A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 September 2013

The U.S embassy expressed concerns about the announcement of the election result prior to independent investigations of irregularities ស្ថានទូត​អាមេរិកប្រចាំកម្ពុជា បារម្ភ​ពី​ការប្រកាស​លទ្ធ​បោះឆ្នោតផ្លូវការ​របស់​គជប​​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013, ម៉ោង 04:05 PM​

ស្ថានទូត ​អាមេរិក​ប្រចាំ​កម្ពុជា សម្តែង​ការព្រួយបារម្ភ​នឹង​លទ្ធ​បោះឆ្នោត ដែល​ត្រូវបាន​ប្រកាស​ដោយ​គជប នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​លើកឡើង​ពី​សេចក្តីរាយការណ៍​នៃ​ភាពមិនប្រក្រតី​មួយចំនួន​នៃ​ការបោះឆ្នោត​ ។​
​គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។
អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​អាមេរិក លោក សៀន ម៉ាក​គិ​ន​តូស (Sean McIntosh) ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សហរដ្ឋអាមេរិក នៅតែ​ព្រួយបារម្ភ​ពី​ការរាយការន៍​នៃ​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ដំណើរការ​ បោះឆ្នោត ហើយ​នៅតែ​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ពេញលេញ និង​មាន​តម្លាភាព ទៅលើ​ភាពមិនប្រក្រតី​ទាំងឡាយ ដើម្បី​ឲ្យ​អ្នកបោះឆ្នោត អាច​ទុកចិត្តបាន​។​លោក​បន្តថា សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​ទាំងអស់ ចាប់​យក​ឱកាស​នេះ ដើម្បី​អនុវត្ត​កំណែទម្រង់​តាម​ប្រជាធិបតេយ្យ​ដ៏​មានន័យ ពង្រឹង​នីតិរដ្ឋ និង​បង្កើន​ការគោរព​សម្រាប់​សិទ្ធិមនុស្ស​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ អាទិត្យ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត ប្រកាស​ដោយ​គជប ដោយ​លើក​ឡើង​ថា លទ្ធផល​នេះ ត្រូវបាន​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវបាន​ប្រថាប់ត្រា​ដោយ​គជប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ និង​ខ្លាំងក្លា​ជាង​មុន រយៈពេល​បី​ថ្ងៃ​ពេញ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ទី​១៧​ខែ​កញ្ញា ដោយ​ប្រជាជន មិន​ត្រឡប់​ទៅផ្ទះ​នោះទេ​។ គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា បាតុកម្ម​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ឯករាជ្យ ដោយ​មិន​មាន​វត្តមាន​គជប​។

​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ ​កណ្តាល និង​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ថ្លែងថា លទ្ធផល​សន្លឹកឆ្នោត​ដែល គ​.​ជ​.​ប ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ គឺ​ត្រឹមត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយកបាន​។ លោក​បញ្ជាក់ថា ក្នុង​ដំណើរការ​បោះឆ្នោត​មាន​ការចូលរួម​អង្កេត​ទាំង​គណបក្ស​នយោបាយ អង្គការ​សង្ក​ម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដូច្នេះ​លទ្ធផល​នោះ ពិតជា​អាច​ជឿ​ទុកចិត្តបាន​។ 
លោកជាម យៀប បញ្ជាក់ថា ពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា ​ត្រៀមខ្លួន​ចាំ​ការ​កោះ​ពី​ព្រះមហាក្សត្រ ដើម្បី​ចូលរួម​ប្រជុំ​សភា​លើកដំបូង​។ តែ​លោក​សម រង្ស៊ី ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង ធ្វើពហិការ​ចូលរួម​ប្រជុំ​សភា ដែល​នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវបាន​ទទួលស្គាល់ និង​មិន​ស្រប​តាម​​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: