A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 September 2013

The opposition CNRP rejected the election result, but the ruling CPP recognised it [CPP=68 seats, CNRP=55 seats] គណបក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ប្រកាស​ដោយ ​គ​.​ជ​.​ប​​, ប៉ុន្តែគណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ទទួលស្គាល់​លទ្ធផល​ផ្លូវការ​នៃ​សន្លឹកឆ្នោត​​

ដោយ៖​ ជន ស្រីណុច​​ | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013 | VoD


(រូបភាពពី google.com)
​ គណបក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​លទ្ធផល​ផ្លូវការ​នៃ​បោះឆ្នោត​ថ្នាក់​ជាតិ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ដោយ​ហេតុផល​ថា​ មិន​បាន​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​ឲ្យបាន​ត្រឹមត្រូវ​។​
​ការប្រកាស​ច្រានចោល ធ្វើឡើង​ភ្លាម​បន្ទាប់​ពី គ.ជ.ប ប្រកាស​លទ្ធ​ផល​សន្លឹក​ឆ្នោត​ផ្លូវការ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប ព្រោះ​មិន​បាន​ធ្វើ​កា​រ​ស៊ើប​អង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី​ឲ្យបាន​ត្រឹមត្រូវ​។
​នៅ​មហា​បាតុកម្ម​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែ​កញ្ញា  មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ខ្លួន​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស បើ គ​.​ជ​.​ប  ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ផ្លូវការ​ដោយ​មិនបាន​ធ្វើ​ការស៊ើបអង្កេត​ ឲ្យបាន​ត្រឹមត្រូវ​។​
​តាម​លទ្ធផល​ផ្លូវការ​ស្តីពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា​នេះ បានឲ្យដឹងថា គណបក្ស​ប្រជា​ជន​​កម្ពុជា​ទទួលបាន​ជ័យជំនះ​លើ​ខេត្ត​ចំនួន​១៥​ក្នុងនោះ រួមមាន បន្ទាយមានជ័យ បាត់ដំបង កោះកុង ក្រចេះ មណ្ឌលគិរី រតនៈគិរី ជាដើម​។​
​ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ជ័យជំនះ លើ​ខេត្ត​រាជធានី ចំនួន​បួន​ក្នុងនោះ​មាន ភ្នំពេញ កណ្តាល ព្រៃវែង និង​កំពង់ចាម​។ គណបក្ស​ទាំង​ពីរ​ទទួល បាន​អាសនៈ​ស្នើ​គ្នា​ក្នុង​ខេត្ត​ចំនួន​៥ ក្នុងនោះ​មាន កំពង់ស្ពឺ កំពង់ធំ កំពត កំពង់ឆ្នាំង និង​ខេត្ត​តាកែវ​៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com ---------------------------------------------------------------

ដោយ៖​ ពៅ មេត្ដា​ | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013 |VoD

(រូបភាពពី google.com)
​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួលស្គាល់​លទ្ធផល​ផ្លូវការ​នៃ​សន្លឹក​ឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​០៨ ខែកញ្ញា​នេះ​។​
​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ និង​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ថ្លែងថា លទ្ធផល​សន្លឹក​ឆ្នោត​ដែល គ.ជ.ប ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ត្រឹមត្រូវ​គណបក្ស​លោក​ទទួលយកបាន​។ លោក​បញ្ជាក់ថា ក្នុង​ដំណើរ​ការបោះឆ្នោត​មាន​ការ​ចូល​រួម​អង្កេត​ទាំង​គណបក្ស​នយោបាយ អង្គការ​សង្ក​ម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដូច្នេះ​លទ្ធផល​នោះ ពិតជា​អាច​ជឿ​ទុកចិត្តបាន​។   
​លោក ជាម យៀប បញ្ជាក់ថា ពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​ចាំ​ការ​កោះ​ពី​ព្រះមហាក្សត្រ ដើម្បី​ចូលរួម​ប្រជុំ​សភា​លើកដំបូង​។ តាម​រដ្ឋធម្មនុញ​សភា​នឹង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​យ៉ាងយូរ​៦០​ថ្ងៃ​ ក្រោយ​ការបោះឆ្នោត​តាម​ការ​កោះ​របស់​ព្រះ​មហាក្សត្រ​។​
​ទន្ទឹម​នឹង​ការត្រៀមខ្លួន​ប្រជុំ​សភា​លើកដំបូង​នេះ លោក ជាម យៀប​ ក៏បាន​បញ្ជាក់​ដែរ គណបក្ស​ប្រជាជន នៅ​តែ​ជួប​ប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ ប្រសិនបើ​មាន​ការស្នើសុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: