្នំពេញទៅអ្នកលឿង ស្រាប់ តែទៅប៉ះជាមួយនឹងរថយន្ដលុច្សស៊ីស ៥៧០ ពាក់ស្លាកលេខ រដ្ឋ-០០៧ បណ្ដាលឱ្យបែកចង្កៀងមុខ និង កញ្ចក់ស្ថិតនៅក្នុងចន្លោះ គីឡូម៉ែត្រលេខ ៣៦ និង៣៧ ស្ថិតក្នុងភូមិជ័យឧត្ដម ២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល  ចំណែករថយន្ដ ដែលបង្កគ្រោះថ្នាក់ខាងលើ ត្រូវសមត្ថកិច្ចបញ្ជាក់ថា ជារថយន្ដរបស់ លោកបណ្ឌិត ជាម យៀប តំណាងរាស្ដ្រ  រដ្ឋសភា និងជាមន្ដ្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា និងជាអ្នក តំណាងរាស្ដ្រមណ្ឌលព្រៃវែង ព្រមទាំង ជា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរដ្ឋសភា ។
ព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា ជន រងគ្រោះទី១ ឈ្មោះ ភិន សោភា ភេទស្រី អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅភូមិ ពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្ដតាកែវ រង របួសធ្ងន់បាក់ជើង និងដៃ និងរយះស្បែក ក្បាល និងម្នាក់ទៀតឈ្មោះ ភឿន ថា  ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ នៅភូមិ ពងទឹក ឃុំក្រាំងតាយ៉ូវ ស្រុកពាមរ ខេត្ដ ព្រៃវែង ។
មេធាវី របស់លោកបណ្ឌិត ជាម យៀប សូមអំពាវនាវដល់សាធារណជន និងមជ្ឈ ដ្ឋានទូទៅថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យប្ដី និងប្រពន្ធស្លាប់ រងរបួស ធ្ងន់ខាងលើនេះ គឺលោកបណ្ឌិត ជាម យៀប ពិតជាសោកស្ដាយ និងចូលរួមរំលែកទុក យ៉ាងពន់ពេក ហើយផ្ដល់សំណងគ្រប់បែប យ៉ាងដល់សាច់ញាតិជនរងគ្រោះ គ្មានគំនិត ណាមួយគេចវេស និងមិនទទួលខុសត្រូវ នោះឡើយ ៕
___________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday


Readmore: http://www.cambodiapage.info/?p=5045#ixzz2lTGg6cYi

5 comments:

Anonymous said...

this is khmer minister no one response the people life,they the people look like animal if they want to kill,kill if they want their car run over they do and go away with nothing this is cpp rule and power today they kill people next day they kill phay siphan,and I want to see what is the reaction next if they kill the supper relative next.

Anonymous said...

Detain Ah Cheam Yeap and sentence him to jail for life..he is a bloody animal. ..he will have heart attack and die of nature cause one day ....

Anonymous said...

take it easy, clam down
don't get mad,

was not his fault, it the driver who's careless driving and fast

Anonymous said...

A hit and run is a criminal offence. Cheam Yeap should be arrested for causing accident and fatally wounded a couple but ordered his driver to drive away. He is an MP but why he acted like a criminal!

Anonymous said...

ឯងចេះខ្លាចប្រជាជនដែរ ជៀម យៀប?ឯងអាងមានប្រាក់និងអំណាចបើកឡាន លឿនមិនគិតពីសុវត្ថិភាពអ្នកដទៃ។