Here are the lists of new Ministers:
1- Sok An, Minister of Council of Ministers
2- Sar Kheng, Minister of Ministry of Interior
3- Tea Banh, Minister of Ministry of National Defense
4- Hor Namhong, Minister of Ministry of Foreign Affairs and International Cooperation
5- Oun Porn Moniroth, Minister of Ministry of Economy and
6- Ouk Rabun, Minister of Ministry of Agriculture, Forests and Fisheries
7- Chea Sophara, Minister of Ministry of Rural Development
8- Son Chanthol, Minister Ministry of Commerce
9- Cham Prasidh, Minister of Ministry of Industry, Mines and Energy
10- Chhay Than, Minister of Ministry of Planning
11- Hang Chuonnarong, Minister of Ministry of Education, Youth and Sport
12- Vong Soth, Minister of Ministry of Social Affairs, Veterans and Youth Rehabilitation
13- Im Chhun Lim, Minister of Ministry of Land Management, Urban Planning and Construction
14- Say Sam Al, Minister of Ministry of Environment
15- Lim Kean Hor, Minister of Ministry of Water Resources and Meteorology
16- Khieu Kanharith, Minister of Ministry of Information
17- Ang Vong Vathana, Minister of Ministry of Justice
18- Men Sam On, Minister of Ministry of National Assembly-Senate Relations and Inspection
19- Prak Sokhon, Minister of Ministry of Posts and Telecommunications
20- Mam Bun Heng, Minister of Ministry of Health
21- Tram Iv Tek, Minister of Ministry of Public Works and Transport
22- Phoeung Sakona, Minister of Ministry of Culture and Fine Arts
23- Thong Khon, Minister of Ministry of Tourism
24- Min Khin, Minister of Ministry of Cults and Religions
25- Ing Kantha Phavy, Minister of Ministry of Women Affairs
26- Ith Sam Heng, Minister of Ministry of Labor and
27- Pich Bun Thin, Minister of Ministry for Public Affairs
ដោយ ទេព សុរ៉ាវី
2013-09-24
2013-09-24
មន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួន ២៧រូប ត្រូវបានតែងតាំងជារដ្ឋមន្ត្រីគ្រប់គ្រងផ្ដាច់មុខក្រសួងទាំង ២៧។ រីឯមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់មានតួនាទីនៅក្នុងក្រសួង និងមានឋានន្តរសក្ដិជាឧបនាយករដ្ឋមន្ត្រីកាលពីអាណត្តិមុន ត្រូវបានដកចេញពីបញ្ជីឈ្មោះនៃសមាសភាពថ្មីរបស់រដ្ឋាភិបាល។
គណៈរដ្ឋមន្ត្រីបានដោះដូររដ្ឋមន្ត្រី និងតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន ១១នាក់ ឲ្យគ្រប់គ្រងក្រសួងចំនួន ១១ ក្នុងចំណោមក្រសួងទាំង ២៧ នៅក្នុងរដ្ឋាភិបាល។
រដ្ឋមន្ត្រីថ្មីដែលទើបបានទទួលការតែងតាំងតំណែងជារដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងមានការដោះដូរទាំងនោះ រួមមានលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជំនួសលោក គាត ឈន់។ លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក ច័ន្ទ សារុន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំនួសលោក ចម ប្រសិទ្ធ ខណៈលោក ចម ប្រសិទ្ធ ត្រូវបានប្ដូរឲ្យជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ជំនួសលោក អ៊ឹម សិទ្ធី។
លោក សាយ សំអាល់ កូនប្រុសលោក សាយ ឈុំ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំនួសលោក ម៉ុក ម៉ារ៉េត។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំនួសលោក សូរ ឃុន។ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជំនួសលោក ហ៊ឹម ឆែម។ លោក វង សូត ធ្លាប់ជារដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវប្ដូរឲ្យទៅជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ហើយលោក អ៊ិត សំហេង ធ្លាប់ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ប្តូរឲ្យទៅជារដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ។
រីឯរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ធ្លាប់ស្ថិតក្រោមទីស្ដីការគណៈរដ្ឋមន្ត្រីកន្លងមក ត្រូវបានដំឡើងទៅជាក្រសួង ហើយលោក ពេជ្យ ប៊ុនធិន ធ្វើជារដ្ឋមន្ត្រី។
ក្រៅពីនោះ លោក ស ខេង លោក ទៀ បាញ់ លោក ហោ ណាំហុង លោក ជា សុផារ៉ា លោក ឆាយ ថន លោក អ៊ឹម ឈុនលឹម លោក លឹម គានហោ លោក ខៀវ កាញារីទ្ធ លោក អង្គ វង្សវឌ្ឍានា អ្នកស្រី ម៉ែន សំអន លោក ម៉ម ប៊ុនហេង លោក ត្រាំ អ៊ីវតឹក ថោង ខុន លោក មិន ឃិន និងអ្នកស្រី អ៊ឹង កន្ថាផាវី នៅតែកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងរបស់ខ្លួនដូចកាលពីអាណត្តិមុនដដែល។
លោក សុខ អាន នៅតែជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។ ប៉ុន្តែលោក ញឹក ប៊ុនឆៃ ជាឧបនាយករដ្ឋមន្ត្រីតែមួយគត់មកពីគណបក្សហ៊ុនស៊ិនប៉ិច កាលពីអាណត្តិមុននៅអាណត្តិនេះ មិនមានឈ្មោះទៀតទេ។ ដោយឡែករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី នៅតែឋិតក្រោមការគ្រប់គ្រងរបស់លោក ម៉ៅ ហាវណ្ណាល់។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់សមាជិកសភា ក្រោយពេលបានទទួលការតែងតាំងជានាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលអាណត្តិថ្មីនឹងធ្វើការកែទម្រង់មួយឲ្យស៊ីជម្រៅ តាមគោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣។
អ្នកវិភាគ និងតាមដានសភាពការណ៍នយោបាយកម្ពុជា មួយចំនួននិយាយថា ការបង្កើតរដ្ឋាភិបាលដោយសមាជិកសភាមកពីគណបក្សតែមួយនេះ អាចប្រឈមមុខជាមួយការទទួលស្គាល់ និងគោរពពីសហគមន៍ជាតិនិងអន្តរជាតិ ព្រមទាំងប្រទេសដែលប្រកាន់តាមរបបប្រជាធិបតេយ្យ៕
2 comments:
What's party these names above are belong to? Were they all belong to Cpp HANOI'S THUGS? Are there any names above come from CNRP? They should disclose the party that these names above come from? If these all belong to Cpp Hanoi's THUGS,the country is slowly leans to the traps of Hanoi to fulfil its Indochina's federation by Ho chi Minh within ten years for sure.
Yobal Khmer
This video must be imperatively listened to, for the sake of our country.
សំខានណាសៈ សុំបងប្អូនស្ដាបVIDEOនេះកុំខាន
https://www.facebook.com/pages/Mr-Ear-kimsreng-political-Express-version-2/202247766622201?ref=profile
If you like it, please share to your family/friends.
Post a Comment