A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 16 September 2013

Result of the meeting between CNRP and CPP leadership លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ

កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រក​ដំណោះស្រាយ​នយោបាយ​ដើម្បី​ឈាន​ទៅ​បញ្ឈប់​ការ​ធ្វើ​មហា​បាតុកម្ម​ទេ។
ដោយ វណ្ណ វិចារ
2013-09-16
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រដ្ឋសភា ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។
RFA/Keo Nimol
ក្នុង​ជំនួប​ត​ទល់​គ្នា​រយៈ​ពេល​ប្រមាណ ៥​ម៉ោង នៅ​វិមាន​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ទទូច​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​មិន​ព្រម​ឯកភាព​ឡើយ។
របៀប​វារៈ​សំខាន់​បំផុត​ដែល​បាតុករ​ប្រមាណ ១០​ម៉ឺន​នាក់ ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​យល់​ព្រម​នោះ គឺ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដើម្បី​សើរើ​លទ្ធផល​បោះ​ឆ្នោត។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​យល់​ស្រប​ឡើយ។ កិច្ច​ប្រជុំ​ចំណាយ​ពេល​អស់​ប្រមាណ ៥​ម៉ោង ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​លើ​បញ្ហា​សំខាន់ៗ ៣​ចំណុច គឺ​បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​ប្រភេទ រៀបចំ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​កំណត់​បើក​ការ​ចរចា​ជា​បន្តបន្ទាប់​នៅ​មុន​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។
មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ប្រជុំ​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប្រាក់ សុខុន ប្រកាស​ថា កិច្ច​ពិភាក្សា​នេះ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បក​ក្រោយ​ដើម្បី​សើរើ​លទ្ធផល​បោះ​ឆ្នោត​វិញ​ទេ ហើយ​បក្ស​កាន់​អំណាច​ប្ដេជ្ញា​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​អង្គ​ព្រះមហាក្សត្រ ក្រោយ​ស្មារតី​បង្រួបបង្រួម​និង​ឯកភាព​ជាតិ​ជា​ធំ។ លោក​បញ្ជាក់​ថា ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​លិខិត​កោះ​ប្រជុំ​ជា​លើក​ដំបូង​ចំនួន ៦៨ ដែល​មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត ៦៨​កៅអី ដោយ​មិន​អាច​មាន​ការ​កែប្រែ​ឡើយ។
ហ៊ុន សែន សម រង្ស៊ី ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពេល​ចេញ​ពី​​ប្រជុំ​នៅ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។ RFA/Mom Sophon
ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ប្រជុំ​មក​ពី​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ ហៅ​កិច្ច​ពិភាក្សា​នេះ​ថា ជា​ប្រការ​គួរ​សោកស្ដាយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ប៉ុន្តែ​បក្ស​កាន់​អំណាច​បែរ​ជា​ព្យាយាម​ទាត់ចោល​ឆន្ទៈ​រាស្ត្រ​ទៅ​វិញ។ លោក​បញ្ជាក់​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​តាម​ការ​គ្រោង​ទុក​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឡើយ ប្រសិន​ណា​ម្ចាស់​ឆ្នោត​មិន​យល់​ព្រម។

ទន្ទឹម​នឹង​គ្នា​នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច នរោត្តម សីហមុនី ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​មួយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា សំដែង​ហរទ័យ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​អស្ថិរភាព​សង្គម និង​នយោបាយ​កម្ពុជា បណ្ដាល​មក​ពី​ជម្លោះ​នយោបាយ។ ព្រះអង្គ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​យុវជន​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់។
នៅ​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៦ កញ្ញា នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាសភាព​ចូល​រួម ៧​រូប ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​ទី​១ ព្រឹទ្ធ​សភា លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា តំណាងរាស្ត្រ​លោក ឈាង វុន និង​លោក សោម សឿន ព្រម​ទាំង​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជា​ច្រើន​រូប​ទៀត ប្រជុំ​គ្នា​នៅ​បរិវេណ​រដ្ឋ​សភា​ដែរ ដែល​មាន​អ្នក​តំណាងរាស្ត្រ លោក ជាម យៀប កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ជាដើម។
ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​ប្រធាន​គណបក្ស លោក សម រង្ស៉ី អនុ​ប្រធាន​គណបក្ស លោក កឹម សុខា លោក ប៉ុល ហំម លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន ហើយ​មិន​មាន​ក្រុម​ជំនួយ​ដូច​គណបក្ស​កាន់​អំណាច​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Sam Rainsy, Kem Sokha, CNRP, Sihanouk Pol Pot, Hun Sen, Sihamoni, Ranariddh, They are the same. They all are traitors to The Khmer people and their country.
Down with him, Kem Sokha and CNRP!លោកសមរង្ស៊ី, កឹមសុខា, CNRP, តប៉ុលពតសីហនុ, លោកហ៊ុនសែន, សីហមុនី, រណឫទ្ធិ, ពួកគេគឺមានដូចគ្នា។ ពួកគេទាំងអស់គ្នាគឺជាជនក្បត់ដើម្បីប្រជាជនខ្មែរនិងប្រទេសរបស់ពួកគេ។
ចុះនរក ជាមួយលោកសមរង្ស៊ី, កឹមសុខានិង CNRP

Anonymous said...

17 September 2013 9:20 am.

Vietnamese/Yuon Communist dog eater, stop copying and pasting your stupid communist comment on here. You need to get a life. You are still very stubborn and your brain will be exploded if you still want to be brainwashed again and again, by repeating the same old and same old comment coming from your Communist Vietnamese dog eating nation. Tell your Vietnamese dog eating bosses in Hanoi that Khmer people know it all and it is too late for you to continue illegal business as usual by stealing, robbing, cheating, killing people and beyond.

So, it is time for you to move on.