A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 17 October 2013

Six land protesters injured and fainted in clashes with police after police blocked and beat them when they tried to send a petition to the city authority to ask them to resolve their land dispute with a company អ្នក​តវ៉ា​បញ្ហា​ដី​៦​នាក់​របួស​និង​សន្លប់​ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច

ព្រឹកថ្ងៃទី១៧ តុលា នៅមុខសាលាក្រុង ដោយមានផ្ទុះអំពើហឹង្សា ដល់អ្នកសហគមន៍ បឹងកក់ នឹងបុរីកីឡា



ពលរដ្ឋ​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​ជាង ១០០​នាក់ មក​ពី​សហគមន៍​បុរី​កីឡា បឹងកក់ និង​ថ្មគោល បាន​ទៅ​ជួបជុំ​គ្នា​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​របស់​ពួកគាត់។ ការ​ជួបជុំ​គ្នា​នេះ នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច។ ដោយ ខែ សុណង 2013-10-17
តវ៉ា ដី ៦១០
អ្នក​តវ៉ា​បញ្ហា​ដី​មក​ពី​សហគមន៍ ៣ ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១៣។
RFA/Uon Chhin
អ្នក​តវ៉ា ៦​នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ជាង ១០០​នាក់ បាន​រង​របួស​និង​សន្លប់ ខណៈ​ដែល​កង​កម្លាំង​ប៉ូលិស​បំបែក​ពួកគាត់​ដែល​ព្យាយាម​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជធានី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា។ កង​កម្លាំង​សមត្ថកិច្ច​ដែល​មាន​គ្នា​ច្រើន​ជាង​អ្នក​តវ៉ា បាន​ប៉ះទង្គិច​គ្នា ១​ប្រាវ​ជាមួយ​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។
ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា អ្នកស្រី ខែម ស្រី ដែល​កំពុង​កោសខ្យល់​ក្បែរ​របង​សាលា​រាជធានី ថ្លែង​ថា អ្នកស្រី​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​លើ​រូប​គាត់ ក្នុង​គ្រា​ដែល​ពួក​គាត់​គ្រាន់​តែ​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន សង់​ឲ្យ​បាន ១០​អាគារ តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​នេះ​សង់​តែ ៨​អាគារ។
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ចេញ​មក​ទទួល​ញត្តិ​ពី​តំណាង​សហគមន៍​បុរីកីឡា នៅ​សាលា​រាជធានី​ភ្នំពេញ។
អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា បាន​ប្រើប្រាស់​ហិង្សា​មក​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​គឺ​ការ​រំលោភ​សិទ្ធិ​មនុស្ស។
ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា បាន​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដំណោះស្រាយ​ដោយ​សង់​អាគារ​បន្ថែម​ដល់​ពួកគេ ខណៈ​ដែល​ពួកគាត់​កំពុង​រស់នៅ​ក្រោម​តង់ ក្រោម​ជណ្ដើរ​ផ្ទះ​គេ និង​នៅ​ក្បែរ​គំនរ​សំរាម​ដែល​ក្មេងៗ​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

these residents are troubled maker
again n again,.

polices has the rights to clear up the street to innocent peoples for daily life working.

i fully supported the polices

Anonymous said...

I also fully support the people who robbed their land too.

Anonymous said...

where 's the king ? I never heard or seen the king say any thing to stop or make any reaction to the gov beating the people,king only stand behind Hun sen to corrupt and make Hun Sen have more power only.

Anonymous said...

king has no role in politics, king is neutral.,

, stop ur bad mouth

Anonymous said...

King is very neutral, after joining the first parliament meeting at the National Assembly he does not care, even millions of Cambodian asked him to delay the meeting. He is now maybe busy practicing ballet dancing and scheduling his medical checkup with Chinese doctor.

Anonymous said...

ពួកអាប៉ូលិសចៃឆ្កែរអស់នេះ ថាហើយពួកវានិងមិនមែនមកកាពារប្រជាពលរដ្ឋស្អីវាទេ គឺមកចាំតែវ៉ៃបង្ក្រាបពលរដ្ឋតែបណ្ណុះ