A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 14 September 2013

The meeting between Sam Rainsy and Hun Sen ends abruptly ជំនួបកំពូល ហ៊ុន សែន-សម រង្ស៊ី បញ្ចប់​យ៉ាង​តក់ក្រហល់

ជួយ LIKE & share នេះ ជា Video មេបក្សធំទាំងពីរ ប្រជុំជា មួយព្រះមហា ជួយ LIKE & share នេះ ជា Video មេបក្សធំទាំងពីរ ប្រជុំជា មួយព្រះមហាក្សត្រ ជួយ ចែករំលែក មើល កាយវិការ មេបក្សទាំងពីរអ្នកណាគោរពព្រះមហាក្សត្រប្រពៃជាងគេ ដោយ ប៉ែន បូណា RFI

រថយន្ត​លោក​សម រង្ស៊ី ពេល​ចេញពី​ព្រះបរមរាជវាំង​
រថយន្ត​លោក​សម រង្ស៊ី ពេល​ចេញពី​ព្រះបរមរាជវាំង​
Siv Channa/RFI

គ្រាន់តែ​ចូល​ក្នុង​ព្រះបរមរាជវាំង​មិន​បាន​ទាំង​កន្លះ​ម៉ោង​ផង​ មេដឹកនាំ​កំ​ពូល​នៃ​​គណបក្ស​ ប្រជាជន​​កម្ពុជា​​ និង​​គណបក្ស​​សង្គ្រោះជាតិ​​ក៏បាន​​ចេញ​​មក​​វិញ​​រៀងៗ​​ខ្លួន​​ដោយ​​មិន​​បាន​​និយាយ​​អ្វី​​ប្រាប់​​អ្នកកាសែត​​ទេ។​​ ការ​បញ្ចប់​​ជំនួប​​កំពូល​​ដោយ​​តក់ក្រហល់​​បែប​​នេះ​​ទំនង​​ជា​​ភាគី​​ទាំងពីរ​​មិន​​អាច​​និយាយ​​គ្នា​​បាន​​ទេ។ ​​នៅ​​ពេល​​ទាក់ទង​​តាម​​ទូរសព្ទ័​​ លោក​​ កឹម សុខា​​ បដិសេធ​​មិន​​ធ្វើ​​អត្ថាធិប្បាយ​​ទេ។​

ការបញ្ចប់យ៉ាងតក់ក្រហល់នេះបានបង្ហាញពីបរាជ័យនៃជំនួបនេះហើយ។ គណៈប្រតិភូ​៣​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​ដល់​ព្រះបរមរាជវាំង​នៅវេលា​ម៉ោង​ ៨​និង​៥០​នាទី។​ រីឯ​ប្រតិ​ភូគណបក្ស​សង្គ្រោះជាតិ​បាន​ទៅ​ដល់​តាម​ក្រោយ​នៅ​ក្រោយ​ម៉ោង​៩​បន្តិច។​
 កិច្ច​ប្រជុំ​គ្រោង​បើក​ធ្វើ​នៅ​ម៉ោង​៩​ព្រឹក​ក្រោម​ព្រះរាជធាធិបតី​ភាព​របស់​ព្រះមហាក្សត្រ​ សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី។ ​សមាសភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ ៣ ​រូប​ គឺ​លោក ​ហ៊ុន សែន​ អនុប្រធាន​គណបក្ស​ លោក​ សាយ ឈុំ ​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ និង​លោក​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី។​
រីឯសមាសភាព​របស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​និង​លោកគួយ ប៊ុនរឿន មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត។​ ប៉ុន្តែ​ ជំនួប​នេះ​ស្រាប់តែ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​តក់ក្រហល់។​ នៅ​ពេល​ទាក់ទង​តាម​ទូរសព្ទ័​ លោក ​កឹម សុខា​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ៕

1 comment:

Anonymous said...

ឈ្លើយអីក៏ឈ្លើយម្ល៉េះ អ្នកមេបក្សប្រជាជន ???

អ្នកឯងបែរខ្នង ទយគូទ ដាក់ស្ដេច ដើម្បីស្រវា យកស្អី

ហ្នឹង ពីលើកម្រាលព្រំ ???

ខ្មែរអ្នករស់នៅក្រៅប្រទេសដែលជាអ្នកមានសេរីភាព,

អ្នករស់នៅបែបបស្ចឹមប្រទេស,ប្រសិនជាអ្នកនៅមាន

ចិត្តអាណិត ស្រឡាញ់ស្ដេចរបស់អ្នកគួរអ្នករៀបចំ

យាង ស្ដេចអ្នកឱ្យទ្រង់បានធ្វើព្រះរាជទស្សនកិច្ច ទោះ

ជាក្រៅផ្លូវការក្ដី នៅអូស្ត្រាលី,កាណាដា,សហរដ្ធ អាមេរិក

ឬ អឺរ៉ុប ដើម្បីបានរំសាយព្រះទ័យនិងព្រះកាយពីការ

ក្ដោបក្ដាប់ របស់ របប កុម្មុយនីស្ត !!!

ចំពោះអ្នកដែលជេរប្រមាថស្ដេច រូបអ្នកមានចំណេះវិជ្ជា និង

ឧត្តមគតិខ្ពស់ណាស់ តែសូមអ្នកពិចារណាឱ្យច្បាស់លាស់ ​។

ពេលខ្លួនអ្នកឈឺ តើអ្នកជេរត្មះរូបកាយអ្នកថាបានបណ្ដែត

បណ្ដោយ ឬ បានរួមគំនិតនឹងមេរោគឱ្យចូលរាតត្បាតដែរ ឬទេ?

មេរោគស៊ីរាល ពី CPP ដល់ ស្ដេច ឯអ្នកវិញ

តើមានថ្នាំអ្វីបន្ទាប់ពីជេរ !!! ???