A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 September 2013

Ven. Yim Chamroeun, the abbot of Sansom Kosal Pagoda beat up three novices for deciding to join the protest today 7th September គ្រូសូត្រស្ដាំវត្តសន្សំកុសលវាយសាមណេរ៣អង្គទាក់ទងនឹងរឿងបាតុកម្ម

ព័តមាក្ដៅៗៗ ជួយ LIKE & share ព្រះសង្ឃ៣អង្គរងអំពើហិង្សាទាក់ទងរឿ... ព័តមាក្ដៅៗៗ ជួយ LIKE & share ព្រះសង្ឃ៣អង្គរងអំពើហិង្សាទាក់ទងរឿងបាតុកម្ម Ven. But Buntenh, president of Independent Monk Network for Social Justice (IMNSJ) condemned Ven.  Yim Chamroeun for beating up three novices for deciding to join the protest. The following is the discourse between Ven. But Buntenh and a few monks about the violence perpetrated against the three novices by a senior monk.


The three novices beaten up by Ven. Yim Chamroeun.
 
Radio Free Asia

គ្រូសូត្រស្ដាំព្រះនាម យឹម ចំរើន គង់នៅកុដិលេខ៩ វត្តសន្សំកុសល រាជធានីភ្នំពេញ បានប្រើអំពើហិង្សាលើព្រះសង្ឃបីអង្គ ដែលចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ ព្រះសង្ឃទាំងបីអង្គដែលត្រូវបានគ្រូសូត្រស្តាំតាមវាយនោះ រួមមាន ព្រះតេជព្រះគុណ ហាយ ភក្ត្រា ព្រះតេជព្រះគុណ សម ចន និងព្រះតេជព្រះគុណ ង៉ែត វីសា។ ព្រះតេជព្រះគុណទាំងបីអង្គសុទ្ធសឹងតែជាសាមណេរ។

ហេតុការណ៍ហិង្សានេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា ៧ព្រឹក នៅពេលដែលព្រះសង្ឃទាំងបីអង្គកំពុងរៀបចំដើម្បីទៅចូលរួមបាតុកម្ម។ ព្រះសង្ឃរងគ្រោះបានអោយដឹងថា នៅពេលដែលព្រះអង្គឡើងឡានរៀបចំចេញដំណើរ គ្រូសូត្រស្ដាំបានហៅព្រះសង្ឃអោយចុះពីលើឡាន ហើយគំរាមថា បើចង់ទៅធ្វើបាតុកម្មត្រូវតែចេញពីវត្ត ហើយចាប់ផ្ដើមវាយតែម្ដង តែព្រះសង្ឃរងគ្រោះមិនបានតបតដៃនឹងគ្រូសូត្រស្តាំនោះឡើយ។

ព្រះតេជព្រះគុណ ហាយ ភក្ត្រា ដែលត្រូវគ្រូសូត្រស្តាំវាយអោយរបួសធ្ងន់ជាងគេ (ហើមមាត់) បានមានថេរដីកាថា បើទោះបីព្រះអង្គត្រូវបានគ្រូសូត្រស្តាំ យឹម ចំរើន វាយអោយរបួសក៏ដោយ ក៏ព្រះអង្គនៅតែជម្នះទៅចូលរួមមហាបាតុកម្មរហូតដល់ចប់សព្វគ្រប់ទើបត្រឡប់មកវត្តវិញ។ ចំណែកព្រះសង្ឃពីរអង្គផ្សេងទៀត ក៏បានចូលរួមបាតុកម្មរហូតដល់ចប់ដូចគ្នា។


ទោះបីយ៉ាងណាក៏ដោយ ព្រះតេជព្រះគុណ ហាយ ភក្រ្តា ដែលមើលទៅហាក់ពុំសូវហ៊ានមានថេរដីកាផងដែរនោះ ក៏បានព្រួយបារម្ភខ្លាចព្រះគ្រូសូត្រស្តាំបណ្ដេញព្រះអង្គចេញពីវត្ត នៅពេលត្រឡប់មកពីធ្វើបាតុកម្មវិញ។ តែព្រះអង្គថា ដោយសារតែមានការជួយជ្រោមជ្រែងពីព្រះសង្ឃដទៃទៀត ព្រះអង្គពុំសូវខ្លាចទេនៅពេលនេះ។
ទោះយ៉ាងណា ព្រះអង្គហាក់នៅមានព្រះទ័យរារែកថា តើព្រះអង្គនឹងហ៊ានចូលរួមបាតុកម្មនៅលើកក្រោយៗទៀត ឬក៏យ៉ាងណានោះទេ៖ «អាត្មាក៏គិតមួយចំនួនដែរថា ណាមួយខ្លាចគេបណ្ដេញចេញពីវត្តផង ពីព្រោះរាល់ថ្ងៃកំពុងសិក្សារៀនសូត្រ ហើយអារម្មណ៍មួយទៀត អារម្មណ៍ពុះកញ្ជ្រោល... ដែលចង់ទាមទាររកយុត្តិធម៌ដល់ប្រជាជនផង។ មិនចង់អោយលោកមកសុំទោសអ៊ីទេ ប៉ុន្តែកុំអោយលោកមានភាពគាបសង្កត់ទៅលើអ្នកដែលមានឋានៈតូចជាង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងគ្រូសូត្រស្តាំវត្តសន្សំកុសល យឹម ចំរើន ដើម្បីសុំការបំភ្លឺទាក់ទងនឹងការចោទប្រកាន់នេះបានទេ ដោយអ្នកខ្លះនិយាយថា ព្រះអង្គបាននិមន្តទៅស្រុកកំណើតរបស់ព្រះអង្គនៅខេត្តកំពង់ស្ពឺ ដើម្បីគេចខ្លួនមួយរយៈ ហើយអ្នកខ្លះទៀតថា ព្រះអង្គកំពុងសម្ងំលាក់ខ្លួននៅក្នុងវត្តនៅឡើយ។ តែទូរស័ព្ទរបស់ព្រះអង្គមិនអាចទាក់ទងបានទេនៅថ្ងៃទី៧ ខែកញ្ញា។
ព្រះតេជព្រះគុណប្រធានបណ្ដាញសង្គមព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះនាម ប៊ុត ប៊ុនតេង ដែលព្រះអង្គបានចូលរួមជ្រោមជ្រែងក្នុងការស្វែងរកយុត្តិធម៌អោយព្រះសង្ឃរងគ្រោះទាំងបី ព្រះអង្គបានមានថេរដីកាថា សកម្មភាពនៃអំពើហិង្សាដែលគ្រូសូត្រស្តាំបានប្រព្រឹត្ត គឺជាគម្រោងដែលបានត្រៀមទុករួចជាមុនដើម្បីបង្ក្រាប និងគំរាមព្រះសង្ឃក្នុងវត្តមិនអោយចូលរួមធ្វើបាតុកម្ម។
ព្រះអង្គថា នៅមួយយប់មុនថ្ងៃកើតហេតុ មន្ត្រីសង្ឃក្នុងវត្តបានប្រជុំគ្នាពិភាក្សាគ្នា ហើយដែលព្រះអង្គគិតថា អ្វីដែលគេពិភាក្សា គឺអំពីវិធានការរារាំងមិនអោយព្រះសង្ឃចូលរួមធ្វើបាតុកម្មតាមព្រះរាជសង្ឃប្រកាសរបស់គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះតេជគុណ ប៊ុត ប៊ុនតេង បានព្រមានថា នឹងអាចមានបាតុកម្មសង្ឃកើតឡើងនៅក្នុងទីក្រុងភ្នំពេញប្រសិនបើគ្រូសូត្រស្តាំមិនព្រមចូលមកដោះស្រាយទទួលយកកំហុសរបស់ខ្លួន និងប្រសិនបើមន្ត្រីសង្ឃជាន់ខ្ពស់មិនព្រមរកយុត្តិធម៌អោយសង្ឃរងគ្រោះទាំងបីព្រះអង្គ។ ព្រះអង្គក៏បានអំពាវនាវអោយព្រះសង្ឃឈប់ប្រើហិង្សាតទៅទៀត។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតេង៖ «ព្រះសង្ឃខ្មែរ ញាតិញោមខ្មែរ ប្រជាជនខ្មែរពេញមួយនគរស្រឡាញ់យុត្តិធម៌ ចង់បានយុត្តិធម៌ ឥឡូវខ្មែរលែងត្រូវការដុល្លារទៀតហើយ ខ្មែរត្រូវការចំណីបី ចំណីយុត្តិធម៌ ចំណីសន្តិភាព ចំណីសេរីភាព នេះជាចំណីដ៏ឆ្ងាញ់សម្រាប់ប្រជាជនខ្មែរ និងព្រះសង្ឃគ្រប់អង្គ។ អាត្មាក៏ត្រូវការចំណីនេះដែរ ហើយអាត្មាសុំបិណ្ឌបាត្រទៅថ្នាក់ដឹកនាំដែលមានឈ្មោះដ៏ល្បី គឺអគ្គសេនាបតីតេជោ ហ៊ុន សែន ឈ្មោះ វែង ហើយឈ្មោះអ្នកប្រាជ្ញ សូមអោយប្រើគតិយុត្តិ ប្រើគំនិតជាអ្នកប្រាជ្ញមកដឹកនាំប្រទេស កុំអោយកូនចៅរបស់សម្ដេចដើរវាយគេតាមចិត្ត នឹកឃើញអ៊ីចឹង»។
ចំណែកប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលបានចុះដល់កន្លែងកើតហេតុដែរនោះ និយាយថា ការប្រើហិង្សារបស់គ្រូសូត្រស្តាំលើព្រះសង្ឃឯទៀត គឺជាការរំលោភសិទ្ធិសេរីភាពរបស់ព្រះសង្ឃក្នុងការចូលរួមក្នុងបញ្ហាសង្គម។ លោកក៏បានស្នើអោយ គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ឈប់ចេញសង្ឃប្រកាសដែលធ្វើអោយប៉ះពាល់ និងបំបិទសិទ្ធិសេរីភាពរបស់ព្រះសង្ឃ។
លោក វន់ ពៅ៖ «ក្នុងកាលៈទេសៈនេះ គឺយើងមិនអនុញ្ញាតអោយធ្វើបែបហ្នឹងទេ វិធានការបន្ទាន់នោះ គឺយើងនឹងធ្វើបាតុកម្ម ឬធ្វើតាមនីតិវិធីច្បាប់ទៅ សង្ឃនោះថា ប្រសិនបើគោរពសាសនាមែនមិនត្រូវធ្វើបែបហ្នឹងទេ ហើយយើងនឹងនាំមហាជនបណ្ដេញសង្ឃនេះចេញពីវត្ត ពីព្រោះយើងគិតថា វត្តអារាមមិនមែនជាវត្តសម្រាប់តែព្រះសង្ឃឃោរឃៅបែបនេះទេ»។
គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ បានចេញព្រះរាជសង្ឃប្រកាសកាលពីថ្ងៃទី៥ កញ្ញា ២០១៣ ហាមមិនអោយព្រះសង្ឃទូទាំងប្រទេសកម្ពុជា ចូលរួមក្នុងសកម្មភាពបាតុកម្ម និងបញ្ជាអោយមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ មានព្រះចៅអធិការជាដើម អោយគ្រប់គ្រងវត្តអារាមអោយល្អប្រសើរ និងទប់ស្កាត់សកម្មភាពគ្រប់រូបភាពដែលប្រឆាំងនឹងច្បាប់រដ្ឋនិងសាសនា។
តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងមហាបាតុកម្មអហិង្សារៀបចំដោយគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី៧ កញ្ញា គេសង្កេតឃើញថា មានព្រះសង្ឃប្រមាណជា ៣០០អង្គនិមន្តមកពីវត្តផ្សេងៗ ក្នុងទីក្រុងភ្នំពេញ និងពីបណ្ដាខេត្តមួយចំនួនបានចូលរួមក្នុងមហាបាតុកម្មនោះ ហើយតំណាងព្រះសង្ឃមួយអង្គក៏ត្រូវបាននិមន្តអោយមានថេរដីកាទៅកាន់អ្នកចូលរួមថែមទៀតផង៕

3 comments:

Anonymous said...

I wish ,i can type khmer font.
I wish to advise that mad buddhist monk YIM CHAMREOUN to abdicate and take Tep Vong and Noun Nget with him to go and live in Hanoi.

Anonymous said...

It's the days and age where youths no longer obey authority. Shame. These notices should be whipped.

Anonymous said...

these monks was deserved to be beaten,

coz they was not listened & was not followed their superior..

i don't blaming on the head monk,,