A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 September 2013

Some army generals stopped supporting Prime Minister Hun Sen ឧត្តមសេនីយ៍​ខ្លះ​ឈប់​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​

 Listen to the interview with the anonymous army general here.

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី5 ខែកញ្ញា ឆ្នាំ2013, VoD

ស្តាប់សំឡេង៖​

ចម្លងទុក

កងយុទ្ធពលខេមរភូមិន្ទ
​ ឧត្តមសេនីយ៍​ខ្លះ​នៃ​ជួរ​កងកម្លាំង​​ការពារជាតិ បាន​អះអាង​ថា ពួកគេ​មាន​ការ​អន់​ចិត្តនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មិន​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា​​ឡើយ កាល​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​​២០១៣​នេះ​។​
វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ដែល​ផ្សាយ​​តាម​ប្រព័ន្ធ​អន​ឡា​ញ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​បុរស​ម្នាក់ ដែល​អះអាង​​ថា ជា​ឧត្តមសេនីយ៍ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ អះ​អាង​ថា កងទ័ព ៧០ភាគរយ ​មិន​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ ឧត្តមសេនីយ៍ ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ លើក​ហេតុផល​ថា ដោយ​សារ​​ពួក​គេ អន់​ចិត្តនឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បានដំឡើង​​ឋានៈ​កូនប្រុស​​របស់​​លោក​ ទៅ​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣ និង​ផ្កាយ​១ ក្នុង​​រយៈពេល​តែ​ខ្លី​ ៖ “​លោកនាយក​រដ្ឋមន្ត្រី គាត់​កំពុងតែ​គិត តើ​អ្នកណា ស្មោះ​នឹង​គាត់ មិន​ស្មោះ​នឹង​គាត់ ជាក់ស្តែង​ឃើញ​ហើយ​គាត់​មិន​បាន​បញ្ជា នាយ​ឧត្តមសេនីយ៍ គន់ គីម គាត់​អត់​បាន​បញ្ជា​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន គាត់​មិន​បាន​បញ្ជា​ឧត្តមសេនីយ៍ មាស សុគា មក​បញ្ជាកា​រ​បង្គ្រាប​បាតុកម្ម​ទេ ធម្មតា​គាត់​ជា​អគ្គមេបញ្ជាការ គាត់​អ្នក​ត្រូវធ្វើ ប៉ុន្តែ​ឥឡូវ​បញ្ជា​ទៅ​ឲ្យ​អ្នកណា ឲ្យទៅ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​គាត់ ជា​អ្នកបញ្ជា​ភេ​វរ​កម្ម សម្រាប់​សង្គ្រាម​ភេ​វរ​កម្ម បង្គ្រាប​បាតុកម្ម នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​ហើយ​ឃើញ​ថា​បែកបាក់​ផ្ទៃក្នុង ជាក់ស្តែង​ឯកឧត្តម គន់ គីម អត់​បាន​នៅក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​តទៅទៀត​ទេ គាត់​ទៅ​ធ្វើ​ជា​មន្ត្រី​នយោបាយ នៅ​ខេត្ត​ឧត្តរមានជ័យ បាត់ទៅហើយ​”​។​
ឧត្តមសេនីយ៍​រូបនេះ អះអាង​ទៀតថា កងទ័ព​ការពារ​ព្រំដែន​មិន​​បាន​ទទួល​ការគិត​គូរ​​ដូច យុវជន​​ស្ម័គ្រ​ចិត្ត ដែល​​លោក​នាយក​​រដ្ឋ​មន្ត្រី ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ច្រើន និង​​ទៅ​ចូលរួម​​បុណ្យ​សព ព្រមទាំង​ផ្តល់​មុខងារ​​ឲ្យ​ម្តាយ​ជនរងគ្រោះ ជា​ទីប្រឹក្សា​នោះ​ ៖ “​ទីមួយ មន្ត្រី​កង​យុទ្ធ​ពល​ខេរ​ភូមិន្ទ ត្រូវបាន​មើលងាយ ពី​មើលថោក ពី​សម្តេច​នាយក ដោយសារ​ករណី​វីរ​យុវជន​ស្ម័គ្រចិត្ត របស់​លោក​នាយករដ្ឋមន្ត្រី ចុះ​ទៅ​វាស់ដី​នៅតាម​ព្រំដែន គឺ​វីរ​យុវជន​របស់លោក តេ​ជោ ហ៊ុន សែន គាត់​មាន​ភាព​រស់នៅ ថ្លៃថ្នូរ​ជាងកង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែលជា​អ្នក​បម្រើ​ជាតិ គ្រាន់​តែ​យុវជន​ស្ម័គ្រចិត្ត​ម្នាក់​ស្លាប់ លោកនាយក​រដ្ឋមន្ត្រី ចុះ​ទៅ​ផ្ទាល់​ទៅ​ធ្វើបុណ្យ​ឲ្យ តែងតាំង​ម្តាយ ឬ​មួយ​គ្រួសារ​គេ ជាទី​ព្រឹក្សា​ផ្ទាល់ ចុះ​ចំណែក​ឧត្តមសេនីយ៍​មួយចំនួ​ន​ដែល​ពលី តើ​មាន​ឃើញ​លោក​នាយករដ្ឋមន្ត្រី ទៅ​ធ្វើបុណ្យ តើ​មាន​ឃើញ​លោក​នាយករដ្ឋមន្ត្រី តែងតាំង​ប្រពន្ធ​កូន​គេ​ជា​ស្អី​ទេ​?”
​ក្រុម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការពារជាតិ ដូចជា លោក ទៀ បាញ់ លោក នាង ផាត លោក ម៉ឹង សំផន លោក ជា ដា​រ៉ា លោក​ឈុំ សុជាតិ និង លោក​កូន​ប្រុស​លោកនាយ​ក​រដ្ឋមន្ត្រី គឺ​​លោក ហ៊ុន ម៉ា​ណែ​ត មិនអាច​ទាក់ទង​បាន​ទេ​។ ចំណែក​លោក ស្រី ឌឹ​ក អះអាង​ថា​ជាប់រវល់​។ ប៉ុន្តែ​រដ្ឋ​ខា​ធិ​ការ​ក្រសួង​ការ​ពារ​ជាតិ លោក ផាន់ ងួន បាន​តម្រូវឲ្យ​អ្នក​សារព័ត៌មាន​នាំ​ឧត្តមសេនីយ៍​រូប​នោះ​ ទៅ​ក្រសួង​ការពារជា​តិ​​ទើប​ឆ្លើយ​សំណួ​នេះ​បាន​។
​ក្រុមអ្នកវិភាគ ក៏​យល់ថា ការអះអាង​របស់​ឧត្តមសេនីយ៍មិន​បញ្ចេ​ញ​ឈ្មោះ​​នោះ មិន​អាច​យកជាការ​បាន​ទេ​។​ លោកបណ្ឌិត សុខ ទូច វិភាគ​ថា នេះ​គ្រាន់តែ​យុទ្ធសាស្ត្រ​នយោបាយ នៅ​ពេល​ជិត​មាន​បាតុកម្ម​កើតឡើង​ ៖ “ ​យើង​ដឹង​ហើយ​ថា​កងទ័ព គាត់​មិន​មែន​បាក់​ស្បាថ កងទ័ព​កាតព្វកិច្ច ធ្វើ​កងទ័ព​ជាឧបករណ៍​របស់​រដ្ឋាភិបាល ឥឡូវនេះ​រដ្ឋាភិបាលចាំផ្ទះ ទី​ពីរ​កងកម្លាំង​ទោះបី​ប្រទេស​ណា ក៏​ដូច​ប្រទេស​ណា​ដែរ គឺ​គេ​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​កងកម្លាំង ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​យើង​បាន​ចែង​ថា កងកម្លាំង​នៅ​អព្យាក្រឹត្យភាព អញ្ជឹង​កងកម្លាំង កងទ័ព វា​ខុសពី​អង្គរក្ស អញ្ជឹង​កងទ័ព អាច​មិន​ប្រើប្រាស់​កម្លាំង​ណាមួយ មកលើ​ប្រជាជន​របស់​ខ្លួន ដែល​ខុស​ទៅនឹង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា​កងទ័ព​អព្យាក្រឹត្យ​”​។​
​លោក អ៊ូ វីរៈ ក៏​យល់ថា ការអះអាង​របស់​ឧត្តមសេនីយ៍មិន​បញ្ចេ​ញ​ឈ្មោះ​នោះ មិន​ពិត​ទេ ហើយ​អ្វី​ដែល​ថា កងទ័ព​៧០ភាគ​រយ ​​ឈប់​គាំទ្រ​លោក​នាយក​​រដ្ឋ​មន្ត្រី​​នោះ គេ​​ពិបាក​​នឹង​​វាស់វែង​ ៖ “ ​ចំពោះ​ខ្ញុំៗ មិន​ថា​មិន​ដល់ ៧០​ភាគរយ​ទេ លើ​និយាយ​នេះ ប្រសិន​ជា​ដល់ ៧០​ភាគរយ​មែន ខ្ញុំ​ថា​មិន​មាន​លទ្ធផល​ដល់​ប៉ុណ្ណេះ​ទេ ប្រហែល​ជា​លទ្ធផល​អាច​នឹង​លើស​នេះ​ទៀត​”​។
កាលពី​ពេល​ថ្មីៗ​នេះ ទាហាន​ម្នាក់​ប្រចាំការ​នៅ​ខេត្ត​ព្រះវិហារ​ត្រូវបាន​មេ​បញ្ជាការ​របស់​ ខ្លួន ដាក់ពិន័យ ដោយ​បញ្ឈរជើង បន្ទាប់​ពី​ទាហាន​រូបនេះ ត្រូវ​បាន​​គេ​​រក​ឃើញ​​ថា បាន​​ទម្លាក់​លិខិត​អនាមិក​មួយ ចូល​​ក្នុង​​ហិប​ឆ្នោត លាតត្រដាង​ពី​អំពើពុករលួយ​ក្នុង​អង្គភាព​កងទ័ព​៕
សូមសរសេរមកលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

1 comment:

Anonymous said...

all the military should get to gether and kill their own boss if you know your boss is on hun sen side kill them. if 100 of military again only one boss we khmer can do it kill your own boss who is side with hun side party. the military kill you own boss to clear our way to a real democracy. kill your own boss who side with hun sen.