A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 September 2013

Rong Chhun appeals to workers to join in the protests against the election result លោក រ៉ុង ឈុន កៀរគរ​មនុស្ស​ឲ្យ​ចូល​រួម​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា កម្មករ​រោងចក្រ​កាត់ដេរ និង​មន្ត្រី​រាជការ​​ស៊ីវិល​ជាង ១​ម៉ឺន​នាក់ នឹង​បង្ហាញ​វត្តមាន​នៅ​ថ្ងៃ​មហា​បាតុកម្ម​អហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ ជាតិ ជា​លើក​ទី​ពីរ ប្រឆាំង​លទ្ធផល​ឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប។
ដោយ ម៉ម មុនីរតន៍ RFA
2013-09-09
រ៉ុង ឈុន ៣០៥
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ បន្ទាប់​ពី​បញ្ចប់​ជំនួប​ជាមួយ​លោក សូរិយា ស៊ូប៊ែឌី (Surya Subedi)នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១១។
RFA/Den Ayuthyea
លោក រ៉ុង ឈុន បញ្ជាក់​ជំហរ​ថា នៅ​ពេល​នេះ​លោក​កំពុង​កៀរគរ​កម្មករ​នៅ​តាម​រោងចក្រ គ្រូបង្រៀន និង​មន្ត្រី​រាជការ​ស៊ីវិល​មួយ​ផ្នែក​ទៀត មិន​ក្រោម ១​ម៉ឺន​នាក់ ដើម្បី​ចូល​រួម​មហា​បាតុកម្ម​ជា​ថ្មី​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក រ៉ុង ឈុន អះអាង​ថា ការ​ចូល​រួម​បាតុកម្ម​ម្ដង​នេះ គឺ​ក្នុង​ន័យ​ដើម្បី​ទាមទារ​យុត្តិធម៌ និង​ស្វែងរក​ការ​ពិត​អំពី​លទ្ធផល​ឆ្នោត។ ជាង​នេះ​ទៀត ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និយាយ​ថា លោក​នឹង​មិន​បារម្ភ​សោះ​ឡើយ​អំពី​ការ​រិះគន់​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​ ប្រឆាំង​នឹង​ការ​ចូលរួម​របស់​លោក​ជាមួយ​បក្ស​ប្រឆាំង។ លោក​គិត​ថា ប្រសិន​បើ​ពុំ​មាន​យុត្តិធម៌​សង្គម​ទេ នោះ​សន្តិភាព​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ។
លោក រ៉ុង ឈុន៖ «មាន​គម្រោង​ប្រមូល​ធ្វើ​យុទ្ធនាការ​ហ្នឹង គ្រាន់​តែ​យើង​យក​ចំនួន​តិច​ក៏ ១​ម៉ឺន​ដែរ​ចំពោះ​កម្មករ​កម្មការិនី អា​ហ្នឹង​និយាយ​ផ្នែក​តែ​សម្រាប់​កម្មករ កម្មការិនី​ទេ ហើយ​បើ​បាន​លើស​ពី​ហ្នឹង អា​ហ្នឹង​កាន់​តែ​ប្រសើរ ហើយ​នៅ​ក្រុម​គ្រូបង្រៀន មន្ត្រី​រាជការ​ផ្សេង​ទៀត​នោះ»
គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ​ជាប់ៗ ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ កញ្ញា ខាង​មុខ​នេះ។

ដោយ​ឡែក​មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ប្រសិន​បើ​មាន​លិខិត​ជា​ផ្លូវ​របស់​បក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ធ្វើ​បាតុកម្ម លោក​ថា​នឹង​បន្ត​នីតិវិធី​បើក​កិច្ច​ពិភាក្សា​ដូច​ដែល​ធ្លាប់​អនុវត្ត​ក្នុង ​កន្លង​ទៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក យឹម សុវណ្ណ ក៏​អះអាង​ដែរ​ថា មហា​បាតុកម្ម​លើក​ទី​ពីរ​នេះ អ្នក​ចូលរួម​គេ​ពិត​ជា​ពិបាក​ទាយ​ទុក​ជា​មុន​ណាស់​ថា​នឹង​មាន​ទំហំ​ប៉ុណ្ណា​ នោះ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា សកម្មភាព​ទាមទារ​ជា​ថ្មី​ម្ដង​ទៀត​នេះ នឹង​មិន​បន្ធូរ​ដៃ​សោះ​ឡើយ ហើយ​ក៏​មិន​ប្រាកដ​សោះ​ថា អាច​នឹង​ត្រូវ​បញ្ចប់​ត្រឹម​រយៈ ៣​ថ្ងៃ ឬ​ថា​ត្រូវ​អង្គុយ​ស្ងៀម​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​ត្រូវ​ធ្វើ​ចលនា​នោះ​ដែរ។
លោក យឹម សុវណ្ណ៖ «ចាប់​ពី​ពេល​នេះ​ទៅ​ខ្ញុំ​គឺ​មាន​តែ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ឆ្លើយ​ ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ឥឡូវ​នេះ​គឺ​ថា បើ​សួរ​ថា តើ​ឲ្យ​លំអិត​យ៉ាង​ដូច​ម្ដេច ខ្ញុំ​ក៏​មិន​អាច​ឆ្លើយ​បាន​ដែរ? ដូច្នេះ​គឺ​ចាំ​ដល់​ថ្ងៃ​នោះ គឺ​ធ្វើ​អ្វី​ខ្លះ គឺ​ធ្វើ​អ៊ីចឹង​ទៅ»
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចាត់​ទុក​យុទ្ធសាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ថា ហាក់​ធ្វើ​ខ្លួន​ឲ្យ​នៅ​ក្រៅ​សំណាញ់​ច្បាប់ ហើយ​ក៏​មិន​ប្រាកដ​ថា អាច​នឹង​មាន​ការ​បង្ក្រាប​ណា​មួយ​ប្រឆាំង​នឹង​បាតុកម្ម​អហិង្សា​នៅ​ឡើយ​ដែរ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គាត់​ ថា គាត់​នឹង​ធ្វើ​មហា​បាតុកម្ម​ជាប់​ៗ​គ្នា ដោយ​មិន​បាន​សុំ​ច្បាប់។ មាន​ការ​សោកស្ដាយ​ត្រង់​ណា​ត្រង់​ថា បើ​គាត់​ធ្វើ​បែប​ហ្នឹង​ហាក់​បី​ដូច​ជា​គាត់​ដាក់​ខ្លួន​គាត់​ឲ្យ​ស្ថិត​នៅ​ ក្រៅ​ច្បាប់​រួច​ទៅ​ហើយ»
បើ​ទោះ​ជា​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ពង្រាយ​រថពាសដែក និង​ចល័ត​កងទ័ព​ក្ដី ក៏​ប៉ុន្តែ​ពលរដ្ឋ​ដែល​ចូល​រួម​បាតុកម្ម​បញ្ជាក់​ជំហរ​ថា នឹង​មិន​ញញើត​ចំពោះ​ការ​បង្ក្រាប​ដោយ​សព្វាវុធ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: