A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 17 September 2013

The .U.S embassy calls for a transparent investigation into the shooting death of a protester ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​តម្លាភាព លើ​ករណី​បុរស​ម្នាក់​ស្លាប់​នៅ​ក្បាលថ្នល់​​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃចន្ទ័ ទី16 ខែកញ្ញា ឆ្នាំ2013, VOD

មន្ត្រី​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព ទៅ​លើ​ករណី​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច រហូត​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​រង្វង់​មូល​ក្បាលថ្នល់ កាលពី​យប់​ថ្ងៃ​អាទិត្យ​។​
​កាលពី​ថ្ងៃអាទិត្យ បុរស​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅ​ម៉ោង​ជាង​១០​យប់ នៅ​រង្វង់​មូល​ក្បាលថ្នល់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​លោក ហូរ វ៉ាន់ អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា មនុស្ស​ម្នាក់ បាន​ស្លាប់ ៨​នាក់ រងរបួស និង​៦​នាក់ ត្រូវបាន​ចាប់ខ្លួន​។ អ្នក​ទាំង​៦ ត្រូវបាន​ចាប់ខ្លួន​នោះ កំពុងតែ​ត្រូវបាន​តុលាការ​សាកសួរ​ពី​មូលហេតុ​។​
​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក John Simmons ប្រាប់VODតាមរយៈអ៊ីម៉េលថា ស្ថានទូត​អាមេរិក ដឹងថា រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ស៊ើបអង្កេត​លើ​ករណី​នេះ តែ​ស្ថានទូត អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​តម្លាភាព ដែល​ជំហាន​មួយ​ក្នុង​ការការពារ​ព្រឹត្តិ​ការណ៍​ដ៏​អាក្រក់​នេះ ទៅ​ថ្ងៃ​អនាគត​។ ស្ថានទូត​អាមេរិក ជំរុញ​ឲ្យ​គ្រប់​ភាគី ចៀសវាង​ពី​ហិង្សា និង​ធ្វើការ​ជាមួយគ្នា ដោយ​ដោះ​ស្រាយ​​ការខ្វែងគំនិត​គ្នា​ផ្សេងៗ​ទៀត​។​
​ក្រោយពី​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក​ប្រាក់ សុខុន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​លើករ​ណី​បុរស​ម្នាក់ ដែល​បាន​ស្លាប់ នៅពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច ដូច​តាម​ការទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​គណបក្ស​សង្គ្រោះ​ជាតិ  នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​មហា​បាតុកម្ម​មួយ​ថ្ងៃ​ចុង​ក្រោយ គឺ​នៅ​ថ្ងៃស្អែក​នេះ ដដែល បើទោះជា​មាន​ការចរចា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ​នេះ​ក៏​ដោយ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំពុង​ធ្វើ​មហា​បាតុកម្ម​រយៈពេល​ពីរ​ថ្ងៃ រហូតមកដល់​ថ្ងៃ​ចន្ទ​នេះ ដែល​បាន​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​អាទិត្យ ទី​១៥​ដល់​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​។
​លោក​ប្រាក់ សុខុន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា  ភាគី​ទាំងពីរ បាន​ឯកភាព​ក្នុងការ​គោរព​តាម​ព្រះរាជសារ​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​នេះ ដោយ​អំពាវនាវ​ឲ្យមាន​ការបញ្ឈប់​ហិង្សា​រវាង​បាតុករ និង​សមត្ថកិច្ច និង​បន្ត​ការចរចា​គ្រប់​កម្រិត ដើម្បី​ដោះស្រាយ​បញ្ហា និង​មាន​ស្មារតី​ថ្មី​មួយ ដើម្បី​ផលប្រយោជន៍​ជាតិ​។ 
​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី សម្តែង​ការសោកស្តាយ និង​ក្រៀមក្រំ​ជា​អនេក​ចំពោះ​ការប៉ះទង្គិច​រវាង​ក្រុមបាតុករ និង​ក្រុម​សមត្ថកិច្ច កាលពី​ថ្ងៃអាទិត្យ និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ហិង្សា​តទៅទៀត​។​

​ព្រះរាជសារ របស់​ព្រះមហាក្សត្រ​របស់​ព្រះបាទ​នរោត្តម​សីហ​មុនី ឡាយ​ព្រះ​ហ​ស្ថ​នៅ​ថ្ងៃ​ទី​១៦​ខែកញ្ញា​នេះ បង្ហាញថា ព្រះអង្គ មាន​ព្រះរាជ​ហ​ឬ​ទ័យ ក្រៀមក្រំ​ជាទី​បំផុត និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ នៃ​ក្មួយ ដែល​បាន​បាត់បង់​ជីវិត និង​ក្មួយៗ ដែល​រងរបួស កាលពី​ថ្ងៃអាទិត្យ​។​ព្រះអង្គ អំពាវនាវ​ដ៏​ទទូច ចំពោះ​ជនរួមជាតិ ដែល​បាតុករ និង​ក្រុម​សមត្ថកិច្ច បញ្ឈប់​ការប្រើ​អំពើហិង្សា​តាម​រូបភាព​ណាក៏ដោយ ដូច​ជា​ការ​គប់​ដុំ​ថ្ម និង​ការប្រើប្រាស់​អាវុធ​។​
​ព្រះអង្គ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រកាន់​យក​ប្រពៃណី​អហិង្សា ខិតខំ​យោគយល់​គ្នា រាប់អាន​គ្នា​ជា​ខ្មែរ​ដូចគ្នា និង​អត់ធ្មត់​ជា​អតិប្បរមា ដើម្បី​បញ្ជៀ​ស​អស្ថិរភាព​នៃ​ជាតិ​យើង​។ ព្រះអង្គ​ក៏​បាន​អំពាវនាវ​ឲ្យ​រក្សា​ភាព​ថ្លៃថ្នូរ និង​ភាពស្ងាត់ស្ងៀម ដើម្បី​ទុក​ឱកាស​រក​ដំណះ​ស្រាយ​បញ្ហា​ជាតិ​ទាំងអស់គ្នា​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

2 comments:

Anonymous said...

America has called for investigation the dead Mao sokchan. However no word, no visit, no call for investigation from Sam Rainsy, Kem Sokha and CNRP. they despised him.អាមេរិចបានអំពាវនាវអោយមានការស៊ើបអង្កេតដែលបានស្លាប់បាត់ម៉ៅ sokchan ។ ទោះជាយ៉ាងណាពាក្យគ្មានដំណើរទស្សនកិច្ចគ្មានការហៅសម្រាប់ការស៊ើបអង្កេតពីសមរង្ស៊ី, កឹមសុខានិង CNRP ទេ។ ពួកគេមើលងាយ គនា ។


Anonymous said...

USA, needs to look for both sides,
how about policeman wounded on the head ??,,,,

unfair concerned << unfair justice >>