A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 November 2013

CNRP will stage the protest every Sunday to demand the investigation into election irregularities គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើបាតុកម្ម​រៀងរាល់​ថ្ងៃ​អាទិត្យ ដើម្បី​បន្ត​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​​

ដោយ៖​ តាំង វីដា​ | ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 03:31 PM​

លោក កឹម សុខា ក្នុងវេទិកា​ពង្រឹង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ (រូបថតពី ហ្វេសប៊ុក)
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នឹង​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ជា​រៀងរាល់​ថ្ងៃ​អាទិត្យ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៣​នេះ ដើម្បី​បន្ត​ការទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​។​
​ការប្រកាស​នេះ ធ្វើឡើង​ក្នុង​នៅ​វេទិកា​ពង្រឹង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម​។ វីដេអូ​ឃ្លីប​មួយក្នុងហ្វេសប៊ុក អនុប្រធាន​គណប​ក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា អះអាងថា គណបក្ស​នេះ នៅ​តែ​រក្សា​ជំហរ​ចំពោះ​ការទាមទារ​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ លោក​ថា បើ​យុត្តិធម៌​ពិតប្រាកដ មិន​ត្រូវបាន​ផ្តល់​ជូន​ម្ចាស់​ឆ្នោត គណបក្ស​នេះ នឹង​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ តទៅ​។
​លោក កឹម សុខា ឲ្យដឹង​ដែរថា គម្រោង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស នឹង​ប្តូរ​ទៅ​ធ្វើ​នៅ​ក្រុង​សៀមរាប​វិញ ដើម្បី​ឲ្យ​ក្រុម​​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ការងារ អាច​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅលើ​ទីលាន​ប្រជាធិបតេយ្យ និង​ដើម្បី​ជៀសវាង​ការចោទប្រកាន់​ពី​គណបក្ស​កាន់អំណាច​ថា គណបក្ស​នេះ មានបំណង​កេងចំណេញ​ផ្នែក​ន​យោ​បាយ​។​
​ជា​រៀងរាល់ឆ្នាំ ក្នុង​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ អង្គការ​សង្គម​ស៊ីវិល និង​សហជីព ដែល​ធ្វើកា​រលើ​វិស័យ​សិទ្ធិមនុស្ស និង​ច្បាប់ តែង​ជួបជុំគ្នា ប្រារព្ធ​ទិវា​អន្តរ​ជាតិ​​នេះ​។​
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុ​ជា​(C-CAWDU) លោក អាត់ ធន់ ធ្លាប់​ប្រាប់​VOD ថា នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ឆ្នាំនេះ សហជីព​​នេះ នឹង​ដឹកនាំ​កម្មករ​ប្រមាណ​៥​ពាន់​នាក់ ដង្ហែ​ក្បួន​ទាមទារ​លក្ខខណ្ឌ​ការងារ​៥​ចំណុច រួម​នឹង​ការទាមទារ​ស្វែងរក​ជនដៃដល់​ករណី​បាញ់​សម្លាប់​​ពលរដ្ឋ​ម្នាក់​លើ​ស្ពាន​ស្ទឹងមានជ័យ​ផងដែរ​។​

​កន្លងមក គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម​ចំនួន​៣​លើក​មក​ហើយ ដើម្បី​ជំរុញ​ឲ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ប៉ុន្តែ​គណ​បក្ស​​ប្រជាជន​កម្ពុជា បដិសេធ ហើយ​បើកប្រជុំ​សភា​លើកដំបូង​ដោយ​ឯក​បក្ស ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

1 comment:

PATRICIA KIMBERLY said...

table and chair rentals peoria, az Arizona Event Rentals supplies a select variety of tables including round, banquet, and cocktail. Please scroll through to view all. We offer set up and breakdown services for our table rentals at an additional cost. Call us today for any questions you may have.