ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ័ ទី16 ខែកញ្ញា ឆ្នាំ2013, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |

លោក ហ៊ុន សែន នាយរដ្ឋមន្ត្រីចាំផ្ទះកម្ពុជា (រូបភាពពី news.cn)
ក្រៅពីឯកភាពលើកំណែទម្រង់ គ.ជ.ប នោះ ភាគីទាំងបានគាំទ្រព្រះរាជសារព្រះមហាក្សត្រ ដែលអំពាវនាវឲ្យបញ្ឈប់ហិង្សាពេលបាតុកម្ម និងភាគីទាំងពីរនឹងបន្តជួបគ្នាលើកក្រោយទៀត។ ទោះជាយ៉ាងណា ភាគីទាំងពីរ មិនបានបញ្ជាក់ថា តើមានការពិភាក្សាពីការបែងចែកអំណាចយ៉ាងណាសម្រាប់ក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលនៅឡើយទេ។
ភាគីគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការឯកភាពគ្នារវាងភាគីទាំងពីរ គឺឈរលើស្មារតីថ្មីមួយ ដើម្បីផលប្រយោជន៍ជាតិ ៖ "ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ទៅថ្ងៃខាងមុខនឹងបង្កើតនៅយន្ដការមួយដើម្បីកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ឯចំណុចទីបីគឺភាគីនឹងបន្ដជួបចរចាគ្នាទៅទៀតតាមគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហារបស់ជាតិយើងទាំងមូល"។
ចំណែក ខាងគីគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ពន្យល់បន្ថែមថា ការកែទម្រង់ គ.ជ.ប គឺដូរសមាសភាព គ.ជ.ប និងបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ដែលលោក ហ៊ុន សែន ក៏បានគាំទ្រផងដែរ និងបង្កើតច្បាប់ហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ ៖ "ការកំណែទម្រង់ គជប ស៊ីជម្រៅមួយដែលយើងបានឃើញ អំពីបញ្ហាដែលកើតមានកន្លងមក តាំងពីយូរយាណាស់មកហើយជិតពីទសវត្សរ៍ហើយ ហើយឥឡូវនេះគឺយើងបានព្រមព្រៀងគ្នាបង្កើតយន្ដការនេះ ដើម្បីសិក្សាកែទម្រង់ស៊ីជម្រៅ ដូចជា សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចជាច្បាប់នៃការបោះឆ្នោតច្បាប់នៃគណបក្សនយោបាយ ច្បាប់ហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ តួនាទីរបស់គណបក្សប្រឆាំង ហើយនិងបញ្ជីឈ្មោះបោះឆ្នោតថ្មី អម្បាញ់មិញខាងគណបក្សសម្ដេចលោកក៏បានលើកឡើងថា គួរតែមានបញ្ជីឈ្មោះបោះឆ្នោតថ្មី ហើយចំណាយថវិកាយ៉ាងម៉េច ការរៀបចំឲ្យមានបញ្ជីឈ្មោះបោះឆ្នោតថ្មីយ៉ាងម៉េចនោះគឺថា យើងនឹងសិក្សាជាមួយគ្នាបាទ" ។
លោក យឹម សុវណ្ណ បញ្ជាក់ថា បើទោះជាគណបក្សប្រជាជនកម្ពុជា មិនឯកភាពឲ្យបង្កើតគណៈកម្មការឯករាជ្យចម្រុះ តែគណបក្សសង្គ្រោះជាតិ នៅមានជំហរឲ្យបង្កើតដដែល។
អ្នកវិភាគនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា នេះជាជោគជ័យមួយ ដែលរដ្ឋាភិបាលព្រមកែទម្រង់ គ.ជ.ប។ លោកបន្តថា បើទោះបីជាលទ្ធផលបោះឆ្នោតអាណត្តិនេះ មិនយុត្តិធម៌ក៏ដោយ តែអាណត្តិក្រោយៗទៀតនឹងមានការកែប្រែ ៖ "អ្វីដែលជាលទ្ធផលនៃការប្រជុំនេះគឺជាជោគជ័យសម្រាប់ប្រជាជនខ្មែរ ការកំណែទម្រង់ គជប គឺកំណែទម្រង់រយៈពេលវែងកាលណារយៈពេលវែងធ្វើឲ្យប្រជាជនយើងមានសេចក្ដីសុខ ក្រោយពីការបោះឆ្នោតហើយយើងមិនបាច់វេចអង្ករ វេចបាយដើម្បីមកញ៉ាំនៅទីលានប្រជាធិបតេយ្យទេ នេះគឺជាចម្លើយសំខាន់បំផុតរយៈពេលវែង ហើយសូមឲ្យប្រជាជនទទួលយកចុះនៅតម្លែនេះ ខ្ញុំជឿជាក់ថា ឲ្យកែដោយសុទ្ធចិត្ដរវាង គជប ដោយមានគណបក្សទាំងពីរ ឈ្នះឆ្នោតហ្នឹង សូមរៀបចំយន្ដការឲ្យ គជប ឯករាជ្យ ឲ្យធ្វើការបម្រើយុត្ដិធម៌សម្រាប់សង្គម" ។
គួបញ្ជាក់ថា ការកែទម្រង់ គ.ជ.ប នេះ ជាប្រធានបទសំខាន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ដែលបានលើកឡើងជាញឹកញាប់ ដើម្បីឲ្យការបោះឆ្នោត ទទួលបានយុត្តិធម៌ ពីគ្រប់ភាគីចូលរួម។ ប៉ុន្តែរដ្ឋាភិបាលមិនធ្វើតាមសំណើទាំងស្រុងទេ ហើយត្រូវបានរដ្ឋសភាដែលមានសំឡេងភាគច្រើនមកពីបក្សកាន់អំណាច កាលពីចុងឆ្នាំ២០១២បានគាំទ្រសមាសភាពថ្នាក់ដឹកនាំគ.ជ.ប ឲ្យបន្តអាណត្តិរបស់ខ្លួន៥ឆ្នាំទៀត ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
3 comments:
I hated his smirky ugly's face of Hanoi congchor Hun shit.You deal with a thief like Hun shit you'll be sorry like ah Prince Run Ot ridh again.Ah kwak don't honor any thing that he promises with Khmer.Here some of those promises!
*He'll cut his ugly head throw away if he can't control illegal loggin'by yuon company.
*He promised Piseth Pelikah to loved her and took care of her but he can't stop his witchy fatty's face Samheang from killing his lover.
*He promised that he'll take care of all tripplets childrens born in Scamafia he lied,he didn't do it.
Don't trust a man no honor,a thief like ah kwak,he hit his mother to death because of power greedy what make Ncrp think that ah kwak will keep his promises? Demon come to kill,to steal,to destroy,that what ah kwak was born to do he was/is a king of DEMON!
Prahok
I don't think CNRP leadership had much choices other than sit down to negotiate with this traitors to Cambodia. If CNRP kept in insisted to removed Hun Sen by violences it's not going to work. Hun Sen will slaughter a lot Cambodian youths if he has to in order to remain in power. Non-violence will not move CPP from power and violence protest will not work either. Also lack of U.S & EU helps didn't give CNRP any advantages. These countries
U.S, EU, Canada, Austrailia, Japan, some
ASEAN members ONLY PAYING LIP
SERVICES ABOUT JUSTICE FOR KHMERS.
China & YOUN are behind CPP powers. They
are all don't want to upset China, YOUN. Right now China has a lot of money.
now China has a lot of money. So you
I don't believe Hun Sen, when he got his power he do the same for the last 30 years.
Post a Comment