A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 6 September 2013

40 NGOs urge the future government to reform of the so people can access information equitably អង្គការ​ជាង​៤០ ជំរុញ​ឲ្យមាន​កំណែទម្រង់​ទូរទស្សន៍ និង​វិទ្យុ សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ​​

Read English here.

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី6 ខែកញ្ញា ឆ្នាំ2013 | VoD

រូបថតដោយ លោក ញឹម សុខន
អង្គការ ​ជាង​៤០ នៅ​ថ្ងៃ​សុក្រ​នេះ រកឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស ទូរទស្សន៍ និង​វិទ្យុ មាន​ភាពលម្អៀង​ខ្លាំង​បំផុត​ទៅ​កាន់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​បាន​បំពេញ​តួនាទី​មួយ​មួយ​កាន់តែ​អាក្រក់​ទៅ សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរ​ នៃ​ការបោះឆ្នោត បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ដែល មាន​អង្គការ​ជាង​៤០ លើក​ឡើង​ថា ទូរទស្សន៍ និង​វិទ្យុ មាន​ភាពលម្អៀង​បំផុត ទៅរក​គណបក្សកាន់អំណាច នៅមុន និង​ក្រោយ​ការបោះឆ្នោត ដោយ​បាន​ផ្សព្វផ្សាយ​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ជាច្រើន បើ​ប្រៀបធៀប​នឹង​អាណ្ណត្តិ​មុនៗ​។  អង្គការ​ទាំងនេះ ជំរុញ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​តាម​​គោលការណ៍​សមធម៌ និង​មាន​ភាពសេរី ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រោយៗ​ទៀត មាន​ភាពសេរី និង​យុ​ត្តិធម៌​។​
​តែ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ ឆ្នាំ​២០១៣ លើកឡើងថា មានតែ​ទូរទស្សន៍​មួយ​ទេ គឺ​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​បាន​គោរព​តាម​គោលការណ៍​របស់​គជប​។​
​កន្លងមក ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល បាន​រិះគន់​ថា ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​ធំថា ​ផ្សាយ​ព័ត៌មាន​មិន​មាន​តុល្យភាព និង​មាន​និន្នាការ​ទៅរក​គណបក្សកាន់អំណាច​។ តែ​ទូរទស្សន៍​ទាំងអស់នោះ លើកឡើងថា គេ​មាន​គោលការណ៍​ផ្ទាល់ខ្លួន​ក្នុង​ការផ្សព្វផ្សាយ​។​ពលរដ្ឋ បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អ្នក​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​មួយចំនួន ដូចជា​ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី និង​ទូរទស្សន៍​បាយ័ន​ជាដើម ដែល​ធ្វើឲ្យ​គេ លែង​ចង់​មើល​ទូរទស្សន៍​ទាំងនោះ​ទៀត​។

​កាលពីពេល លោក សម រង្ស៊ី ត្រឡប់មក​ពី​ប្រទេស​​បារាំង​វិញ មិន​មាន​ទូរទស្សន៍​ក្នុង​ស្រុក​ណា ហ៊ាន​ផ្សព្វផ្សាយ​ពី​ការវិល​មក​ដល់​នោះទេ​។ ទូរទស្សន៍​ទាំង​នោះ លើកឡើងថា គេ​មាន​កាលវិភាគ​នៃ​​ការផ្សព្វផ្សាយ​។​
​សម្រាប់​មហា​បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​០៧​ខែកញ្ញា​នេះ​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន បង្ហាញ​ជំហ​រថា ពួកគេ​នឹង​ឲ្យ​សហការី​ចុះ​ទៅ​យក​ព័ត៌មាន​ទាក់ទង​នឹង​ការធ្វើ​មហា​បាតុកម្ម អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា​នេះ ប៉ុន្តែ​មិន​ប្រាកដថា នឹង​ចាក់​ផ្សាយ​ឡើយ​។​
​អគ្គនាយកទូរទស្សន៍​ជាតិ​កម្ពុជា កឹម គុណ​វឌ្ឍន៍ ប្រាប់VOD កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា លោក​នឹង​បញ្ជួន​សហកា​រីលោក ឲ្យ​តាមដាន​ព្រឹត្តិការណ៍​នៃ​មហា​បាតុកម្ម​នោះ តែ​លោក​មិន​ប្រាកដ​ថា​នឹង​ផ្សាយ​ទេ  ៖ “​ រឿង​ទៅ​ថត​ដឹង​តែមាន សកម្មភាព​ទៅ​ថត ប៉ុន្តែ​រឿង​ផ្សាយ​ជា​កិច្ចការ​មួយ មាន​ភារៈ​មួយ​ផ្សេងទៀត អ្វី​ដែល​កើតឡើង​នៅពេល​ដែល​ចប់ ទើប​យើង​ដឹងថា​តើ​វា​ត្រូវ​ដំណើរ​របៀប​ណា យើង​មិន​អាច​ទស្សន៍ទាយ ដំណើរការ​ជា​មុខ​បាន​ទេ ព្រោះ​រឿងរ៉ាវ​វា​មិន​ទាន់​កើតឡើង​”
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: