A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 September 2013

CNRP denounced the formation of the new government បក្ស​សង្គ្រោះ​ជាតិ​​ថ្កោលទោស​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី

២៥ កញ្ញា ២០១៣ នៅព្រឹកថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ កំពុងធ្វើសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ស្តីពី ការថ្កោលទោស រដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដោយសារ​បង្កើត​ឡើង​នោះ​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ 
ដោយ ទីន ហ្សាការីយ៉ា 2013-09-25 RFA

សម រង្ស៊ី ៦១០
លោក សម រង្ស៊ី និង លោក កឹម សុខា ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Tin Zakariya
ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​នៅ​ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​វិមាន​សន្តិភាព បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០១៣។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​២៥ កញ្ញា ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោក​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​ស្គាល់ និង​ចូល​រួម​បាន​នោះ​ឡើយ។
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា ការ​បង្កើត​រដ្ឋាភិបាល​សភា និង​រដ្ឋាភិបាល​ថ្មី​កាល​ពី​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ កញ្ញា នេះ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ផ្ទុយ​ទៅ​វិញ​លោក ផៃ ស៊ីផាន ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទេ ជា​អ្នក​រំលោភ​រដ្ឋធម្មនុញ្ញ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ពន្យល់​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​មិន​ទាន់​មាន​ឯកភាព​ជាតិ ដូច​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមព្រៀង​នៅ​ក្នុង​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ​ទេ ដូច្នេះ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចោទ​ប្រកាន់​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ចំនួន​ពីរ​លើក​មក​ហើយ​ក្ដី។ មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បើក​ច្រក​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដដែល ប៉ុន្តែ​គណបក្ស​នេះ​ព្រមាន​ថា បើ​មិន​មាន​ដំណោះស្រាយ​ទេ គណបក្ស​សង្រ្គោះ​ជាតិ នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ជា​ថ្មី​ម្ដង​ទៀត។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​មាន​បញ្ហា​ជា​ច្រើន ដែល​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​រដ្ឋធម្មនុញ្ញ ក្រៅ​ពី​បង្កើត​រដ្ឋាភិបាល​ដោយ​ឯកបក្ស គឺ​ការ​បោះ​ឆ្នោត​កញ្ចប់​ជ្រើសរើស​នាយករដ្ឋមន្ត្រី។
អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រសិន​បើ​អ្នក​នយោបាយ​យក​ប្រជារាស្ត្រ​ជា​ធំ​នោះ មិន​មែន​រដ្ឋាភិបាល​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ និង​ជុំវិញ​ព្រះបរមរាជវាំង​នោះ​ទេ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ។ អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​អ្នក​នយោបាយ​គិត​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ និង​ចាត់​ទុក​ប្រជាពលរដ្ឋ​​ជា​ម្ចាស់​ឆ្នោត​នោះ អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​ត្រូវ​ធ្វើ​ប្រជាមតិ​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទ័លច្រក​នយោបាយ​នេះ។
លោក សម រង្ស៊ី បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ កញ្ញា ថា គណបក្ស​ប្រឆាំង​ចង់​បែក​ចែង​តួនាទី ពិសេស​ចង់​បាន​ធ្វើ​ជា​ប្រធាន​សភា និង​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រដ្ឋាភិបាល​នោះ ថា​ជា​រឿង​មិន​ពិត។
លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​បាន​តួនាទី​អ្វី​ទេ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន គឺ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី បន្ថែម​ថា បើសិនជា​មិន​ចង់​ឲ្យ​នយោបាយ​ជាប់​គាំង គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​សភា​ជា​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច។ ក្រោយ​មក បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត​រួម​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

ENOUGH IS ENOUGH, STOP BULL SHIT AROUND

Anonymous said...

ការមិនចូលប្រជុំសភាវាជាភាពអាក្រក់របស់អ្នកនយោបាយខ្មែរ អ្នកនយោបាយខ្មែរគួរណាស់ចេះគឹតពីផលប្រយោជន៏ជាតិនឹងប្រជាជន កុំបានតែតែថាបោសប្រាស់រាស្ត្រដែលគ្នាល្ងង់។

សួរថាបក្សប្រឆាំងមិនចូលរួមប្រជុំសភាតើជាទង្វើរត្រឹមត្រូវទេ ?

ទង្វើរនេះជាអំពើស្រឡាញ់ជាតិឬស្រឡាញ់អំណាច?

ដែលបក្សប្រឆាំងម្នាក់ៗតែងតែស្រែកថាខ្លួនជាង្នកស្នេហាជាតិ អាណិតអ្នកក្រីក្រ ?

បើស្រុកទេសកើតកលយុទ្ធថាតើងាប់នរណា?

ហ៊ុន សែន នឹងបរិវ៉ា ឬអ្នកក្រ ?

តើ អា សម រង្សី ក្តី ចេះខ្មាស់បរទេសទេ ដែលអួតថាមានចំណេះនៅបរទេសនោះ ឬមួយរៀនចេះ
តែណាំពលរដ្នធ្វើបាតុកម្ម នឹងដើេជេរគេទេ។

មានគឹតទេបើថ្ងៃក្រោយបោះឆ្នោតបក្សខ្លួនបាន
ឈ្នៈកៅអីលើសបក្សប្រជាជនតែ៤ឬ៥កៅអី
តើខ្លួននឹងធ្វើយាងណា?

អំពើដែលនាំដំណាងរាស្ត្ររបស់ខ្លួនតៅស្បថនៅខេត្តសៀមរាបខ្លាចដំណាងរាស្ត្រខ្លួនមិនស្មោះត្រង់ជាអំពើមួយល្ងង់ខ្លៅណាស់ គឺមិនខុសពី ពល ពត
ខ្លាចកម្មាភិបាលខ្លួនក្បត់ទេ បានសម្លាប់ពួកកម្មាភិបាលជាបន្តរបន្ទប់ រហូតដល់ដូចជាបំរើរនយោបាយឳយយួនដើម្បីលេបដីខ្មែរ។

ពិនិត្តតាមជាក់ស្តែង អា សម រង្សី ធ្វើនយោបាយ
អន់ណាស់ អ្នកធ្វើនយោបាយតាមវា ថ្ងៃក្រោយ
រកបាយអោយប្រពន្ធកូនស៊ីពុំបាមទេ ហើយរាស្ត្រ
ខ្មែរច្បាស់ជាស្លាប់ព្រាត់ប្រាស់គ្នាគ្មានពេលឈប់។

ហើយប្រទេសខ្មែរបើមានអា សម រង្សី គឺមិនបាមសុខសាន្តទេ ដោយសារមហិច្ចតាខ្លួនវា ជាការ
ធ្វើនយោបាយបែបគុំនំសងសឹក មិនមែនជួយជាតិទេ។

ង្នកដែលធ្វើនយោបាយល្អ ត្រូវគិតពី ការបៈពាល
ដល់់ការអភិវត្តន៏ប្រយោជន៏របស់ជាតិ បៈពាល់ដល់សុខទុក្ខរាស្ត្រ ។

ខ្មែរបានរងទុក្ខច្រើនទស្សវត្តន៏ហើយ ពុំដែលបានសុខស្រួលទេដោយសារអ្នកនយោបាយខ្មែរ ?
ការធ្វើនយោបាយប្រឆាំងផ្កាប់មុខដូច្នេះមិនអាចយកឈ្នៈបក្សប្រជាជនបានទេ។

ពាក្សចាស់លោកថា សឹមៗកុំបំបោលខ្លាចពុំដល់
ដូចប្រាថ្នា?

បក្សប្រឆាំងធ្វើនេះមានតែខាតមិនបានចំណេញទេ
កុំយកលេសថាជាជុំហ៊ររបស់ប្រជារាស្ត្រ រាស្ត្របោះឆ្នោតឳយប្រទេសមានការីកចំរើនក្នុងប្រទេសមិនមែនបោះឆ្នោតឳយបង្កើតកលយុកក្នុងប្រទេសទេ។
ប្រជាជនខ្មែរមិនមែនចូលចិត្តបក្សប្រឆាំងទាំងប្រទេសនោះទេ ត្រូវគឹតពីចំណុចនេះ បើអាមួយធ្វើ
បាតុកម្មប្រឆាំងអាមួយថ្វើបាតុកម្មគាំទ្រ់

តើនរណាជាអ្នកបង្ហូរឈាម  សម រង្សី  ឬ គឹម
សុខា ឬ ហ៊ុន សែន ?

រាស្ត្រខ្មែរគ្នាល្ងង់ណាស់ សូមដឹកនាំគ្នាទៅរកអ្វី​ដែលល្អផង?  

កុំអាងខ្លួនមានលិខិតឆ្លងដែនពីរ ដឹកនាំក្នាទៅអោយងាប់ហ់យអាងរត់ចោលស្រុក។