ព្រឹកថ្ងៃទី១៧ តុលា នៅមុខសាលាក្រុង ដោយមានផ្ទុះអំពើហឹង្សា ដល់អ្នកសហគមន៍ បឹងកក់ នឹងបុរីកីឡា
Post by លោក មេភូមិខ្ញុំ.
ពលរដ្ឋសហគមន៍ដែលមានទំនាស់ដីធ្លីជាង ១០០នាក់ មកពីសហគមន៍បុរីកីឡា បឹងកក់ និងថ្មគោល បានទៅជួបជុំគ្នានៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែងរបស់របស់ពួកគាត់។ ការជួបជុំគ្នានេះ នាំឲ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងសមត្ថកិច្ច។
ដោយ ខែ សុណង
2013-10-17

អ្នកតវ៉ាបញ្ហាដីមកពីសហគមន៍ ៣ ប៉ះទង្គិចជាមួយសមត្ថកិច្ច នៅមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០១៣។
RFA/Uon Chhin
អ្នកតវ៉ា ៦នាក់ក្នុងចំណោមអ្នកតវ៉ាជាង ១០០នាក់ បានរងរបួសនិងសន្លប់ ខណៈដែលកងកម្លាំងប៉ូលិសបំបែកពួកគាត់ដែលព្យាយាមបិទផ្លូវខាងមុខសាលារាជធានី នៅព្រឹកថ្ងៃទី១៧ ខែតុលា។ កងកម្លាំងសមត្ថកិច្ចដែលមានគ្នាច្រើនជាងអ្នកតវ៉ា បានប៉ះទង្គិចគ្នា ១ប្រាវជាមួយពលរដ្ឋដែលភាគច្រើនជាស្ត្រី។
ពលរដ្ឋមកពីសហគមន៍បុរីកីឡា អ្នកស្រី ខែម ស្រី ដែលកំពុងកោសខ្យល់ក្បែររបងសាលារាជធានី ថ្លែងថា អ្នកស្រីត្រូវកម្លាំងសមត្ថកិច្ចប្រើអំពើហិង្សាលើរូបគាត់ ក្នុងគ្រាដែលពួកគាត់គ្រាន់តែចង់ឲ្យអាជ្ញាធរជួយសម្របសម្រួលឲ្យក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន សង់ឲ្យបាន ១០អាគារ តាមកិច្ចសន្យាដែលក្រុមហ៊ុននេះសង់តែ ៨អាគារ។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញមកទទួលញត្តិពីតំណាងសហគមន៍បុរីកីឡា នៅសាលារាជធានីភ្នំពេញ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បានចាត់ទុកទង្វើរបស់អាជ្ញាធរថា បានប្រើប្រាស់ហិង្សាមកដោះស្រាយបញ្ហាជាមួយពលរដ្ឋគឺការរំលោភសិទ្ធិមនុស្ស។
ពលរដ្ឋក្នុងសហគមន៍បុរីកីឡា បានតវ៉ាជាច្រើនលើកច្រើនសាទៅសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យមានការដំណោះស្រាយដោយសង់អាគារបន្ថែមដល់ពួកគេ ខណៈដែលពួកគាត់កំពុងរស់នៅក្រោមតង់ ក្រោមជណ្ដើរផ្ទះគេ និងនៅក្បែរគំនរសំរាមដែលក្មេងៗកំពុងប្រឈមនឹងបញ្ហាសុខភាព៕
6 comments:
these residents are troubled maker
again n again,.
polices has the rights to clear up the street to innocent peoples for daily life working.
i fully supported the polices
I also fully support the people who robbed their land too.
where 's the king ? I never heard or seen the king say any thing to stop or make any reaction to the gov beating the people,king only stand behind Hun sen to corrupt and make Hun Sen have more power only.
king has no role in politics, king is neutral.,
, stop ur bad mouth
King is very neutral, after joining the first parliament meeting at the National Assembly he does not care, even millions of Cambodian asked him to delay the meeting. He is now maybe busy practicing ballet dancing and scheduling his medical checkup with Chinese doctor.
ពួកអាប៉ូលិសចៃឆ្កែរអស់នេះ ថាហើយពួកវានិងមិនមែនមកកាពារប្រជាពលរដ្ឋស្អីវាទេ គឺមកចាំតែវ៉ៃបង្ក្រាបពលរដ្ឋតែបណ្ណុះ
Post a Comment