A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 November 2013

CNRP changes the venue of the 10 December protest from Phnom Penh to Siem Reap បក្ស​សង្គ្រោះ​ជាតិ​ប្ដូរ​ទីតាំង​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ទៅ​ខេត្ត​សៀមរាប


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ផ្លាស់​ប្ដូរ​ទីតាំង​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ខាង​មុខ​នោះ ទៅ​ខេត្ត​សៀមរាប វិញ ជំនួស​អោយ​ការ​ជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ផ្លាស់​ប្ដូរ​ទីតាំង​នេះ ត្រូវ​ប្រកាស​អោយ​ដឹង​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​វិច្ឆិកា។
បាតុករ បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្រុម​បាតុករ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Den Ayuthyea
បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ថា ការ​ផ្លាស់​ប្ដូរ​ទីតាំង​នេះ គឺ​ផ្អែក​លើ​ហេតុ​ផល ២​យ៉ាង។ ទី​១ គឺ​ដោយសារ​ថ្ងៃ​ទី​១០ ខែ​ធ្នូ គឺ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ពេល​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ ហើយ​ពួក​គេ​ក៏​បាន​ស្នើ​សុំ​ទីលាន​ប្រជាធិបតេយ្យ​ជា​ទីតាំង​ធ្វើ​ពិធី​ដែរ។ ទី​២ ​គឺ​ដោយសារ​នៅ​ពេល​ធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ចំនួន ៣​លើក​រួច​មក​នេះ ពលរដ្ឋ​នៅ​ភាគ​ឧត្តរ និង​ភាគ​ខាង​លិច ពុំ​សូវ​មាន​លទ្ធភាព​ចូល​រួម​ឡើយ ដោយសារ​ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​ថ្លៃ​ពេក។
លោក​បន្ត​ថា បើ​ទោះ​ជា​ផ្លាស់​ប្ដូរ​ទីតាំង​ជួប​ប្រជុំ​ធ្វើ​មហា​បាតុកម្ម គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា នៅ​តែ​បន្ត​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត និង​យុត្តិធម៌​សម្រាប់​បាតុករ និង​ពលរដ្ឋ​ដែល​បាន​ស្លាប់ និង​របួស​ដោយសារ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ទៅ​លើ​ការ​តវ៉ា​អហិង្សា​នៅ​ពេល​កន្លង​ទៅ រួម​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: