A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 17 September 2013

Hun Sen agreed to a complete overhaul of the NEC [Is this for real or just to appease the opposition to support his prime ministership? Hun Sen has reneged on many agreements before] លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ​​ឯកភាព​ឲ្យ​កំណែទម្រង់ គ​.​ជ​.​ប ស៊ីជម្រៅ​​

ដោយ៖​ ជន ស្រីណុច និង អ៊ឹង ប៊ុន​ថន​ | ថ្ងៃចន្ទ័ ទី16 ខែកញ្ញា ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ហ៊ុន សែន នាយ​រដ្ឋមន្ត្រីចាំផ្ទះកម្ពុជា (រូបភាពពី news.cn)
ក្រៅពី​ឯកភាព​លើ​កំណែទម្រង់ ​គ.ជ.ប​ នោះ ភាគី​ទាំង​បាន​​គាំទ្រ​ព្រះ​រាជសារ​​ព្រះ​មហា​ក្សត្រ ដែល​អំពាវនាវ​ឲ្យ​បញ្ឈប់​ហិង្សា​​ពេល​​បាតុកម្ម និង​ភាគី​ទាំង​​​ពីរ​​​នឹង​​បន្ត​ជួបគ្នា​លើក​​ក្រោយ​​ទៀត​។ ទោះជា​យ៉ាងណា ភាគី​ទាំងពីរ មិន​​បាន​បញ្ជាក់​ថា​​ តើ​មានការ​ពិភាក្សា​ពី​ការបែងចែក​អំណាច​យ៉ាងណា​សម្រាប់​​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​។​
ភាគី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ ប្រាក់ សុខុន ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​​ថា ការឯកភាព​គ្នា​រវាង​ភាគី​ទាំងពីរ គឺ​​ឈរ​​លើ​​ស្មារតី​​ថ្មី​​មួយ ដើម្បី​ផល​ប្រយោជន៍​​ជាតិ​ ៖ "ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា ទៅ​ថ្ងៃ​ខាង​មុខ​នឹង​បង្កើត​នៅ​យន្ដ​ការ​មួយ​ដើម្បី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ឯ​ចំណុច​ទីបី​គឺ​ភាគី​នឹង​បន្ដ​​ជួប​ចរចា​គ្នា​ទៅ​ទៀត​តាម​គ្រប់​កម្រិត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ​យើង​ទាំង​មូល"។
​ចំណែក ខាង​គី​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ពន្យល់​បន្ថែម​ថា ការកែ​ទម្រង់ ​គ.ជ.ប គឺ​ដូរ​សមាស​ភាព គ​.​ជ​.​ប និង​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​ថ្មី ដែល​លោក ហ៊ុន សែន ក៏​បាន​គាំទ្រ​ផងដែរ និង​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ ៖ "ការកំណែ​ទម្រង់ គជប ស៊ី​ជម្រៅ​មួយ​ដែល​យើង​បាន​ឃើញ អំពី​បញ្ហា​ដែល​កើត​មាន​កន្លង​មក តាំង​ពី​យូរ​យា​ណាស់​​ម​ក​ហើយ​ជិត​ពី​ទសវត្សរ៍​ហើយ ហើយ​ឥឡូវ​​​នេះ​គឺ​យើង​​បាន​​​ព្រ​ម​ព្រៀង​គ្នា​បង្កើត​យន្ដ​ការ​នេះ ដើម្បី​សិក្សា​កែ​ទម្រង់​ស៊ី​ជម្រៅ ដូច​ជា សមាសភាព​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដូច​ជា​​ច្បាប់​​នៃ​​ការ​​បោះ​ឆ្នោត​ច្បាប់​នៃ​គណបក្ស​នយោបាយ ច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​គណបក្ស​នយោបាយ តួនាទី​របស់​គណបក្ស​ប្រឆាំង ហើយ​និង​​បញ្ជី​​ឈ្មោះ​​បោះ​​ឆ្នោត​ថ្មី អម្បាញ់​មិញ​ខាង​គណបក្ស​សម្ដេច​លោក​ក៏​បាន​លើក​ឡើង​ថា គួរ​តែ​មាន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ហើយ​ចំណាយ​​ថវិកា​​យ៉ាង​​ម៉េច ការ​រៀប​ចំ​ឲ្យ​មាន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​យ៉ាង​ម៉េច​នោះ​គឺ​ថា យើង​នឹង​សិក្សា​ជាមួយ​គ្នា​​បាទ​" ។
​លោក យឹម សុវណ្ណ បញ្ជាក់ថា បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឯកភាព​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ចម្រុះ តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​​ជំហរ​ឲ្យ​បង្កើតដ​ដែល​។  
អ្នកវិភាគ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា នេះ​ជា​ជោគ​ជ័យ​មួយ ដែល​រដ្ឋាភិបាល​ព្រម​កែទម្រង់ គ​.​ជ​.​ប​។ លោក​បន្តថា បើទោះបីជា​លទ្ធផល​​បោះឆ្នោត​អាណត្តិ​នេះ មិន​យុត្តិធម៌​ក៏ដោយ តែ​អាណត្តិ​ក្រោយៗ​ទៀត​នឹង​មាន​ការកែប្រែ​ ៖ "អ្វី​ដែល​ជា​លទ្ធផល​នៃ​​ការ​ប្រជុំ​នេះ​​គឺ​ជា​ជោគ​​ជ័យ​​សម្រាប់​ប្រជាជន​ខ្មែរ ការ​កំណែ​ទម្រង់ គជប គឺកំណែទម្រង់រយៈពេលវែង​​កាល​ណា​រយៈ​ពេល​វែង​ធ្វើ​ឲ្យ​ប្រជាជន​យើង​មាន​សេច​ក្ដី​សុខ ក្រោយ​​​ពី​ការ​​បោះ​ឆ្នោត​ហើយ​យើង​មិន​បាច់​វេច​អង្ករ​ វេច​​បាយ​ដើម្បី​មក​ញ៉ាំ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ទេ នេះ​គឺ​ជា​​ចម្លើយ​សំខាន់​បំផុត​រយៈ​ពេល​វែង ហើយ​​សូម​ឲ្យ​ប្រជាជន​ទទួល​យក​ចុះ​នៅ​ត​ម្លែ​នេះ​ ខ្ញុំជឿជាក់ថា ឲ្យកែដោយសុទ្ធចិត្ដ​រវាង គជប ដោយ​មាន​គណបក្ស​ទាំង​ពីរ ឈ្នះ​ឆ្នោត​ហ្នឹង សូម​​រៀប​​ចំ​​យន្ដ​​ការ​ឲ្យ គជប ឯករាជ្យ​ ឲ្យធ្វើការ​​បម្រើ​យុត្ដិធម៌សម្រាប់សង្គម​" ។

​គួបញ្ជាក់ថា ការកែទម្រង់​ គ.ជ.ប ​នេះ ជា​ប្រធានបទ​សំខាន់​របស់​អ្នករាយការណ៍​​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ដែល​បាន​លើកឡើង​ជា​ញឹកញាប់ ដើម្បី​ឲ្យ​ការបោះឆ្នោត ទទួលបាន​យុត្តិធម៌ ពី​គ្រប់ភាគី​ចូលរួម​។ ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​ធ្វើ​តាម​សំណើ​​ទាំងស្រុង​ទេ ហើយ​ត្រូវបាន​រដ្ឋសភា​ដែល​មាន​សំឡេង​ភាគច្រើន​​មក​ពី​បក្ស​កាន់​អំណាច កាលពី​ចុងឆ្នាំ​២០១២​បាន​គាំទ្រ​សមាសភាព​ថ្នាក់​ដឹក​នាំ​គ.ជ.ប ឲ្យ​បន្ត​អាណត្តិ​របស់​ខ្លួន​៥​ឆ្នាំ​ទៀត ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

3 comments:

Anonymous said...

I hated his smirky ugly's face of Hanoi congchor Hun shit.You deal with a thief like Hun shit you'll be sorry like ah Prince Run Ot ridh again.Ah kwak don't honor any thing that he promises with Khmer.Here some of those promises!
*He'll cut his ugly head throw away if he can't control illegal loggin'by yuon company.
*He promised Piseth Pelikah to loved her and took care of her but he can't stop his witchy fatty's face Samheang from killing his lover.
*He promised that he'll take care of all tripplets childrens born in Scamafia he lied,he didn't do it.
Don't trust a man no honor,a thief like ah kwak,he hit his mother to death because of power greedy what make Ncrp think that ah kwak will keep his promises? Demon come to kill,to steal,to destroy,that what ah kwak was born to do he was/is a king of DEMON!

Prahok

Anonymous said...

I don't think CNRP leadership had much choices other than sit down to negotiate with this traitors to Cambodia. If CNRP kept in insisted to removed Hun Sen by violences it's not going to work. Hun Sen will slaughter a lot Cambodian youths if he has to in order to remain in power. Non-violence will not move CPP from power and violence protest will not work either. Also lack of U.S & EU helps didn't give CNRP any advantages. These countries
U.S, EU, Canada, Austrailia, Japan, some
ASEAN members ONLY PAYING LIP
SERVICES ABOUT JUSTICE FOR KHMERS.
China & YOUN are behind CPP powers. They
are all don't want to upset China, YOUN. Right now China has a lot of money.

now China has a lot of money. So you

Anonymous said...

I don't believe Hun Sen, when he got his power he do the same for the last 30 years.