A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 September 2013

Unions call on workers to the join the mass protests with the opposition សហជីព​ពីរ​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​បាតុកម្ម​លើក​ទី​ពីរ​របស់​បក្ស​ប្រឆាំង

Tuesday, 10 September 2013
មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
IMG_0784
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ប្រធានសហជីពដែលមាននិន្នាការ​ប្រឆាំង​រដ្ឋា​ភិបាល​បាន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ថ្ងៃ​​អង្គារ​​នេះ ដល់​កម្មករ​ឲ្យ​ចូល​រួម​នៅ​ក្នុង​មហាបាតុ​កម្ម​អហិង្សា​រយៈ​ពេ​ល​បី​ថ្ងៃ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៥-១៧ ខែ​កញ្ញា​ នេះ​។​
លោក រ៉ុង​ ឈុន ​ប្រធាន​សហ​ភាព​សហ​ជីព​កម្ពុជា​ (CCU) បាន​ថ្លែង​​ថា លោកកំពុងតែចាប់​ផ្ដើម​ប្រមែ​ប្រមូល​ធ្វើ​យុទ្ធនាការអញ្ជើញសមាជិក សមាជិការ កម្មករ កម្មការិនី​ឲ្យមក​ចូល​រួម​​មហា​បាតុ​កម្ម​ជា​លើក​ទី​ពីរ​នេះ​។
លោក​បាន​មាន​ប្រសាសន៍​ថា៖«យុទ្ធនា​ការ​ប្រមែ​ប្រមូល​នេះ យ៉ាង​តិច​ក៏​មាន​កម្មករ កម្មការិនី​ចំនួន ១​ម៉ឺន ​នាក់​ ឲ្យមក​ចូល​រួម​ក្នុង​មហា​បាតុ​កម្ម​បី​ថ្ងៃ​នេះ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​ឱកាស​មាស​ពេជ្រ​សម្រាបប់​ពួក​គាត់​សម្រាប់​ស្វែង​រក​ការពិត យុត្តិធម៌​នៅ​ពេល​នេះ»។​
ទន្ទឹម​នេះ​ដែរ ​លោក ជា ​មុនី ​ប្រធាន​សហ​ជីព​សេរី​កម្មករ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ពីនៅថ្ងៃនេះ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរា​គមន៍ដល់​រោង​ចក្រ​កាត់​ដេរសំលៀកបំពាក់​ និងស្បែកជើងផ្អាកចង្វាក់ផលិតកម្មរយៈពេល​មួយ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់ថ្ងៃទី២១​ខែ​កញ្ញា​ឆ្នាំ២០១៣​នេះ​ដើម្បី​ឲ្យកម្មករ​​បាន​ចូល​រួម​នៅ​ក្នុង​មហា​បាតុ​កម្ម​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​។​​​

No comments: