ស្ត្រីម្នាក់ដើរពីខេត្តកំពង់ចាមជាមួយកូនបីនាក់មកចូលរួមបាតុកម្មរបស់បក្សប្រឆាំង
ខ្ញុំក៏មិនអាចលះបង់ដូចគាត់ដែរ អ្នកមីង បានធ្វើដំណើរ ដោយថ្មើរ ជើងរយៈពេល២៣ថ្ងៃ ជាមួយកូនបីនាក់ យប់ត្រង់ណាសំរាក ត្រង់នោះ ដើម្បីចូលរួមបាតុកម្មជា មួយបក្សសង្គ្រោះជាតិ។ ដោយវិចអង្ករមកជាមួយ ហើយរើសអេតចាយលក់តាមផ្លូវជាសោ ហុយគ្រាន់ទិញម្ហូបអោយកូន អ្នកមីងបានមកដល់ទីលានប្រជា ធិប្បតេយ្យនៅថ្ងៃ២២ខែតុលាមួយថ្ងៃមុនបាតុកម្មកើតឡើង។ បើបងប្អូនចង់សាកសួរគាត់ដោយផ្ទាល់ សូមទាក់ទងតាមទូរស័ព្ទ ដៃរបស់គាត់ផ្ទាល់លេខ 0883710051 ។ ជាការចូល រួមលើកទឹកចិត្តដល់អ្នកមីង អ្នកស្រែ សូមជូនថវិកាចំនួន ១០០ ដុល្លារ សំរាប់អ្នកមីងនិងក្មួយៗធ្វើសោហ៊ុយ និងទិញអាហារទទួល ទានតាមផ្លូវ អ្នកស្រែក៏សូមអរគុណ ចំពោះអ្នកមីង និងបង ប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានចំណាយ ធនធានថវិកា និងពេលវេលាដើម្បីធ្វើការទាមទារ នូវយុត្តិធម៌ និងសេរីភាពពិតប្រាកដនៅកម្ពុជា !
មនុស្សរាប់ម៉ឺននាក់ បានចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ លើកទី៣ ដែលចាប់ផ្ដើមធ្វើកាលថ្ងៃទី២៣ ខែតុលា។ ក្រុមបាតុករភាគច្រើន បានធ្វើដំណើរតាមមធ្យោបាយផ្សេងៗ មកធ្វើបាតុកម្ម។ អ្នកខ្លះជិះម៉ូតូ អ្នកខ្លះជិះឡានផ្ទាល់ខ្លួន អ្នកខ្លះទៀតរៃលុយគ្នាជួលឡាន ជិះរ៉ឺម៉កកង់បីជាដើម។ ប៉ុន្តែ ស្ត្រីបាតុករម្នាក់ជាអតីតអ្នករស់នៅតំបន់បុរីកីឡា និងកូនបីនាក់ បានដើររយៈពេល ២៣ថ្ងៃ ពីខេត្តកំពង់ចាម មកចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ។
ដោយ វណ្ណ វិចារ 2013-10-24 RFA
«ខ្ញុំមកនេះ មិនមែនដើម្បីប្រយោជន៍ខ្ញុំទេ ខ្ញុំធ្វើដើម្បីប្រយោជន៍កូនចៅក្រោយៗទៀត» នេះសម្ដីរបស់ស្ត្រីជាបាតុករ ឈ្មោះ សៅ ពៅ ដែលដើរពីស្រុកកំពង់សៀម ខេត្តកំពង់ចាម មកចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ ស្ត្រីរូបនេះ ជាអតីតអ្នកបម្រើនៅដំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ហើយធ្លាក់ខ្លួនមេម៉ាយ បន្ទាប់ពីប្ដីទី១ របស់គាត់ ត្រូវបានគេបាញ់សម្លាប់នៅជិតរោងកុនវិមានទិព្វ ក្នុងព្រឹត្តិការណ៍ប្រយុទ្ធបង្ហូរឈាមរវាងកងទ័ពរបស់ លោក ហ៊ុន សែន និងកងទ័ពរបស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៥ និង ៦ កក្កដា ឆ្នាំ១៩៩៧។
លោកស្រី សៅ ពៅ ជាអតីតសកម្មជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣ រួចក៏ប្ដូរចិត្តទៅគាំទ្របក្ស លោក សម រង្ស៉ី វិញ ព្រោះតែខឹងនឹងទាហានរបស់បក្សប្រជាជនកម្ពុជា ដែលបាញ់សម្លាប់ប្ដីរបស់គាត់។
ដោយ វណ្ណ វិចារ 2013-10-24 RFA
«ខ្ញុំមកនេះ មិនមែនដើម្បីប្រយោជន៍ខ្ញុំទេ ខ្ញុំធ្វើដើម្បីប្រយោជន៍កូនចៅក្រោយៗទៀត» នេះសម្ដីរបស់ស្ត្រីជាបាតុករ ឈ្មោះ សៅ ពៅ ដែលដើរពីស្រុកកំពង់សៀម ខេត្តកំពង់ចាម មកចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ ស្ត្រីរូបនេះ ជាអតីតអ្នកបម្រើនៅដំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ហើយធ្លាក់ខ្លួនមេម៉ាយ បន្ទាប់ពីប្ដីទី១ របស់គាត់ ត្រូវបានគេបាញ់សម្លាប់នៅជិតរោងកុនវិមានទិព្វ ក្នុងព្រឹត្តិការណ៍ប្រយុទ្ធបង្ហូរឈាមរវាងកងទ័ពរបស់ លោក ហ៊ុន សែន និងកងទ័ពរបស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៥ និង ៦ កក្កដា ឆ្នាំ១៩៩៧។
លោកស្រី សៅ ពៅ ជាអតីតសកម្មជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣ រួចក៏ប្ដូរចិត្តទៅគាំទ្របក្ស លោក សម រង្ស៉ី វិញ ព្រោះតែខឹងនឹងទាហានរបស់បក្សប្រជាជនកម្ពុជា ដែលបាញ់សម្លាប់ប្ដីរបស់គាត់។
នៅឆ្នាំ២០១១ រូបគាត់ក៏ត្រូវទៅរស់នៅតាមប្ដីទី៣ នៅឃុំតាម៉ៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាទីដែលគាត់ហត់ទាំងកាយ នឿយទាំងចិត្ត។ លោកស្រី សៅ ពៅ ប្រាប់ថា គ្រួសារគាត់ត្រូវរស់នៅក្នុងខ្ទមតូចមួយ ហើយពួកគាត់តែងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់បក្សកាន់អំណាច ព្រោះតែគេដឹងថា គាត់គាំទ្របក្សប្រឆាំង។ លោកស្រីគិតថា បើបណ្តោយឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសម្នាក់ឯងតទៅទៀត កូនៗរបស់គាត់នឹងមានវាសនាមិនខុសពីគាត់ទេ។ កូនប្រុសនឹងអាចចាកចោលស្រុក ទៅធ្វើកម្មករ ហើយវាសនាកូនស្រីក៏មិនច្បាស់លាស់ដែរ ព្រោះថាសង្គមពុករលួយ ប្រកាន់បក្ខពួក អ្នកក្រគ្មានលុយគ្មានឱកាស។ លោកស្រីបញ្ជាក់ថា ព្រោះតែចង់ផ្លាស់ប្ដូរ រូបគាត់សុខចិត្តដើរពីខេត្តកំពង់ចាម ដើម្បីធ្វើបាតុកម្ម។
ក្នុងវ័យ ៤៧ឆ្នាំ លោកស្រី សៅ ពៅ មានមាឌស្គម មុខស្រួច ពាក់វ៉ែនតាពណ៌ខ្មៅ ពាក់មួកគណបក្សសង្គ្រោះជាតិ អាវដៃវែងពណ៌ត្រួយចេកខ្ចី ដែលមានបិទស្លាកថា ដូរ។ នៅកណ្ដាលថ្ងៃក្តៅហែង មុខវេទិការបស់គណបក្សសង្គ្រោះជាតិ លោកស្រី សៅ ពៅ បានរាំពត់ពេនខ្លួនជាមួយបាតុករជាច្រើននាក់ទៀត តាមចង្វាក់ភ្លេងរបស់ក្រុមតន្ត្រីបក្សប្រឆាំង ដែលប្រគំបទកន្ទ្រឹមកំដរបាតុករសម្រាកថ្ងៃត្រង់។ រាំទាំងមុខស្ងួត បានពីរបទ ស្ត្រីបាតុករ សៅ ពៅ បានស្ទុះទៅរកស្តង់ដែលមានកូនស្រីតូចនៅចាំទីនោះ។
កូនសៅ ពៅ សង្គ្រោះជាតិ ៦១០
កូនទាំងបីនាក់របស់ លោកស្រី សៅ ពៅ កំពុងសម្រាកថ្ងៃត្រង់នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣។ RFA/Vann Vichar
លោកស្រីរំលឹកថា ពេលចេញពីកំពង់ចាម ជាមួយកូនបីនាក់ រូបគាត់មានលុយក្នុងខ្លួន ៧ពាន់រៀល ចាន៤ ស្លាបព្រា៤ ឆ្នាំង២ និងអង្ករ ៥គីឡូ ព្រមទាំងមុងភួយមួយសម្រាប់។ រូបគាត់ពកូនស្រីពៅអាយុ ៦ឆ្នាំ កូនប្រុសអាយុ ១៣ឆ្នាំ ជាអ្នកលីមុងភួយ និងកន្ទេល ហើយរើសអេតចាយទុកលក់យកទិញម្ហូបតាមផ្លូវ កូនប្រុសអាយុ ១០ឆ្នាំ ជាអ្នកទូលអង្ករ។ ស្ត្រីរូបនេះ បញ្ជាក់ថា គាត់ធ្លាប់សុំឡានគេជិះមកភ្នំពេញ ដែរ តែគេមិនឲ្យជិះទេ ព្រោះតែគាត់មិនមានលុយ។
នៅខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ដោយទទួលបានអាសនៈសភាចំនួន ១០កៅអី ទល់នឹងគណបក្សកាន់អំណាចដែលឈ្នះឆ្នោត ៨កៅអី បើទោះបីជាថ្នាក់ដឹកនាំធំៗរបស់គណបក្សសង្គ្រោះជាតិ បានឈរជាអ្នកតំណាងរាស្ត្រនៅខេត្តនេះដែរក៏ដោយ។
អង្គុយមើលអ្នកកាសែតសម្ភាស លោកស្រី សៅ ពៅ តាំងពីចាប់ផ្ដើមនោះ បាតុករម្នាក់ ឈ្មោះ សុក មាស ដែលរស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ឲ្យដឹងថា ពួកគាត់មិនចូលចិត្តគណបក្សប្រជាជនកម្ពុជា ដោយសារតែបញ្ហារំលោភបំពានដីធ្លី និងអន្តោប្រវេសន៍វៀតណាម ខុសច្បាប់។ លោកបញ្ជាក់ថា រូបគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានដឹងថា មានអ្នកស្រុករបស់គាត់ដើរមកធ្វើបាតុកម្មតាំងពីកំពង់ចាម ដល់ភ្នំពេញ ហើយទង្វើនេះពិតជាមិនសរសើរមិនបានទេ។
ទាក់ទងនឹងបញ្ហានេះ ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលតាមដានកិច្ចសម្ភាសន៍របស់ស្ត្រី សៅ ពៅ និងអ្នកកាសែតនោះ យល់ថា ករណីស្ត្រីដើរថ្មើរជើងមកធ្វើបាតុកម្មនេះ ជាករណីត្រូវតែសិក្សា។ លោកបន្តថា ស្ត្រីរូបនេះរងគ្រោះដោយសារបញ្ហាគ្រួសារផង និងដោយសារប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលបង្កផលលំបាកសម្រាប់ពលរដ្ឋទូទៅផង។ លោកយល់ថា រឿងរ៉ាវរបស់ស្ត្រីរើសអេតចាយរូបនេះ ពិតជាគួរឲ្យអាណិត ប៉ុន្តែរឿងនេះអាចជាគំរូសម្រាប់ពលរដ្ឋទូទៅយកទៅត្រិះរិះពិចារណា។
នៅល្ងាចថ្ងៃទី២៤ ខែតុលា កូនប្រុសទាំងពីររបស់ស្ត្រី សៅ ពៅ មិនទំនេរឡើយ។ ពួកគេដើររើសដបទឹកសុទ្ធ ដើម្បីប្រមូលទុកលក់យកលុយធ្វើសោហ៊ុយជិះឡានត្រឡប់ទៅកំពង់ចាម វិញ។ ចំណែកលោកស្រី សៅ ពៅ និងកូនស្រីអាយុ ៦ឆ្នាំវិញ ឈរចាំទះដៃស្រែកហ៊ោកញ្ជ្រៀវតាមសំឡេងក្រុមបាតុករដទៃទៀត ដែលឡើងថ្លែងពីបញ្ហានានានៅចំពោះមុខមេដឹកនាំបក្សប្រឆាំង។ ពេលឃើញ លោក កឹម សុខា និង លោក សម រង្ស៉ី ឡើងនិយាយទៅកាន់ក្រុមបាតុករ លោកស្រី សៅ ពៅ ញញឹមបិទមាត់មិនជិតឡើយ។
ស្ត្រីបាតុកររូបនេះ បញ្ជាក់ថា រូបគាត់ពេញចិត្តមេដឹកនាំបក្សប្រឆាំង ដោយសារបាតដៃបុគ្គលទាំងពីរមិនប្រឡាក់ឈាមខ្មែរ។ ហើយមេបក្សប្រឆាំងល្បីខាងស្អាតស្អំ មិនពុករលួយ។ លោកស្រីបន្ថែមថា ពេលចប់បាតុកម្ម បើលក់ដបទឹកមិនបានគ្រប់លុយជិះឡានទៅផ្ទះវិញទេនោះ រូបគាត់នឹងសុំឡានបាតុករផ្សេងទៀតជិះត្រឡប់ទៅផ្ទះវិញ។ តែគាត់នឹងមកទីលានប្រជាធិបតេយ្យនៅលើកក្រោយៗទៀត បើសិនណាបក្សប្រឆាំងនៅតែធ្វើបាតុកម្មនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
9 comments:
winner or loser, CNRP needs to clean up the trash on democracy park, trash trash, bad smells
for 3days striked left big messes on the democracy park, on the street, peopes shit on the street, no sanitations, smells bad on the air…
———-
let clean up the trash for daily living , without delays
i admired her to express her freedom, she dared to express herself...
of course it democracy country,
it her rights to express..
as khmer, i'm proud of her
To walk for 3 weeks to join the protest against the government means that she can't endure living under this government anymore. I admire her courage and dedication.
Bigest liar she tortura her kids she very cruel wast she? If she cold afford food and guest house why not buy 3 dolla buss ticket. Mike
This parasite retarded Mice has a verry small brain. He can not see very far, He does not understand what is right or what is wrong. He can feel the suffering of other people. Mice if youe wife were shot by Hen Sen thugs, do you still feel the same?
12: 34 Am
You. Brainless like you will believed in anythings. She tortured her kid. She could afford to eat and sleep for three weeks. Right ? Why not buy buss ticket only 3 $. Does it make any sense to super idiot like you.
This cruel and craziness women is your heroin. You sir and all cnrp are too too dummmmmmmmmmmmmp sir.
To all super idiotic. If those kids could walk for three weeks by now all of them could be in hospital. It impossible if your heroes (that stupid women really does that she shall be in jail. Now you got it. Don't you. ? ).mike
Khmerization who post this baseless article. Kick this ash out.it worthless to have bad apple in your office . Please stop this foolish kids befor he or she destroy your organization. Mike
Post a Comment