A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 November 2013

A Facebook user, Phe Sovannarith, burned the picture of Prime Minister Hun Sen for ordering the brutal crackdown on protesters on 12/11/13 [He is an ardent supporter of the CPP and Mr. Hun Sen. Now he bitterly attacked them, is it for real or is it just a political theatre?]យុវជន​ហ្វេ​សប៊ុក​ម្នាក់ ដុត​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសៅរ៍ ទី16 ខែវិច្ឆិកា ឆ្នាំ2013, More about Phe Sovannarith here.


រូបថតពីហ្វេសប៊ុក
​យុវជន​​ហ្វេ​ស​ប៊ុក​មួយរូប បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​នៅ​លើ​គេហទំព័រ ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​ដុត​រូប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ការជំរុញឲ្យ​យុវជន​ខ្មែរ​មាន​ភាពក្លាហាន​។​
​យុវជន​ដែល​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេ​សប៊ុក​នេះ មានឈ្មោះ​ថា ផែ សុវណ្ណារិទ្ធ ដែល​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយ​​ភាគ​ធំ បាន​ស្គាល់​រូបលោក តាមរយៈ​ការរិះគន់​នៅលើ​ហ្វេ​សប៊ុក​។​
​មុន​ពេល​ដុត​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ផែ សុវណ្ណារិទ្ធ និយាយថា ការដុត​រូបនេះ គឺ​លោក មាន​បំណង​ឲ្យ​យុវជន​ខ្មែរ​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​មិន​ត្រូវ​កំសាក​ទេ​។ លោក​បន្ថែមថា ការដុត​រូប​នាយករដ្ឋមន្ត្រី​នេះ គឺ​មិនមែន​បង្ហាញថា លោក​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ទេ​។ លោក​បញ្ជាក់​ក្នុង​វីដេអូ​ក្លី​បថា​៖«.....​ខ្ញុំ​ដុត​រូប​លោក​ហ៊ុន សែន ឲ្យ​គ្រប់​គ្នា​មើល​។ ពេល​ខ្ញុំ​ដុត​អ្នកខ្លះ​ថា​នេះ ជា​ការសម្តែង ខ្ញុំ​មិន ខ្វល់ ទេ​.......​ខ្ញុំ​ត្រូវការ​ឲ្យ​យុវជន​ទាំង​អស់​ក្លាហាន​។ ហើយ​ខ្លះ​ថា​ខ្ញុំ​ប្រមាថ​រាជរដ្ឋាភិបាល ដើម្បី​ចុះចូល​ជាមួយ​សង្គ្រោះ​ជាតិ​។ ខ្ញុំ​ប្រាប់​ឲ្យ​ច្បាស់​ថា​ខ្ញុំ​មិន​ចុះចូល​ជាមួយ​សង្គ្រោះ​ជាតិ​ទេ ហើយ​ខ្ញុំ ក៏​មិន​ចុះចូល​ជាមួយ គណក្ស​ប្រជាជន​ដែរ​»​។​
​កាលពី​ថ្ងៃ​សុក្រ ទី​១៥​ខែវិច្ឆិកា លោក ផែ សុវណ្ណរិទ្ធ បានបង្ហាញ​រូប​ចំនួន​ពីរ​សន្លឹក គឺ​រូប​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ​។ លោក បាន​រិះគន់​លោក ជួន សុវណ្ណ បន្ទាប់មក​លោក​បាន​ដុត រូប​របស់​មេ​ប៉ូលិស​រូប​នេះ ដោយ​ករណី​ហិង្សា កើតឡើង​នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៨​នាក់​រងរបួស​។ លោក មិន​បាន​ដុត​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ តែ​លោក​រិះគន់​ពី​ការដឹកនាំ​របស់​លោក ហ៊ុន សែន ៖ «គឺ​រូប​លោក ហ៊ុន សែន តែ​ខ្ញុំ​មិន​ដុត​ទេ នៅ​សល់​ពេលវេលា​មិន​ច្រើន​ទេ ប្រសិន​បើ​លោក​មិន​ផ្ដល់​ឱកាស​ឲ្យ​ខ្លួនឯង លោក​នៅតែ សន្សំ​ការឈឺចាប់​ឲ្យ​ប្រជាជន​ខ្មែរ លោក​នឹង​មាន​វាសនា​អាក្រក់ លោក​ខ្លាំង​លោក​ពូកែ​លោក​អាច​គ្រប់គ្រង​អំណាច​នៅ​អាណត្ដិទី​៥​នេះ​បាន លោក​ប្លន់​អំណាច​ដោយ​សន្លឹកឆ្លោត​ប្រជាជន​លោក​ធ្វើបាន ប៉ុន្ដែ​ឥឡូវនេះ លោក​អាយុ​ជាង​៦០​ឆ្នាំ​ហើយ​សុខភាព​លោក​កាន់តែ​ខ្សោយ​ហើយ តើ​លោក​រស់​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​លោក​ខ្លាំង ដល់​ពេល​លោក​ស្លាប់​ទៅ​កូន​លោក ហ៊ុន ម៉ា​នី ហ៊ុន ម៉ា​ណែ​ត ហ៊ុន ម៉ា​ណា ហ៊ុន​ម៉ានិត តើ​ពួកគេ​ខ្លាំង​ដូច​លោក​ទេ » ។​
(លោក ផែ សុវណ្ណារិទ្ធ ដុតរូបលោកជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ)
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​ថា ការ​បង្ហោះ​វីដេអូ​ឃ្លីប និង​ដុត​រូប ជា​សិទ្ធិ​របស់​បុគ្គល ហើយ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មិន​ដែល​មាន​បំណង​នឹង​បិទ​សិទ្ធិសេរីភាព​ហ្វេ​សប៊ុក​ទេ ៖«នៅក្នុង​សេចក្ដីប្រកាស​របស់​រដ្ឋាភិបា​លបី​ហ្នឹងក៏​បាន​នេះ​ដែរ ប៉ុន្ដែ​កុំឲ្យ​ធ្វើយ៉ាងណា ការផ្សាយ​ឲ្យមាន​សីលធម៌​ក្នុង​ខ្លួន​ផង អា​នេះ​វា​មិន​ប៉ះ​ជា​រឿង​អី​ទេ ប៉ុន្ដែ​បើ​សិទ្ធិ​នយោបាយ​យើង​នៅតែ​ឲ្យមាន​ចឹង»។​
​នាយក​ប្រតិបត្តិ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន យល់ឃើញ ការ​ដែល​យុវជន​នោះ ប្រើ​រូបភាព​រិះគន់ និង​ដុត​រូបថត​មន្ត្រី​សាធារណៈ​ណាមួយ គ្រាន់តែ​ជា​មតិ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក្នុង​ច្បាប់​ក៏​មិន​មាន​ចែង​ថា ទង្វើ​នេះ នឹង​មាន​ទោស​ឡើយ ៖ «ទោះ​អាហ្នឹង វា​គ្រាន់​ជា​ទស្សន ហើយ​ម្យ៉ាង​បើ​កាលណា​យើង​ជា​មន្ដ្រី​សាធារណៈ អាហ្នឹង​វា​តែងតែ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ហើយ​មិនចឹង ក្នុង​ច្បាប់​អត់​មាន​និយាយ​ថា នែ​អ្នកឯង​យក​រូបថត​គេ​ទៅ​ដុត​ជាប់គុក​១០​ឆ្នាំ​អត់​មាន​ផង​ហ្នឹង»។​
​ការ​ដែល​យុវជន​អ្នកលេង​ហ្វេ​សប៊ុក លោក ផែ សុវណ្ណរិទ្ធ ដុត​រូប​នាយករដ្ឋមន្ត្រី និង​ស្នងការ​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​សប៊ុក មាន​ការភ្ញាក់ផ្អើល ដោយ​ឆ្ងល់​ថា ហេតុអ្វី​បានជា​បុគ្គល​មួយ​រូប​នេះ ហ៊ាន​ចេញ​មុខ​ដុត​ថ្នាក់ដឹកនាំ​បែបនេះ​។​

​កន្លងទៅ លោក ផែ សុវណ្ណរិទ្ធ ធ្លាប់​រិះគន់​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ រហូតដល់​មាន​ការ​ប្រឈម​ពាក្យសម្តី ជាមួយ​អ្នកលេង​ហ្វេ​សប៊ុក​ផ្សេងទៀត​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

3 comments:

Anonymous said...

this guy was a Khmer Vietminh.,

he was really on drug n drunk..
needed help on medical

Anonymous said...

this guy HUN MANET man? all young people for FACEBOOK must be careful

Anonymous said...

Next step, he needs to speak out in public against Hun Sen, if he really walks out his old path of CPP ardent supporter. Join CNRP next demonstration, raise money for CNRP, and next another step, organize the actions against CPP by getting his group out of CPP.