A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 September 2013

No Funcinpec official was appointed in the new government [Amen! Amen!] ហ៊្វុន​ស៊ិន​ប៉ិច​ គ្មាន​តំណែង​នៅ​ក្នុង​រដ្ឋា​ភិបាល​ថ្មី​ទៀត​ឡើយ [សាធុ!​ សាធុ!]

ព្រះ​អង្គ​ម្ចាស់​នរោត្តម អរុណរស្មី យាង​ទៅ​បោះ​ឆ្នោត​ជាតិ​អាណ្តតិ​ទី​៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៣ នៅ​ខេត្ត​កំពង់ចាម។
ព្រះ​អង្គ​ម្ចាស់​នរោត្តម អរុណរស្មី យាង​ទៅ​បោះ​ឆ្នោត​ជាតិ​អាណ្តតិ​ទី​៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៣ នៅ​ខេត្ត​កំពង់ចាម។
RFI/Leang Delux

ដោយ លាង ដឺលុច
http://www.khmer.rfi.fr
]
ក្នុង​សមាសភាព​សមា​ជិក​​រដ្ឋា​ភិបាល​អាណត្តិ​ទី​​៥​​នេះ គ្មាន​​ទៀត​​ឡើយ​​​មន្ត្រី​​កូតា​ហ៊្វុនស៊ីនប៉ិច ដូច​៤​អាណត្តិ​មុន ក្នុង​នាមជា​គណបក្ស​ដៃគូ ​របស់​គណបក្ស​ប្រជាជនកម្ពុជា។ ធៀបជាមួយ​អាណត្តិមុន ហ៊្វុនស៊ិនប៉ិច​បាន​បាត់បង់​តំណែង​៥៥​កន្លែង។ ទោះយ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បាន​អះអាងថា គណបក្សលោក​នឹង​ប្រកាស​អំពី​គោលការណ៍​​​សម្ព័ន្ធភាព​​​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ក្នុង​ពេល​ខាង​មុខ។
សេចក្តីរាយការណ៍​របស់ លាង ដឺលុច
កាលពី​អាណត្តិទី៤​កន្លងទៅនេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាន​ឈ្នះ​អាសនៈ ​ក្នុង​រដ្ឋសភា​តែ២​ ក្នុងនាម​ជា​គណបក្ស​ដៃគូ​​​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​នេះ​បានផ្តល់​តំណែង​រដ្ឋលេខាធិការមួយ និង​អនុរដ្ឋលេខា​ធិការ​មួយ​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​គ្រប់​ក្រសួង​នីមួយៗ។ ដូច្នេះ បើតាម​រាប់ទាំងតំណែង​ឧបនាយករដ្ឋមន្ត្រី​របស់​​លោក​ ញឹក ប៊ុនឆៃ គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បាន​មាន​តំណែង​យ៉ាងហោចណាស់៥៥​​ដែរ នៅ​ក្នុង​អាណត្តិទី​៤​នោះ។
ក្នុងអាណត្តិ​នេះ គ្មានទៀត​ឡើយ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​រដ្ឋាភិបាល នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​កែវ ពុទ្ធ​រស្មី មគ្គុទេសក៏​​របស់គណបក្ស​ហ៊្វុនស៊ិនប៉ិច។ មគ្គុទេសក៏​​​រូប​នេះ​បាន​ប្រាប់វិទ្យុបារាំង​ នៅ​ថ្ងៃ​ពុធនេះ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ប្រើប្រាស់​រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​​ និង​ប្រជាប្រិយភាព​នេះឡើង​វិញ និង​បន្ត​ធ្វើ​ការងារ​​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​​ និង​ជួយ​រួម​ចំណែក​​អភិវឌ្ឍ​​ប្រទេស​កម្ពុជា។

ប្រសិនបើ លោក​កែវ ពុទ្ធរស្មី​ ក្នុងលក្ខខណ្ឌ​សព្វថ្ងៃនេះ នៅ​រារែក​មិន​ហ៊ាន​ហៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិចខ្លួន​ឯង​ថា ជាគណបក្ស​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ លោកខៀវ កាញារីទ្ធ​ បញ្ជាក់ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​ជា​គណបក្ស​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ដដែល។ គ្រាន់តែថា គេ​មិន​អាច​មាន​សមាជិក​ហ៊្វុនស៊ិនប៉ិច​ក្លាយជា​សមាជិក​រដ្ឋាភិបាល​ឡើយ ដោយ​សារ​តែ​ហ៊្វុនស៊ិនប៉ិច​មិន​បាន​ឈ្នះ​អាសនៈ​ នៅ​ក្នុង​រដ្ឋសភា។ លោកខៀវ កាញារីទ្ធ​ បន្តថា គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​ក៏​គ្មាន​គោលការណ៍​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ឡើយ​ក្នុង​អាណត្តិ​នេះ។

ទោះយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រូបនេះ​អះអាងថា គណបក្ស​ប្រជាជនកម្ពុជា​របស់លោក នឹង​ប្រកាស​អំពី​គោលការណ៍​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ក្នុង​ពេលខាង​មុខ។


គួរ​រម្លឹកថា និយាយ​អំពីតំណែង​របស់​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដដែល គេ​អាច​ចោទសួរ​អំពី​តំណែង​ឯកអគ្គរាជទូត​កម្ពុជា​​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែល​កាន់កាប់ដោយ​ព្រះអង្គ​ម្ចាស់​ក្សត្រី​ នរោត្តម អារុណ រស្មី។ ត្រង់ចំនុច​នេះ លោកមគ្គុទេសន៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់ថា តំណែងឯកអគ្គរាជទូត​របស់​ព្រះអង្គម្ចាស់​ក្សត្រី​ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ ត្រូវបាន​តែងតាំង​ ក្នុង​ក្របខណ្ឌ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ៕ 

4 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.