A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 November 2013

4 union groups to campaign for a minimum monthly wage of $154 សហព័ន្ធ​សហជីព​៤ ​គ្រោង​បើក​យុទ្ធនាការ ​តំឡើង​ប្រាក់​ឈ្នួល​កម្មករ​ យ៉ាង​តិច​១៥៤​ដុល្លា​មួយ​ខែ​


ដោយ៖​ ថុល ស្រី​លក្ខណ៍​ និង ញឹម សុខន​ | ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 04:21 PM​

​សហព័ន្ធ​សហជីព​ចំនួន​៤ គ្រោង​បើក​យុទ្ធនាការ ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ តំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ឲ្យបាន​យ៉ាង​តិច​​១៥៤​ដុល្លា​រក្នុង​មួយខែ ដើម្បី​ធានា​សុខភាព និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។​
​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា របស់​សហជីពចំនួន​៤ ​រួមមាន សម្ព័ន្ធ​សហជីព​ប្រជាធិតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (C-CAWDU) សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​ សម្ព័ន្ធ​សហជីព​មួ​យចំនួន​ទៀត ចេញផ្សាយ ថ្ងៃអាទិត្យ ​ទី​២៤ ​ខែ​វិច្ឆិកា​នេះ ឲ្យដឹងថា នៅ​ថ្ងៃ​ចន្ទ ​ស្អែក​នេះ ពួកគេ ​នឹង​ធ្វើ​ស​ន្និសីទ​សារ​ព័ត៌​មាន បង្ហាញ​ពីយុទ្ធសាស្ត្រ​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​នេះ។​
​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែល​ចូលរួម​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដែរ​នោះ អះអាងថា ក្រុមការងារ បាន​ដាក់​លិខិត ទៅ​សមាគមន៍​រោងចក្រ​កាត់ដេរ​រួចហើយ កាលពី​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា ប្រាប់​ពី​គោលបំណង​នៃ​ការធ្វើ​យុទ្ធនាការ និង​ការទាមទារ​សុំ​តំឡើង​ប្រាក់​ឈ្នួល​នេះ។​
អ្នកស្រី សុភ័ណ្ឌ ​បន្តថា សហជីព​ទាមទារ​ ៦​ចំណុចដូចជា​ សុំ​តំឡើង​ប្រាក់​ឈ្នួល​គោល ១៥៤​ដុល្លារ​ក្នុង​១​ខែ​ បញ្ឈប់​ការប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​ តំកល់​ប្រាក់​អតីតភាព​កម្មករ​នៅ​ធនាគារ​ ស្នើមិនឲ្យ​មាន​អ្នក​មាន​អំណាច​កាង​ពីក្រោយ​ក្រុមហ៊ុន​ ​ដោះស្រាយ​បញ្ហា​កម្មករ​រោងចក្រ​SL និង​ទាមទារ​ប្រាក់​ថ្លៃ​អាហារ​ ៣​ពេល​ដល់​កម្មករ​។​
​អ្នកស្រី​ ព្រមាន​ថា បើ​តំណាង​រោងចក្រ ​មិន​ឆ្លើយតប​នៅ​សប្តាហ៍​ក្រោយនេះ​ទេ កម្មករ​ នឹងធ្វើ​កូដកម្មតាម​រោង​ចក្រ​បន្ត​ទៀត​នៅពេល​ខាងមុខ ដើម្បី​ជំរុញ​ករណី​នេះ​ឲ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់ ពី​​ផល​លំបាក​របស់​កម្មករ។
​ប្រធាន​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង ប្រតិកម្ម​ថា ការ​ទាមទារ​របស់​សហជីព​ទាំងនោះ មិន​ផ្អែកលើ​ច្បាប់​ស្តីពី​ការងារ​ទេ​។​
ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​បច្ចុប្បន្ន​នេះ​មាន​ត្រឹម  ៨០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដែល​អ្នកជំនាញ​សេដ្ឋកិច្ច គិត​ថា​មិន​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រ​ចាំ​​ថ្ងៃ​​បាន ខណៈ​ទំនិញ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

No comments: