A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 24 September 2013

List of fifth mandate’s government components សមាសភាព​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ថ្មី

PHNOM PENH (The Cambodia Herald) -- The National Assembly on Tuesday has issued a list of government components for the fifth legislature.

Here are the lists of new Ministers:
1- Sok An, Minister of Council of Ministers
2- Sar Kheng, Minister of Ministry of Interior
3- Tea Banh, Minister of Ministry of National Defense
4- Hor Namhong, Minister of Ministry of Foreign Affairs and International Cooperation
5- Oun Porn Moniroth, Minister of Ministry of Economy and Finance
6- Ouk Rabun, Minister of Ministry of Agriculture, Forests and Fisheries
7- Chea Sophara, Minister of Ministry of Rural Development
8- Son Chanthol, Minister Ministry of Commerce
9- Cham Prasidh, Minister of Ministry of Industry, Mines and Energy
10- Chhay Than, Minister of Ministry of Planning
11- Hang Chuonnarong, Minister of Ministry of Education, Youth and Sport
12- Vong Soth, Minister of Ministry of Social Affairs, Veterans and Youth Rehabilitation
13- Im Chhun Lim, Minister of Ministry of Land Management, Urban Planning and Construction
14- Say Sam Al, Minister of Ministry of Environment
15- Lim Kean Hor, Minister of Ministry of Water Resources and Meteorology
16- Khieu Kanharith, Minister of Ministry of Information
17- Ang Vong Vathana, Minister of Ministry of Justice
18- Men Sam On, Minister of Ministry of National Assembly-Senate Relations and Inspection
19- Prak Sokhon, Minister of Ministry of Posts and Telecommunications
20- Mam Bun Heng, Minister of Ministry of Health
21- Tram Iv Tek, Minister of Ministry of Public Works and Transport
22- Phoeung Sakona, Minister of Ministry of Culture and Fine Arts
23- Thong Khon, Minister of Ministry of Tourism
24- Min Khin, Minister of Ministry of Cults and Religions
25- Ing Kantha Phavy, Minister of Ministry of Women Affairs
26- Ith Sam Heng, Minister of Ministry of Labor and Vocational Training
27- Pich Bun Thin, Minister of Ministry for Public Affairs 
សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៨​រូប បាន​បោះ​ឆ្នោត​ជា​កញ្ចប់​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​សភា និង​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។ សមាសភាព​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ មាន​ការ​ដោះដូរ តែងតាំង​រដ្ឋមន្ត្រី​ថ្មី​មួយ​ចំនួន និង​រក្សា​ទុក​អ្នក​ចាស់​មួយ​ចំនួន។
ដោយ ទេព សុរ៉ាវី
2013-09-24
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២៧​រូប ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​គ្រប់គ្រង​ផ្ដាច់មុខ​ក្រសួង​ទាំង ២៧។ ​រី​ឯ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​មាន​តួនាទី​នៅ​ក្នុង​ក្រសួង និង​មាន​ឋានន្តរសក្ដិ​ជា​ឧបនាយករដ្ឋមន្ត្រី​កាល​ពី​អាណត្តិ​មុន ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​នៃ​សមាសភាព​ថ្មី​របស់​រដ្ឋាភិបាល។
គណៈរដ្ឋមន្ត្រី​បាន​ដោះ​ដូរ​រដ្ឋមន្ត្រី និង​តែងតាំង​រដ្ឋមន្ត្រី​ថ្មី​ចំនួន ១១​នាក់ ឲ្យ​គ្រប់គ្រង​ក្រសួង​ចំនួន ១១ ក្នុង​ចំណោម​ក្រសួង​ទាំង ២៧ នៅ​ក្នុង​រដ្ឋាភិបាល។
រដ្ឋមន្ត្រី​ថ្មី​ដែល​ទើប​បាន​ទទួល​ការ​តែងតាំង​តំណែង​ជា​រដ្ឋមន្ត្រី​គ្រប់គ្រង​ក្រសួង និង​មាន​ការ​ដោះដូរ​ទាំង​នោះ រួម​មាន​លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជំនួស​លោក គាត ឈន់។ លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស​លោក ច័ន្ទ សារុន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជំនួស​លោក ចម ប្រសិទ្ធ ខណៈ​លោក ចម ប្រសិទ្ធ ត្រូវ​បាន​ប្ដូរ​ឲ្យ​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា ជំនួស​លោក អ៊ឹម សិទ្ធី។
លោក សាយ សំអាល់ កូន​ប្រុស​លោក សាយ ឈុំ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជំនួស​លោក ម៉ុក ម៉ារ៉េត។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជំនួស​លោក សូរ ឃុន។ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ជំនួស​លោក ហ៊ឹម ឆែម។ លោក វង សូត ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​ប្ដូរ​ឲ្យ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា ហើយ​លោក អ៊ិត សំហេង​ ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ប្តូរ​ឲ្យ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​វិញ។

រី​ឯ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ​ ធ្លាប់​ស្ថិត​ក្រោម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កន្លង​មក ត្រូវ​បាន​ដំឡើង​ទៅ​ជា​ក្រសួង ហើយ​លោក ពេជ្យ ប៊ុនធិន ធ្វើ​ជា​រដ្ឋមន្ត្រី។
ក្រៅ​ពី​នោះ លោក ស ខេង លោក ទៀ បាញ់ លោក ហោ ណាំហុង លោក ជា សុផារ៉ា លោក ឆាយ ថន លោក អ៊ឹម ឈុនលឹម លោក លឹម គានហោ លោក ខៀវ កាញារីទ្ធ លោក អង្គ វង្សវឌ្ឍានា អ្នកស្រី ម៉ែន សំអន លោក ម៉ម ប៊ុនហេង លោក ត្រាំ អ៊ីវតឹក ថោង ខុន លោក មិន ឃិន និង​អ្នកស្រី អ៊ឹង កន្ថាផាវី នៅ​តែ​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​របស់​ខ្លួន​ដូច​កាល​ពី​អាណត្តិ​មុន​ដដែល។
លោក សុខ អាន នៅ​តែ​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ ជា​ឧបនាយករដ្ឋមន្ត្រី​តែ​មួយ​គត់​មក​ពី​គណបក្ស​ហ៊ុនស៊ិនប៉ិច កាល​ពី​អាណត្តិ​មុន​នៅ​អាណត្តិ​នេះ មិន​មាន​ឈ្មោះ​ទៀត​ទេ។ ដោយ​ឡែក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ចំណុះ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​តែ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ម៉ៅ ហាវណ្ណាល់។
នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​សមាជិក​សភា ក្រោយ​ពេល​បាន​ទទួល​ការ​តែងតាំង​ជា​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ធ្វើ​ការ​កែ​ទម្រង់​មួយ​ឲ្យ​ស៊ី​ជម្រៅ តាម​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៣។
អ្នក​វិភាគ និង​តាម​ដាន​សភាពការណ៍​នយោបាយ​កម្ពុជា មួយ​ចំនួន​និយាយ​ថា ការ​បង្កើត​រដ្ឋាភិបាល​ដោយ​សមាជិក​សភា​មក​ពី​គណបក្ស​តែ​មួយ​នេះ អាច​ប្រឈម​មុខ​ជាមួយ​ការ​ទទួល​ស្គាល់ និង​គោរព​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​ប្រទេស​ដែល​ប្រកាន់​តាម​របប​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

What's party these names above are belong to? Were they all belong to Cpp HANOI'S THUGS? Are there any names above come from CNRP? They should disclose the party that these names above come from? If these all belong to Cpp Hanoi's THUGS,the country is slowly leans to the traps of Hanoi to fulfil its Indochina's federation by Ho chi Minh within ten years for sure.

Yobal Khmer

Anonymous said...

This video must be imperatively listened to, for the sake of our country.
សំខានណាសៈ សុំបងប្អូនស្ដាបVIDEOនេះកុំខាន
https://www.facebook.com/pages/Mr-Ear-kimsreng-political-Express-version-2/202247766622201?ref=profile
If you like it, please share to your family/friends.