ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013 | VOD

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សប្រឆាំងមួយនេះ ប្រកាន់ជំហរធ្វើបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យតាមការគ្រោងទុក បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញាតិឲ្យធ្វើក៏ដោយ។
អនុប្រធានគណៈកម្មាធិការវិន័យ របស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់ VOD នៅព្រឹកថ្ងៃទី២០ ខែតុលានេះថា បាតុកម្មអហិង្សានឹងធ្វើតាមការគ្រោងទុក នៅថ្ងៃទី២៣ខាងមុខ បើទោះបីជាសាលារាជធានីមិនអនុញ្ញាតិក៏ដោយ ពីព្រោះគណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅសាលារាជធានីរួចហើយ។ លោកថា បាតុកម្មនេះធ្វើតាមច្បាប់បាតុកម្ម។
ក្រោយពីជួបពិភាក្សា ជាមួយតំណាងគណបក្សសង្គ្រោះជាតិ នាថ្ងៃសុក្រទី១៨ ខែតុលា សាលារាជធានីចាត់ទុកថា គម្រោងធ្វើបាតុកម្មនោះ ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។
បាតុកម្មអហិង្សាធ្វើឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នគោរព និងប្រតិបត្តិឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោក ហូរ វ៉ាន់ ឲ្យដឹងទៀតថា បាតុកម្មអហិង្សានេះ ក៏មានការហែរក្បួនចំនួន៣ថ្ងៃជាប់ៗគ្នា ដើម្បីនាំយកញ្ញត្តិ ដែលមានភ្ជាប់ស្នាមមេដៃជាង៣លានដាក់ជូន អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងប្រទេសហត្ថលេខីមួយចំនួនទៀត។
VOD មិនទាន់សុំការបំភ្លឺ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ពីករណីនេះបាននៅឡើយទេ ដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល។
លោក ហូរ វ៉ាន់ បញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា នឹងដង្ហែក្បួន ចាប់ពីទីលានប្រជាធិបតេយ្យទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ថ្ងៃទី២៤ ដង្ហែក្បួនទៅស្ថានទូតបារាំង អង់គ្លេស និងស្ថានទូតអាមរិកប្រចាំកម្ពុជា។ ថ្ងៃទី២៥ ពេលព្រឹកដង្ហែក្បូនទៅស្ថានទូតអូស្ត្រាលី ឥណ្ឌូនេស៊ី និងជប៉ុន ចំណែកពេលរសៀលដង្ហែក្បួនទៅស្ថានទូតចិនប្រចាំកម្ពុជា៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
3 comments:
CNRP shouldn't be asking for permission any way because CNRP think this is an illegal government. I agree CNRP should never ask for doing anything for the sake of the Khmer Peoples.
I think the same. If CNRP thinks the government is illegitimate, why ask them to give permission? If CNRP ask them for permission it means CNRP recognized that the government is a legal government.
Every country require good opposition party to check and balance .Not the opposition whom abuse the voters right to seat in parliament , bargaining for top positions and worst part create negative sentiments calling NGOs, countries and donors stop helping the country. Who suffer at the end?
Post a Comment