A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 September 2013

55 CNRP's MP-elect wrote to the king that they will not attend the first/opening session of the parliament on 23 September តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បដិសេធ​មិន​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​២៣ កញ្ញា

ដោយ វណ្ណ វិចារ
2013-09-14

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប សម្រេច​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ទូល​ថ្វាយ​ពី​ជំហរ​មិន​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា ឡើយ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បិទ​ទ្វារ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​អនុញ្ញាត​ឲ្យ​បេក្ខជន​ជាប់​ឆ្នោត​ទាំង​អស់​ជ្រើស​រើស​ថា នឹង​ទៅ​ចូល​រួម​ប្រជុំ​សភា​ថ្មី​លើក​ដំបូង ឬ​ក៏​អត់?
លោក​បន្ត​ថា ឆ្លង​កាត់​ការ​ពិភាក្សា​គ្នា​ល្អិតល្អន់ តំណាងរាស្ត្រ​ជាប់​ឆ្នោត​ថ្មី​ទាំង​អស់​យល់​ថា ការ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ជា​ប្រការ​សំខាន់​បំផុត ហើយ​ឯកភាព​គ្នា​ថា នឹង​ដាក់​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​សភា​ជា​លើក​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ខាង​មុខ។
ទោះ​យ៉ាង​ណា​ក្តី គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​កំណត់​ថ្ងៃ​ថ្វាយ​លិខិត​ស្នើ​សុំ​ព្រះ​រាជានុញ្ញាត​ពន្យារ​ពេល​បើក​កិច្ចប្រជុំ​សភា​ជា​លើក​ដំបូង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: