Watcth the videos of police stopping vehicles travelling to Phnom Penh.
ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី6 ខែកញ្ញា ឆ្នាំ2013 |VoD
គណបក្សសង្គ្រោះជាតិ ព្រមានថា
នឹងមានមហាបាតុកម្មនៅតាមដងផ្លូវ
ប្រសិនបើមានការឃាត់រថយន្តនិងប្រជាពលរដ្ឋទុក នៅតាមដងផ្លូវ
ពីសំណាក់អាជ្ញាធរនៅតាមតំបន់ណាមួយ។
ក្នុងសន្និសីទសារព័ត៌មាន
នៅព្រឹកថ្ងៃសុក្រនេះ អគ្គនាយកទំនាក់ទំនងសាធារណៈ លោកស្រី មូរ សុខហួរ
ថ្លែងថា គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភ
ដោយសារមានការឃាត់ពលរដ្ឋតាមបណ្តាខេត្តនានា
ដែលបានធ្វើដំណើរតាមផ្លូវជាតិសំខាន់ៗ ចូលមករាជធានីភ្នំពេញ។
លោកស្រីបន្ថែមថា គណបក្សសង្គ្រោះជាតិ មានគណៈកម្មការតាមខេត្ត
ដើម្បទទួលខុសត្រូវបញ្ហានេះ ។ លោកស្រីថា
នេះការបំបាក់ទឹកចិត្តប្រជាពលរដ្ឋ និងការរំលោភសិទ្ធិពលរដ្ឋ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល
ជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា អាជ្ញាធរ
គ្រាន់តែត្រួតពិនិត្យអាវុធ និងជាតិផ្ទុះផ្សេង
ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ។
គណបក្សសង្គ្រោះជាតិ
បានបង្វែរពីការធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ
មកជាការបួងសួងសុំសន្តិភាព និងយុត្តិធម៌វិ
ដែលអាចនឹងមានមនុស្សចូលរួមប្រមាណជា២ម៉ឺន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment