A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 August 2013

The U.S calls on Cambodia to resolve the political dispute peacefully អាមេរិក​ទទូច​សុំ​ឲ្យ​កម្ពុជា​ដោះស្រាយ​ទំនាស់​នយោបាយ​ដោយ​សន្តិវិធី

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ សីហា ជំរុញ​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា បន្ត​កិច្ច​ពិភាក្សា​ដើម្បី​ដោះស្រាយ​ភាព​ផ្ទុយ​គ្នា​ទាក់ទង​នឹង​ការ​បោះ​ ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ដោយ យន់ សាមៀន RFA
2013-08-13
វីល្លៀម ថត ៦១០
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៣។
RFA/Mom Sophon
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ថត (William Todd) មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​មាន​ជំនឿ​ថា ប្រសិន​បើ​គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នោះ រដ្ឋាភិបាល​ថ្មី​នឹង​អាច​កើត​មាន​ឡើង។ លោក​ថា ប្រសិន​ភាគី​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋ​សភា​ជជែក​គ្នា​ប្រកប​ដោយ​ភាព​វិជ្ជមាន​ នោះ គណៈកម្មការ​មួយ​នឹង​អាច​បង្កើត​បាន។
លោក​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក​ក៏​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ ​ឆ្នោត ដោយ​គណៈកម្មការ​មួយ​ដែល​អាច​ជឿជាក់​បាន ដែល​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​កម្ពុជា។ ម៉្យាង​ទៀត​កម្ពុជា ក៏​ត្រូវ​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន​ដែល​នឹង​អាច​ជួយ​កម្ពុជា ទៅ​ថ្ងៃ​អនាគត៖ «ខ្ញុំ​ជឿ​ជាក់​ថា នៅ​ពេល​ដែល​ឆន្ទៈ​របស់​ពលរដ្ឋ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ សហរដ្ឋអាមេរិក​នៅ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា»
លោក​បន្ត​ថា សហរដ្ឋអាមេរិក​នឹង​រក្សា​ជំហរ​អព្យាក្រឹត​ចំពោះ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ពិសេស​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ។ ចំណែក​សមាសភាព​នៃ​គណៈកម្មការ​ស៊ើប​អង្កេត​នេះ គួរ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​អាច​មាន​អង្គការ​សហប្រជាជាតិ​ផង​ដែរ៖ «អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ពលរដ្ឋ​កម្ពុជា អាច​ជឿជាក់​គណៈកម្មការ​នេះ​បាន។ ប្រទេស​នេះ​ជា​ប្រទេស​របស់​អ្នក យើង​មិន​អាច​ប្រាប់​អ្នក​ពី​របៀប​នៃ​ការ​បង្កើត​សមាសភាព​នៃ​គណៈកម្មការ​នេះ​ ទេ។ អ្វី​ដែល​សំខាន់ គឺ​ការ​ជឿ​ជាក់​បាន​ពី​សំណាក់​ប្រទេស​អ្នក»

លោក​បន្ត​ថា ប្រសិន​បើ​មាន​បាតុកម្ម​ណា​មួយ​នោះ សហរដ្ឋអាមេរិក​សង្ឃឹម​ថា បាតុករ​នឹង​រក្សា​ភាព​អត់ធ្មត់ សន្តិវិធី និង​គ្មាន​អំពើ​ហិង្សា។ ជំហរ​របស់​សហរដ្ឋអាមេរិក​នេះ ធ្វើ​ក្រោយ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​បណ្តោះអាសន្ន កាល​ពី​ថ្ងៃ​ទី​១២ សីហា ដែល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
ការ​ប្រកាស​របស់ គ.ជ.ប នេះ បណ្ដាល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ទទួល​លទ្ធផល ពីព្រោះ​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​មិន​ ទាន់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ព្រមាន​ថា ប្រសិន​បើ​ភាព​មិន​ប្រក្រតី​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ ពលរដ្ឋ​នឹង​ពិត​ជា​ធ្វើ​មហា​បាតុកម្ម។ ឯកអគ្គរដ្ឋទូត​​សហរដ្ឋអាមេរិក លោក វីល្លៀម ថត ក៏​បាន​បញ្ជាក់​ព័ត៌មាន​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សម្រេច​ពន្យារ​កិច្ច​សហការ​ផ្នែក​យោធា និង​បណ្ដា​ប្រទេស​មួយ​ចំនួន រួម​ទាំង​សហរដ្ឋអាមេរិក រហូត​ដល់​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​អង្គារ ប្រតិកម្ម​តប​ទៅ​នឹង​សម្ដី​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ សហរដ្ឋអាមេរិក​ថា កម្ពុជា​មិន​បាន​កាត់​ផ្តាច់ ឬ​មិន​ទទួល​ជំនួយ​ផ្នែក​យោធា​ពី​សហរដ្ឋអាមេរិក នោះ​ទេ ប៉ុន្តែ​បាន​ពន្យារ។
ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា អគ្គនាយក​អគ្គនាយកដ្ឋាន​នយោបាយ​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ​ កម្ពុជា បញ្ជាក់​ថា កម្ពុជា​បាន​ពន្យារ​កិច្ច​សហប្រតិបត្តិការ​លើ​កម្មវិធី​យោធា​មួយ​ចំនួន​ ជាមួយ​សហរដ្ឋអាមេរិក តែ​មិន​មែន​កម្ពុជា ឈប់​ទទួល​យក​ជំនួយ ឬ​កម្មវិធី​យោធា​ពី​អាមេរិក​ដូច​កាសែត​ចុះ​ផ្សាយ​ទេ។
ការ​បដិសេធ​របស់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ពេល​នេះ កើត​ឡើង​នៅ​គ្រា​ទីភ្នាក់ងារ​សារព័ត៌មាន អេ.ភី (AP) បាន​ដក​ស្រង់​សម្តី​អ្នកស្រី ម៉ារី ហាហ្វ (Marie Harf) មន្ត្រី​នាំ​ពាក្យ​រង​ក្រសួង​ការបរទេស​អាមេរិក មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា ថា កម្ពុជា​បាន​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​យោធា ឬ​ឈប់​ទទួល​ជំនួយ​យោធា​ពី​សហរដ្ឋអាមេរិក​នោះ។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ថត មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ពន្យារ​ពេល​កិច្ច​សហការ​ផ្នែក​យោធា មិន​មែន​ត្រឹមតែ​នឹង​សហរដ្ឋអាមេរិក​ទេ ប៉ុន្តែ​នឹង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត។ លោក​បន្ត​ថា កម្ពុជា​រង់ចាំ​ឲ្យ​មាន​រដ្ឋាភិបាល​ថ្មី​សិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

USA needs to pressures on VNRP to stop intimidation GOVERNEMTS for mass rallies, bad idea ..

Anonymous said...

Cambodian people had sacrificed so many lives, 2.5 millions, in war effort in 1970-79 to defend westerner's freedom and democracy,now It's time America and westerners countries need to be in the right side of the history.

Stop collaborating with dictator.

True Khmer