A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 September 2013

Hun Sen order government officials to hold public forums at local levels to hear people's complaints [It has to start from the top down] លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មន្ត្រីក្រោមឱវាទ បើក​វេទិកា​សាធារណៈ​ជា​ប្រចាំ​នៅតាម​មូលដ្ឋាន​​

ដោយ៖​ ណាត សុភាព និង​ស៊ុន ណារិន​​ | ថ្ងៃពុធ ទី25 ខែកញ្ញា ឆ្នាំ2013 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃ​ពុធ​នេះ អំពាវនាវ​ឲ្យ​មន្ត្រី​គ្រប់​ស្ថាប័ន ត្រូវ​ធ្វើ​វេទិកា​សាធារណៈ ដោយ​ចុះ​សំណេះសំណាល​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​តាម​មូលដ្ឋាន​ជា​ប្រចាំ ដើម្បី​ជា​ការជួយ​កាត់បន្ថយ​អំពើពុករលួយ​របស់​មន្ត្រី​ខិលខូ​ចនៅតាម​ស្ថាប័ន​។​
​លោកនាយក​រដ្ឋមន្ត្រី ថ្លែង​បែប​នេះ​ទៅកាន់​មន្ត្រី​ក្រោម​ឱវាទ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៥​នេះ ដោយ​បាត់បង់​សំឡេង​គាំទ្រ​ដល់​ទៅ​២២​អាសនៈ​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មន្ត្រី​គ្រប់​ស្ថាប័ន រាប់​ទាំង​ស្ថាប័ន​ថ្នាក់ជាតិ និង​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចុះ​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ជាប្រចាំ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ ​៖​ "ត្រូវធ្វើជាមួយប្រជាពលរដ្ឋ ហើយដែលត្រូវធ្វើក្នុងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ ព្រោះនៅថ្នាក់ខេត្ដ ជុំវិញខេត្ដអី ត្រូវហៅមកធ្វើ មានមន្ទីរមានអី ហើយហៅមកធ្វើជាមួយចៅហ្វាយខេត្ដ ប្រជុំមើលលោកចៅហ្វាយខេត្ដលោកឯងខុសស្អីខ្លះ​ ពេលហ្នឹងគាត់​ចង្អុល​មុខមេឃុំ គាត់ចង្អុលមុខជំទប់ គាត់ចង្អុលមុខ ប៉ូលីស គាត់ចង្អុលមុខទាហាន គាត់ចង្អុលមុខចៅហ្វាយស្រុក ​ឫចង្អុលមុខផ្នែកដទៃទៀត ចឹងត្រូវឆ្លុះកញ្ចក់រកឲ្យឃើញនូវ ចំណុច​ខ្វះខាត់ ចំណុចខ្វះខាត់ត្រូវកែ​" ។
​លោកនាយក​រដ្ឋមន្ត្រី​បន្តថា ប្រសិនបើ​មន្ត្រី​ស្ថាប័ន​ណាមួយ ប្រព្រឹត្ត​ខុស​ពី​តួនាទី​របស់​ខ្លួន រដ្ឋាភិបាល នឹង​ចាត់វិធានការ​ដាក់ពិន័យ​រដ្ឋបាល ដោយ​ដកហូត​តំណែង ​៖ "ព្យាបាល​មន្ដ្រីដែលធ្វើខុស មានវិន័យរដ្ឋបាល មានដកហូតដំណែង ហើយមានការចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ ឫការប្ដឹងឡើងត្រង់ទៅកាន់ តុលាការ​" ។ 
​អ្នកសម្របសម្រួល​បណ្តា​ញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ដើម្បី​ឲ្យ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល អនុវត្ត​ស កម្ម ភាព​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​បាន លុះត្រាតែ​មាន​ការចូលរួម​ពី​ពហុបក្ស និង​សង្គម​ស៊ីវិល​ ៖ "សំខាត់គឺយើងចង់ឲ្យមានចរន្ដមួយក្នុងការចូលរួម​​ តាំងពីថ្នាក់ជាតិ ដល់ ថ្នាក់ មូលដ្ឋាន ណោះ អ្វីៗត្រូវតែពហុបក្ស​ ប៉ុន្ដែយើងឃើញហើយថា សភាក្នុងអាណត្ដិនេះ ការកោះប្រជុំ​សភាលើដំបូងក្នុងនីតិកាលទៅ៥នេះ​ វាធ្វើឡើងដោយ ឯកបក្សទៅហើយ វាជា​បញ្ហាដែលយើងចាំមើលទាំងអស់គ្នាហើយ សង្គមស៊ីវិលមានកិច្ចការជាច្រើន ហើយ​ចូលរួមចំណែក ធ្វើម៉េចឲ្យមានសមភាព​ក្នុងការចូលរួមហើយធានាថា ការផ្ដល់​សេវាសា​ធារណៈ​ហ្នឹង មានប្រសិទ្ធភាព ហើយការផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប​ដែលជាអ្នកបង់ពន្ធហ្នឹង​" ។

​គួរបញ្ជាក់​ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ បាន​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​លើ​រដ្ឋាភិបាល​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ខណៈ​បញ្ហានយោបាយ​នៅតែ​មាន​ភាពចម្រូងចម្រាស់ ដោយសារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​សម័យប្រជុំ​នៃ​រដ្ឋសភា​លើកដំបូង ចូល​សច្ចាប្រណិធាន និង​ឯកភាព​ទៅ​លើ​ការបែង​ចែក​អំណាច​នៅ​ក្បាលម៉ាស៊ីន​រដ្ឋសភា​៕
សូមសរសេរមកកាន់ ​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

Hey ah Chker youn : Nobody believes you anymore, it is a win strategy and an public entertainment of 30 years coming too late for the problem on hand right now. It is too late Ah Kwang, all khmers now open their ear and eyes to look for how to obtain Justice that you and your baboons stole from them. Are you kidding that you can succeed in governing in this term by doing the same thing in the past 28 years if that so your day in the pig pen will be limited. Oh ah kwak how come you have 258 ministers in your cabinet. It is amazing to see a little small kingdom to have a biggest cabinet in the world even it is bigger than the cabinet of Mr.Xi Yinping in Communist China or even bigger than the cabinet of Mr. Obama. Now I understand that why you need all 258 baboons in your cabinet because you need their pee and poo to fertilize your lawn and flower beds. By sharing pies with your baboons you think you can keep your dictatorship going as planned in fact you're condemned to death.