A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 September 2013

Sam Rainsy said he did not meet Hun Sen during the welcoming of the king's return at the airport លោក សម រង្ស៊ី ឆ្លើយថា មិនបាន​ជួប​ចរចា​ជាមួយ លោក ហ៊ុន សែន​​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃពុធ ទី11 ខែកញ្ញា ឆ្នាំ2013 | 3 ម៉ោង មុន

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែងថា លោក​មិន​បាន​ជួប​ចរចា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ទេ ក្រៅពី​ការ​ទទួល​​ព្រះ​មហាក្សត្រ​​ទេ​នៅម៉ោងជាង៤រសៀលនេះ បើទោះជា​លោក​ស្ថិត​ក្នុង​បន្ទប់​VIP​ជាមួយគ្នា​។​
​លោក សម រង្ស៊ី ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ក្រោយពី​ទទួល​ព្រះមហាក្សត្រ​ ​នៅ​ម៉ោង​ជិត​៤​កន្លះ​នេះ​ថា លោក​មិន​បាន​ជួប​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ទេ បើ​ទោះ​ថ្នាក់ដឹកនាំ​ទាំង​ពីរ ទៅ​ទទួល​ព្រះមហាក្សត្រ​តែ​មួយ។​ អ្នកតាមដាន​នយោបាយ កំពុងតែ​យកចិត្ត​ទុក​ដាក់​​​ថា តើ​មេដឹកនាំ​ទាំងពីរ បាន​ជួប​និយាយ​គ្នា​ដែរឬទេ​។​ ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ថ្លែង​អ្វី​ទៅ​កាន់​អ្នកសារព័ត៌​មាន​​ទេ ហើយក៏​មិន​មាន​តំណាង​រដ្ឋាភិបាល ចេញមុខ​ថ្លែង​អ្វី​បន្តិចបន្តួច​ទៅកាន់​អ្នកសារព័ត៌មាន​ដែរ​។
​មុន​ពេល​ទទួល​ព្រះមហាក្សត្រ លោក សម រង្ស៊ី និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចូល​ក្នុង​បន្ទប់​VIP នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ មុនពេល​ចូល​បន្ទប់​VIP លោក សម រង្ស៊ី បាន​ឆ្លើយ​ស្ទាក់ស្ទើរ​នៅពេល​អ្នកសារព័ត៌មាន​ចោទ​ជា​សំណួរ​ថា លោក​នឹង​ជួប​ចរចា​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែរឬទេ ពេល​ទទួល​ព្រះមហាក្សត្រ​។ លោក​គ្រាន់តែ​បញ្ជាក់ថា លោក​មក​ទទួល​ព្រះមហាក្សត្រ​។​

​មេដឹកនាំ​គណបក្ស​ធំ​ពីរ ដែល​បាន​ទទួល​បាន​អាសនៈ​សភា ត្រូវ​គេ​រំពឹង​អាច​នឹង​ជួប​គ្នា​ជា​លើកដំបូង​នៅពេល​ដែល​ថា្នក់​ដឹកនាំ​ ទាំងពីរ​នេះ ទៅ​​ទទួល​​ព្រះ​មហា​ក្សត្រ ដែល​យាង​មក​កាន់​មាតុភូមិ​កម្ពុជា​វិញ​ពី​ទីក្រុង​ប៉េកាំង នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​៕
សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​ sun_narin@vodhotnews.com

No comments: