ភ្នំពេញៈ បន្ទាប់ពីតារាសម្ដែង មានឈ្មោះបោះសំឡេងគួរសម អ្នកនាង បូនីតា ដាដេណា បានបង្ហាញសកម្មភាព យ៉ាងផុសផុល នៅក្នុងព្រឹត្តិការបាតុកម្ម អហិង្សា របស់គណបក្សសង្គ្រោះជាតិ ដោយគេសង្កេតឃើញ តារាសម្ដែងរូបនេះ បានប្រឹងប្រែង យ៉ាងញាប់ដៃញាប់ ជើងជួយគណបក្ស អស់ពីកំលាំងកាយ កំលាំងចិត្ត ។ ប៉ុន្តែថ្មីនេះ បូនីតា ដាដេណា បានក្លាយជាមុខសញ្ញា ត្រូវគេតាម ប្រម៉ាញ់អាយុជីវិត របស់នាង ហើយគេមិនដឹងទេថា ការតាមយាយីគំរាបដល់ជីវិតនាង នៅពេលនេះ ព្រោះតែដើមចមនៃ រឿងនយោបាយ ឬជារឿងគំនុំ ផ្ទាល់ខ្លួននោះទេ។
តារាសម្តែង បូនីតា ដាដេណា បានសរសេរសារជា ភាសាខ្មែរ នៅលើFacebook របស់នាង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះថា “ហេតុអីឲ្យតែខ្មែរ ការពារខ្មែរ តែងតែទទួលលទ្ធិផលបែបនេះ ? ដូចជាខ្ញុំ មិនទាន់ធ្វើអ្វីឲ្យមានប្រយោជន៍ ដល់សង្គមផង មានការជេរប្រមាថ មើលងាយ គំរាមសម្លាប់ មានគេតាម ស្ទើរតែរាល់ថ្ងៃ .. តើបងប្អូនរួមឈាមអាចពន្យល់ខ្ញុំបានទេ ?????” ។
តាមរយៈសម្តីនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា តារាសម្តែង បូនីតា ដាដេណា កំពុងតែមានភាពខ្លាចរអា ក្រោយទទួល បានការសម្លុតគំរាម រហូតដល់ត្រូវអាយុជីវិត បន្ទាប់ពីនាងត្រូវ បានបុរសប្លែក មុខព្យាយាមតាមដាន នាងគ្រប់ ពេលវេលាគ្រប់ទីកន្លែង មិនថានាងនៅផ្ទះ ឬនៅកន្លែងណាទេ តែងតែមានគេចាំ តាមដាន និងឃ្លាំមើលនាងជានិច្ច។
ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុលើកទី១ រហូតដល់ពេលបច្ចុប្បន្ន គេសង្កេតឃើញមានវត្តមាន តារាសម្តែងមួយរូបគឺ អ្នកនាង បូនីតា ដាដេណា បានប្រកាសខ្លួន ធ្វើជាមនុស្សម្នាក់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ។ជានិច្ចកាលតារាស្រីរូបនេះ តែងតែបង្ហាញវត្តមានស្ទើគ្រប់សកម្មភាព នៅក្នុងគណបក្ស ហើយរហូត មកដល់ពេលថ្មីៗនេះ ក៏មាន ព័ត៌មានលេចឮ ពីម្ចាស់សាម៉ីខ្លួនអ្នកនាង ដាដេណា ទម្លាយឲ្យដឹងថា ពេលនេះជីវិតឯកជនរបស់នាង កំពុងតែរស់នៅ ជាមួយភាពភ័យខ្លាច ក្រោយពីនាងត្រូវគេ គំរាមសម្លាប់រួចមក ។
5 comments:
រឿងនៅក្នុងសង្គមខ្មែរ ភាគច្រើនមកពីការច្រណែន
ក្នុងមុខរបររកស៊ី ហើយយករឿងនយោបាយជា
លេស បើនិយាយពីរឿងនយោបាយទោះនរនោះ
ជាស្អីក៏ដោយក៏ត្រូវតែដឹងឮព្រោះជាអាយុជីវិតជាតិ
សាសនា ។ ពួកអាក្របីអស់នោះ បើថតរូបវាបាន
ត្រូវថតទុកជសឯកសារ វាមិនខ្វល់ការរកស៊ី វាគិត
តែតាមប្រមាញ់ជីវិតគេដូច្នេះ ឬក៏អាចចាត់ការវាមុន
បើវាមានគោលបំណងមែន ។
Every man and woman has his or her relatives,you kill him or her,you will have to pay back.
You can't hide crime under your bed.
True Khmer
She is a brave entertainer, along with actor Sophorn Larry, who dare to support the opposition publicly. I admire their courage. I think all overseas Khmer people should support them by sponsoring them to perform overseas.
Post a Comment