មេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្កោលទោសរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជារដ្ឋាភិបាលខុសច្បាប់ ដោយសារបង្កើតឡើងនោះមិនគោរពតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ដោយ ទីន ហ្សាការីយ៉ា
2013-09-25 RFA

លោក សម រង្ស៊ី និង លោក កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងសន្និសីទកាសែតមិនទទួលស្គាល់រដ្ឋាភិបាលថ្មី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។
RFA/Tin Zakariya
ការចោទប្រកាន់របស់គណបក្សប្រឆាំងនេះ ធ្វើឡើងនៅខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈរដ្ឋមន្ត្រីប្រជុំលើកដំបូងរបស់ខ្លួននៅវិមានសន្តិភាព បន្ទាប់ពីរដ្ឋាភិបាលថ្មីបានបង្កើតឡើងកាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី២៥ កញ្ញា ថា គណបក្សប្រជាជនកម្ពុជា បានរំលោករដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងធ្ងន់ធ្ងរ ដូច្នេះគណបក្សសង្គ្រោះជាតិមិនអាចទទួលស្គាល់ និងចូលរួមបាននោះឡើយ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា ការបង្កើតរដ្ឋាភិបាលសភា និងរដ្ឋាភិបាលថ្មីកាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ កញ្ញា នេះ ជារដ្ឋាភិបាលស្របច្បាប់ ផ្ទុយទៅវិញលោក ផៃ ស៊ីផាន ចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិទេ ជាអ្នករំលោភរដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបានពន្យល់ថា ការបង្កើតរដ្ឋាភិបាលថ្មីនេះមិនទាន់មានឯកភាពជាតិ ដូចដែលរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងនៅក្នុងសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះទេ ដូច្នេះការបង្កើតរដ្ឋាភិបាលថ្មីនេះ ជាការរំលោភរដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងណាក៏ដោយ ការចោទប្រកាន់គ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ ទោះបីជាគណបក្សទាំងពីរធ្លាប់បានជួបគ្នាដើម្បីរកដំណោះស្រាយចំនួនពីរលើកមកហើយក្ដី។ មកទល់ពេលនេះ គណបក្សសង្គ្រោះជាតិនៅតែបើកច្រកចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដដែល ប៉ុន្តែគណបក្សនេះព្រមានថា បើមិនមានដំណោះស្រាយទេ គណបក្សសង្រ្គោះជាតិ នឹងដឹកនាំធ្វើមហាបាតុកម្មនៅទូទាំងប្រទេសជាថ្មីម្ដងទៀត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការបង្កើតរដ្ឋាភិបាលថ្មីនេះមានបញ្ហាជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា រំលោភរដ្ឋធម្មនុញ្ញ ក្រៅពីបង្កើតរដ្ឋាភិបាលដោយឯកបក្ស គឺការបោះឆ្នោតកញ្ចប់ជ្រើសរើសនាយករដ្ឋមន្ត្រី។
អ្នកវិភាគបានលើកឡើងថា ប្រសិនបើអ្នកនយោបាយយកប្រជារាស្ត្រជាធំនោះ មិនមែនរដ្ឋាភិបាលបិទផ្លូវមួយចំនួននៅទីក្រុងភ្នំពេញ និងជុំវិញព្រះបរមរាជវាំងនោះទេ ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ អ្នកវិភាគសង្កត់ធ្ងន់ថា បើសិនជាអ្នកនយោបាយគិតប្រយោជន៍ប្រជាពលរដ្ឋជាធំ និងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះ អ្នកនយោបាយគណបក្សទាំងពីរត្រូវធ្វើប្រជាមតិប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាទ័លច្រកនយោបាយនេះ។
លោក សម រង្ស៊ី បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៤ កញ្ញា ដែលថា គណបក្សសង្គ្រោះជាតិ ជួបចរចាកាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ កញ្ញា ថា គណបក្សប្រឆាំងចង់បែកចែងតួនាទី ពិសេសចង់បានធ្វើជាប្រធានសភា និងទុកឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលនោះ ថាជារឿងមិនពិត។
លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនចង់បានតួនាទីអ្វីទេ អ្វីដែលគណបក្សសង្គ្រោះជាតិចង់បាន គឺយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោក សម រង្ស៊ី បន្ថែមថា បើសិនជាមិនចង់ឲ្យនយោបាយជាប់គាំង គឺគណបក្សប្រជាជនកម្ពុជា អាចដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយគណបក្សសង្គ្រោះជាតិ ដឹកនាំសភាជាបណ្ដោះអាសន្ន ដើម្បីឲ្យមានតុល្យភាពអំណាច។ ក្រោយមក បង្កើតគណៈកម្មការស៊ើបអង្កេតលទ្ធផលបោះឆ្នោតរកការពិតជូនម្ចាស់ឆ្នោតរួមគ្នា៕
2 comments:
ENOUGH IS ENOUGH, STOP BULL SHIT AROUND
ការមិនចូលប្រជុំសភាវាជាភាពអាក្រក់របស់អ្នកនយោបាយខ្មែរ អ្នកនយោបាយខ្មែរគួរណាស់ចេះគឹតពីផលប្រយោជន៏ជាតិនឹងប្រជាជន កុំបានតែតែថាបោសប្រាស់រាស្ត្រដែលគ្នាល្ងង់។
សួរថាបក្សប្រឆាំងមិនចូលរួមប្រជុំសភាតើជាទង្វើរត្រឹមត្រូវទេ ?
ទង្វើរនេះជាអំពើស្រឡាញ់ជាតិឬស្រឡាញ់អំណាច?
ដែលបក្សប្រឆាំងម្នាក់ៗតែងតែស្រែកថាខ្លួនជាង្នកស្នេហាជាតិ អាណិតអ្នកក្រីក្រ ?
បើស្រុកទេសកើតកលយុទ្ធថាតើងាប់នរណា?
ហ៊ុន សែន នឹងបរិវ៉ា ឬអ្នកក្រ ?
តើ អា សម រង្សី ក្តី ចេះខ្មាស់បរទេសទេ ដែលអួតថាមានចំណេះនៅបរទេសនោះ ឬមួយរៀនចេះ
តែណាំពលរដ្នធ្វើបាតុកម្ម នឹងដើេជេរគេទេ។
មានគឹតទេបើថ្ងៃក្រោយបោះឆ្នោតបក្សខ្លួនបាន
ឈ្នៈកៅអីលើសបក្សប្រជាជនតែ៤ឬ៥កៅអី
តើខ្លួននឹងធ្វើយាងណា?
អំពើដែលនាំដំណាងរាស្ត្ររបស់ខ្លួនតៅស្បថនៅខេត្តសៀមរាបខ្លាចដំណាងរាស្ត្រខ្លួនមិនស្មោះត្រង់ជាអំពើមួយល្ងង់ខ្លៅណាស់ គឺមិនខុសពី ពល ពត
ខ្លាចកម្មាភិបាលខ្លួនក្បត់ទេ បានសម្លាប់ពួកកម្មាភិបាលជាបន្តរបន្ទប់ រហូតដល់ដូចជាបំរើរនយោបាយឳយយួនដើម្បីលេបដីខ្មែរ។
ពិនិត្តតាមជាក់ស្តែង អា សម រង្សី ធ្វើនយោបាយ
អន់ណាស់ អ្នកធ្វើនយោបាយតាមវា ថ្ងៃក្រោយ
រកបាយអោយប្រពន្ធកូនស៊ីពុំបាមទេ ហើយរាស្ត្រ
ខ្មែរច្បាស់ជាស្លាប់ព្រាត់ប្រាស់គ្នាគ្មានពេលឈប់។
ហើយប្រទេសខ្មែរបើមានអា សម រង្សី គឺមិនបាមសុខសាន្តទេ ដោយសារមហិច្ចតាខ្លួនវា ជាការ
ធ្វើនយោបាយបែបគុំនំសងសឹក មិនមែនជួយជាតិទេ។
ង្នកដែលធ្វើនយោបាយល្អ ត្រូវគិតពី ការបៈពាល
ដល់់ការអភិវត្តន៏ប្រយោជន៏របស់ជាតិ បៈពាល់ដល់សុខទុក្ខរាស្ត្រ ។
ខ្មែរបានរងទុក្ខច្រើនទស្សវត្តន៏ហើយ ពុំដែលបានសុខស្រួលទេដោយសារអ្នកនយោបាយខ្មែរ ?
ការធ្វើនយោបាយប្រឆាំងផ្កាប់មុខដូច្នេះមិនអាចយកឈ្នៈបក្សប្រជាជនបានទេ។
ពាក្សចាស់លោកថា សឹមៗកុំបំបោលខ្លាចពុំដល់
ដូចប្រាថ្នា?
បក្សប្រឆាំងធ្វើនេះមានតែខាតមិនបានចំណេញទេ
កុំយកលេសថាជាជុំហ៊ររបស់ប្រជារាស្ត្រ រាស្ត្របោះឆ្នោតឳយប្រទេសមានការីកចំរើនក្នុងប្រទេសមិនមែនបោះឆ្នោតឳយបង្កើតកលយុកក្នុងប្រទេសទេ។
ប្រជាជនខ្មែរមិនមែនចូលចិត្តបក្សប្រឆាំងទាំងប្រទេសនោះទេ ត្រូវគឹតពីចំណុចនេះ បើអាមួយធ្វើ
បាតុកម្មប្រឆាំងអាមួយថ្វើបាតុកម្មគាំទ្រ់
តើនរណាជាអ្នកបង្ហូរឈាម សម រង្សី ឬ គឹម
សុខា ឬ ហ៊ុន សែន ?
រាស្ត្រខ្មែរគ្នាល្ងង់ណាស់ សូមដឹកនាំគ្នាទៅរកអ្វីដែលល្អផង?
កុំអាងខ្លួនមានលិខិតឆ្លងដែនពីរ ដឹកនាំក្នាទៅអោយងាប់ហ់យអាងរត់ចោលស្រុក។
Post a Comment