ដោយ៖ ណាត សុភាព និងស៊ុន ណារិន | ថ្ងៃពុធ ទី25 ខែកញ្ញា ឆ្នាំ2013 | VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ អំពាវនាវឲ្យមន្ត្រីគ្រប់ស្ថាប័ន ត្រូវធ្វើវេទិកាសាធារណៈ ដោយចុះសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីជាការជួយកាត់បន្ថយអំពើពុករលួយរបស់មន្ត្រីខិលខូចនៅតាមស្ថាប័ន។
លោកនាយករដ្ឋមន្ត្រី ថ្លែងបែបនេះទៅកាន់មន្ត្រីក្រោមឱវាទ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅថ្ងៃទី២៥ ខែកញ្ញានេះ។ គណបក្សប្រជាជនកម្ពុជា បានបាត់ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតនីតិកាលទី៥នេះ ដោយបាត់បង់សំឡេងគាំទ្រដល់ទៅ២២អាសនៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មន្ត្រីគ្រប់ស្ថាប័ន រាប់ទាំងស្ថាប័នថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជាប្រចាំ ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋបានបង្ហាញពីកង្វល់របស់ខ្លួនទៅកាន់មន្ត្រីពាក់ព័ន្ធទាំងនោះ ៖ "ត្រូវធ្វើជាមួយប្រជាពលរដ្ឋ ហើយដែលត្រូវធ្វើក្នុងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រោះនៅថ្នាក់ខេត្ដ ជុំវិញខេត្ដអី ត្រូវហៅមកធ្វើ មានមន្ទីរមានអី ហើយហៅមកធ្វើជាមួយចៅហ្វាយខេត្ដ ប្រជុំមើលលោកចៅហ្វាយខេត្ដលោកឯងខុសស្អីខ្លះ ពេលហ្នឹងគាត់ចង្អុលមុខមេឃុំ គាត់ចង្អុលមុខជំទប់ គាត់ចង្អុលមុខ ប៉ូលីស គាត់ចង្អុលមុខទាហាន គាត់ចង្អុលមុខចៅហ្វាយស្រុក ឫចង្អុលមុខផ្នែកដទៃទៀត ចឹងត្រូវឆ្លុះកញ្ចក់រកឲ្យឃើញនូវ ចំណុចខ្វះខាត់ ចំណុចខ្វះខាត់ត្រូវកែ" ។
លោកនាយករដ្ឋមន្ត្រីបន្តថា ប្រសិនបើមន្ត្រីស្ថាប័នណាមួយ ប្រព្រឹត្តខុសពីតួនាទីរបស់ខ្លួន រដ្ឋាភិបាល នឹងចាត់វិធានការដាក់ពិន័យរដ្ឋបាល ដោយដកហូតតំណែង ៖ "ព្យាបាលមន្ដ្រីដែលធ្វើខុស មានវិន័យរដ្ឋបាល មានដកហូតដំណែង ហើយមានការចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ ឫការប្ដឹងឡើងត្រង់ទៅកាន់ តុលាការ" ។
អ្នកសម្របសម្រួលបណ្តាញរួបរួម ដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ដើម្បីឲ្យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អនុវត្តស កម្ម ភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពបាន លុះត្រាតែមានការចូលរួមពីពហុបក្ស និងសង្គមស៊ីវិល ៖ "សំខាត់គឺយើងចង់ឲ្យមានចរន្ដមួយក្នុងការចូលរួម តាំងពីថ្នាក់ជាតិ ដល់ ថ្នាក់ មូលដ្ឋាន ណោះ អ្វីៗត្រូវតែពហុបក្ស ប៉ុន្ដែយើងឃើញហើយថា សភាក្នុងអាណត្ដិនេះ ការកោះប្រជុំសភាលើដំបូងក្នុងនីតិកាលទៅ៥នេះ វាធ្វើឡើងដោយ ឯកបក្សទៅហើយ វាជាបញ្ហាដែលយើងចាំមើលទាំងអស់គ្នាហើយ សង្គមស៊ីវិលមានកិច្ចការជាច្រើន ហើយចូលរួមចំណែក ធ្វើម៉េចឲ្យមានសមភាពក្នុងការចូលរួមហើយធានាថា ការផ្ដល់សេវាសាធារណៈហ្នឹង មានប្រសិទ្ធភាព ហើយការផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូបដែលជាអ្នកបង់ពន្ធហ្នឹង" ។
គួរបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភា កាលពីថ្ងៃអង្គារ បានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើរដ្ឋាភិបាល។ កិច្ចប្រជុំនេះ ធ្វើឡើងខណៈបញ្ហានយោបាយនៅតែមានភាពចម្រូងចម្រាស់ ដោយសារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបានចូលរួមសម័យប្រជុំនៃរដ្ឋសភាលើកដំបូង ចូលសច្ចាប្រណិធាន និងឯកភាពទៅលើការបែងចែកអំណាចនៅក្បាលម៉ាស៊ីនរដ្ឋសភា៕
សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
1 comment:
Hey ah Chker youn : Nobody believes you anymore, it is a win strategy and an public entertainment of 30 years coming too late for the problem on hand right now. It is too late Ah Kwang, all khmers now open their ear and eyes to look for how to obtain Justice that you and your baboons stole from them. Are you kidding that you can succeed in governing in this term by doing the same thing in the past 28 years if that so your day in the pig pen will be limited. Oh ah kwak how come you have 258 ministers in your cabinet. It is amazing to see a little small kingdom to have a biggest cabinet in the world even it is bigger than the cabinet of Mr.Xi Yinping in Communist China or even bigger than the cabinet of Mr. Obama. Now I understand that why you need all 258 baboons in your cabinet because you need their pee and poo to fertilize your lawn and flower beds. By sharing pies with your baboons you think you can keep your dictatorship going as planned in fact you're condemned to death.
Post a Comment