A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 20 October 2013

The CNRP collected 2 million thumbprints as of Sunday 20/10/13 to petition the UN to help resolve the political crisis in Cambodia គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ស្នាម​មេដៃ​ជាង​២​លាន​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​​

ដោយ៖​ បូ សា​វី​​ | ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013 | VOD

សកម្មភាពនៃការប្រមូលស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិ (រូបភាពដោយ តាំង វិដា)
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ អះអាងថា គិត​ត្រឹម​ថ្ងៃទី​២០​ ខែតុលា សកម្មជន​របស់ខ្លួន ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​បាន​ជាង​២​លាន សម្រាប់​ជាក់​ជូន​អង្គការសហប្រជាជាតិ និងសហគមន៍​អន្តរជាតិ​ ឲ្យជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​
ក្នុង​ពិធី​សាកសួរ​សុខទុក្ខ​ប្រជាជន​ដែល​លិចលង់ ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ពួក ខេត្តសៀមរាប ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិ លោក កឹម សុខា ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​២០​ ខែ​តុលា​នេះ ស្នាម​មេដៃ​ប្រមូល​បាន​ជាង​២​លាន​នាក់​។​
​តាម​គម្រោង​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ចប់ការប្រមូលស្នាម​មេដៃ​ នៅថ្ងៃទី​២៣ ខែ​តុលា​ហើយ​រំពឹងថា នឹង​ទទួលបាន​ស្នាម​មេដៃ​ជាង​បី​លាន ដើម្បី​ដាក់ជូន​អង្គការសហប្រជាជាតិ និង ប្រទេស​ជា​ភាគី​ហត្ថលេខី ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ ២៣​តុលា​ឆ្នាំ​១៩៩១​៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

No comments: