
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងមន្ត្រីជាន់ខ្ពស់គណបក្ស ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា ព្រឹកថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។
RFA/Keo Nimol
ក្នុងជំនួបតទល់គ្នារយៈពេលប្រមាណ ៥ម៉ោង នៅវិមានរដ្ឋសភា នៅថ្ងៃទី១៦ ខែកញ្ញា គណបក្សសង្គ្រោះជាតិ ប្រកាសទទូចឲ្យមានការបង្កើតគណៈកម្មការដើម្បីដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោត ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនព្រមឯកភាពឡើយ។
របៀបវារៈសំខាន់បំផុតដែលបាតុករប្រមាណ ១០ម៉ឺននាក់ ទាមទារឲ្យគណបក្សកាន់អំណាចយល់ព្រមនោះ គឺការបង្កើតគណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីសើរើលទ្ធផលបោះឆ្នោត។ ប៉ុន្តែគណបក្សកាន់អំណាចនៅតែមិនយល់ស្របឡើយ។ កិច្ចប្រជុំចំណាយពេលអស់ប្រមាណ ៥ម៉ោង ភាគីទាំងពីរឯកភាពគ្នាលើបញ្ហាសំខាន់ៗ ៣ចំណុច គឺបញ្ឈប់ការប្រើប្រាស់អំពើហិង្សាគ្រប់ប្រភេទ រៀបចំកែទម្រង់ប្រព័ន្ធបោះឆ្នោត និងកំណត់បើកការចរចាជាបន្តបន្ទាប់នៅមុនថ្ងៃទី២៣ ខែកញ្ញា។
មន្ត្រីអ្នកនាំពាក្យអង្គប្រជុំដែលមកពីគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ប្រកាសថា កិច្ចពិភាក្សានេះទទួលបានលទ្ធផលជាវិជ្ជមាន។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនបកក្រោយដើម្បីសើរើលទ្ធផលបោះឆ្នោតវិញទេ ហើយបក្សកាន់អំណាចប្ដេជ្ញាដង្ហែតាមព្រះរាជតម្រិះរបស់អង្គព្រះមហាក្សត្រ ក្រោយស្មារតីបង្រួបបង្រួមនិងឯកភាពជាតិជាធំ។ លោកបញ្ជាក់ថា ព្រះមហាក្សត្របានព្រះរាជទានលិខិតកោះប្រជុំជាលើកដំបូងចំនួន ៦៨ ដែលមានន័យថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ៦៨កៅអី ដោយមិនអាចមានការកែប្រែឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពេលចេញពីប្រជុំនៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។ RFA/Mom Sophon
ផ្ទុយពីការលើកឡើងនេះ មន្ត្រីអ្នកនាំពាក្យអង្គប្រជុំមកពីបក្សប្រឆាំង លោក យឹម សុវណ្ណ ហៅកិច្ចពិភាក្សានេះថា ជាប្រការគួរសោកស្ដាយ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ ព្យាយាមស្វែងរកយុត្តិធម៌ជូនពលរដ្ឋ ប៉ុន្តែបក្សកាន់អំណាចបែរជាព្យាយាមទាត់ចោលឆន្ទៈរាស្ត្រទៅវិញ។ លោកបញ្ជាក់ថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងធ្វើតាមការគ្រោងទុករយៈពេល ៣ថ្ងៃជាប់គ្នា ហើយគណបក្សសង្គ្រោះជាតិ នឹងមិនចូលប្រជុំសភាជាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឡើយ ប្រសិនណាម្ចាស់ឆ្នោតមិនយល់ព្រម។
ទន្ទឹមនឹងគ្នានេះ ព្រះមហាក្សត្រព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះអង្គបានចេញព្រះរាជសារមួយនៅថ្ងៃទី១៦ ខែកញ្ញា សំដែងហរទ័យព្រួយបារម្ភពីស្ថានភាពអស្ថិរភាពសង្គម និងនយោបាយកម្ពុជា បណ្ដាលមកពីជម្លោះនយោបាយ។ ព្រះអង្គក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារយុវជនម្នាក់ដែលបានស្លាប់ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយហិង្សានៅម្តុំស្ពានអាកាសក្បាលថ្នល់។
ទន្ទឹមនឹងគ្នានេះ ព្រះមហាក្សត្រព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះអង្គបានចេញព្រះរាជសារមួយនៅថ្ងៃទី១៦ ខែកញ្ញា សំដែងហរទ័យព្រួយបារម្ភពីស្ថានភាពអស្ថិរភាពសង្គម និងនយោបាយកម្ពុជា បណ្ដាលមកពីជម្លោះនយោបាយ។ ព្រះអង្គក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារយុវជនម្នាក់ដែលបានស្លាប់ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយហិង្សានៅម្តុំស្ពានអាកាសក្បាលថ្នល់។
នៅក្នុងជំនួបនៅវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃទី ១៦ កញ្ញា នេះ គណបក្សប្រជាជនកម្ពុជា មានសមាសភាពចូលរួម ៧រូប ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានទី១ ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា តំណាងរាស្ត្រលោក ឈាង វុន និងលោក សោម សឿន ព្រមទាំងមានមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរូបទៀត ប្រជុំគ្នានៅបរិវេណរដ្ឋសភាដែរ ដែលមានអ្នកតំណាងរាស្ត្រ លោក ជាម យៀប កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ជាដើម។
ចំណែកឯគណបក្សសង្គ្រោះជាតិ ដឹកនាំដោយប្រធានគណបក្ស លោក សម រង្ស៉ី អនុប្រធានគណបក្ស លោក កឹម សុខា លោក ប៉ុល ហំម លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន ហើយមិនមានក្រុមជំនួយដូចគណបក្សកាន់អំណាចទេ៕
2 comments:
Sam Rainsy, Kem Sokha, CNRP, Sihanouk Pol Pot, Hun Sen, Sihamoni, Ranariddh, They are the same. They all are traitors to The Khmer people and their country.
Down with him, Kem Sokha and CNRP!លោកសមរង្ស៊ី, កឹមសុខា, CNRP, តប៉ុលពតសីហនុ, លោកហ៊ុនសែន, សីហមុនី, រណឫទ្ធិ, ពួកគេគឺមានដូចគ្នា។ ពួកគេទាំងអស់គ្នាគឺជាជនក្បត់ដើម្បីប្រជាជនខ្មែរនិងប្រទេសរបស់ពួកគេ។
ចុះនរក ជាមួយលោកសមរង្ស៊ី, កឹមសុខានិង CNRP
17 September 2013 9:20 am.
Vietnamese/Yuon Communist dog eater, stop copying and pasting your stupid communist comment on here. You need to get a life. You are still very stubborn and your brain will be exploded if you still want to be brainwashed again and again, by repeating the same old and same old comment coming from your Communist Vietnamese dog eating nation. Tell your Vietnamese dog eating bosses in Hanoi that Khmer people know it all and it is too late for you to continue illegal business as usual by stealing, robbing, cheating, killing people and beyond.
So, it is time for you to move on.
Post a Comment