ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា
គាំទ្រឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ និងបានជំរុញឲ្យមានកំណែទម្រង់
គ.ជ.ប។ ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ
បានបដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ដោយអះអាងថា
មានភាពមិនប្រក្រតីធ្ងន់ធ្ងរ
និងបន្ទាប់ពីមានភាពចម្រូងចម្រាសក្នុងការបង្កើតគណៈកម្មការចម្រុះ
ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីទាំងនោះ។
ក្នុងបទអត្ថាធិប្បាយប្រចាំសប្ដាហ៍របស់ លោក លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ចេញផ្សាយជាភាសាអង់គ្លេស ក្នុងគេហទំព័រព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី៤ សីហា និងត្រូវបានបកប្រែជាភាសាខ្មែរចុះផ្សាយបន្តនៅក្នុងកាសែតរស្មី កម្ពុជា និងគេហទំព័រព័ត៌មានរបស់ខ្លួន បង្ហាញពីអារម្មណ៍របស់លោក និងជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។
លោកបានសរសេរថា លោកសូមថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយសន្តិភាព ក្នុងការជ្រើសតំណាងដែលខ្លួនពេញចិត្ត។ ហើយបានបន្តថា ក្នុងថ្ងៃបោះឆ្នោត គណបក្សទាំងអស់បានទទួលខុសត្រូវក្នុងការអំពាវនាវឲ្យប្រជាជន និងអ្នកគាំទ្រគណបក្សទាំងអស់នោះ ឲ្យមានភាពស្ងប់ស្ងាត់ក្នុងបរិយាកាសសន្តិសុខមួយ។ តែលោកបានបញ្ជាក់ថា មានភាពមិនប្រក្រតីកើតមានឡើងក្នុងដំណើរការបោះឆ្នោត និងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើភាពមិនប្រក្រតី ទាំងនោះ។
លោក វីល្លៀម ថត៖ «ប្រជាពលរដ្ឋគួរតែមានមោទនភាពចំពោះការបោះ ឆ្នោតជាតិ ដែលបង្ហាញដល់ពិភពលោក ស្ដីពីការប្រើប្រាស់សិទ្ធិរបស់គេ ក្នុងការជ្រើសរើសដោយសេរីនូវមន្ត្រីដែលជាប់ឆ្នោតរបស់គេ។ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍ស្ដីពីភាពមិនប្រក្រតីមួយចំនួនក្នុងការបោះ ឆ្នោតដែរ។ អាស្រ័យហេតុនេះ សហរដ្ឋអាមេរិក គាំទ្រនូវការស៊ើបអង្កេតមួយដោយពេញលេញ និងមានតម្លាភាពស្ដីពីភាពមិនប្រក្រតីមួយចំនួននោះ។ ជាមួយនេះផងដែរ ដើម្បីផ្តល់ជំនឿចិត្តដល់អ្នកបោះឆ្នោតនៅក្នុងដំណើរការបោះឆ្នោត ទៅមុខ វាមានសារសំខាន់ក្នុងការចាប់ផ្ដើមធ្វើការកែទម្រង់ជាបន្ទាន់ ដើម្បីកែប្រែនូវកំហុសឆ្គងផ្សេងៗ»។
ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតដែលអ្នករាយការណ៍ពិសេសសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ បានស្នើកាលពីឆ្នាំទៅ ដូចជាការកែតម្រូវបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការធ្វើឲ្យសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានភាពឯករាជ្យ និងមានតម្លាភាពជាដើម៖ «ចំណុចចាប់ផ្ដើមដ៏ល្អ រដ្ឋាភិបាលកម្ពុជា អនុវត្តនូវអនុសាសន៍សំខាន់ៗរបស់អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស ដូចជាការកែប្រែបញ្ជីអ្នកបោះឆ្នោត និងឲ្យការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្មានភាព លម្អៀង និងមានតម្លាភាពជាដើម។ គ្រប់ប្រជាធិបតេយ្យ ត្រូវមានការវិវឌ្ឍន៍បន្ត និងមានការលើកកម្ពស់ ហើយប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ក៏មានលក្ខណៈដូចគ្នាដែរ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងរងការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំង និងសង្គមស៊ីវិលថា មិនទាន់បានបំពេញការងារខ្លួនដោយឯករាជ្យ និងមាននិន្នាការគាំទ្រគណបក្សកាន់អំណាច។ តែការចោទប្រកាន់ទាំងនេះ តែងតែត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធថាជា រឿងមិនពិត។
បន្ថែមពីនេះ លោក វីល្លៀម ថត ថាការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នាពេលនេះ បានផ្តល់នូវឱកាសដ៏ពិសេស និងជាប្រវត្តិសាស្ត្រមួយក្នុងការសម្រេចបានការកែទម្រង់នយោបាយ វិជ្ជមានដ៏សំខាន់។ ក្តីសង្ឃឹមរបស់លោក គឺថា អ្នកដឹកនាំដែលបានជាប់ឆ្នោតថ្មីរបស់កម្ពុជា នឹងឆក់យកឱកាសនេះនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីពង្រឹងនីតិរដ្ឋ និងសិទ្ធិមនុស្ស ធ្វើអោយច្បាប់មានលក្ខណៈត្រឹមត្រូវ និងតម្លាភាព និងគ្រប់គ្រងដើម្បីផលប្រយោជន៍ជាសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោក វីល្លៀម ថត៖ «នៅពេលដែលលទ្ធផលនៃការបោះឆ្នោតត្រូវបាន ដោះស្រាយដោយសន្តិវិធី ហើយគ្រប់គណបក្សទាំងអស់ដើរតួនាទីក្នុងន័យស្ថាបនា ពេលនោះប្រទេសកម្ពុជា នឹងស្ថិតក្នុងស្ថានភាពដ៏ប្រសើរជាងពេលណាៗទាំងអស់ ក្នុងការបន្តដំណើរលើផ្លូវរបស់ខ្លួនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សន្តិសុខ និងវិបុលភាព»។
ដំណើរការនៃបង្កើតគណៈកម្មការចម្រុះ ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតត្រូវបរាជ័យ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការដាក់បញ្ចូលសមាសភាពអង្គការសហប្រជាជាតិជាអាជ្ញា កណ្ដាល ដែលនេះខុសពីការចង់បានរបស់ គ.ជ.ប និងគណបក្សប្រជាជន ដែលចង់បានត្រឹមតែភាគីខាង គ.ជ.ប ខាងគណបក្សសង្គ្រោះជាតិ និងខាងគណបក្សប្រជាជន តែប៉ុណ្ណោះ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យល់ថា ការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ប្រហែលជាមិនអាចទៅរួចទេ ព្រោះនេះជាយន្តការមួយបង្កើតឡើងដោយច្បាប់៖ «ខ្ញុំយល់ថា ប្រហែលជាមិនអាចទៅរួចទេ ការបដិសេធចោលតួនាទី គ.ជ.ប ព្រោះជាយន្តការមួយបង្កើតឡើងដោយច្បាប់ ហើយត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត។ អ៊ីចឹងហើយ ធ្វើអីក៏ដោយ ក៏តោងតែធ្វើការជាមួយ គ.ជ.ប។ ប៉ុន្តែ យើងយកបញ្ហាទាំងអស់មកដាក់លើតុជាមួយគ្នា ជជែកជាមួយគ្នា ដោះស្រាយជាមួយគ្នា ប្រកបដោយតម្លាភាព ហើយមានការទទួលខុសត្រូវ។ នេះ គឺយ៉ាងដូច្នេះឯង ហើយយើងក៏នៅតែសង្ឃឹមដែរ សង្ឃឹមថា បញ្ហានេះនឹងត្រូវបាន ទោះបីបច្ចុប្បន្ននេះ គាត់បានបដិសេធ ប៉ុន្តែសង្ឃឹមថា គាត់នឹងត្រឡប់មកវិញចូលរួមដោះស្រាយបញ្ហានេះប្រកបដោយការទទួលខុស ត្រូវទាំងអស់គ្នា»។
ឆ្លើយតបនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនមានជំនឿលើសមាសភាពដែលមានត្រឹមតែបីភាគីចូលរួមតាមការស្នើពី គ.ជ.ប ដោយលើកឡើងថា សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានបង្កើតឡើងដោយច្បាប់ តែសិទ្ធិពួកគេត្រូវបំបាត់ដោយមិនមានការធានា។
លោក យឹម សុវណ្ណ៖ «សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏បង្កើតឡើងដោយច្បាប់ ដោយធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់។ ចុះអ្នកដែលរំលោភសិទ្ធិប្រជាពលរដ្ឋ តើអ្នកណាជាអ្នកដោះស្រាយ? ប្រជាពលរដ្ឋជាប្រជាពលរដ្ឋខ្មែរ យើងមានសិទ្ធិក្នុងការចូលរួមក្នុងការបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោត ឬទៅបោះឆ្នោត។ ក៏ប៉ុន្តែ សិទ្ធិរបស់គាត់ត្រូវគេលួច សិទ្ធិរបស់គាត់ត្រូវបានគេបំបាត់ ហើយការបំបាត់ត្រូវបានធ្វើឡើងជាប្រព័ន្ធ ដែលមានភស្តុតាងស្ទើរតែគ្រប់ខេត្តទាំងអស់ ហើយកំហុសពី គ.ជ.ប។ សួរថា តើ គ.ជ.ប បានទទួលខុសត្រូវអ្វីខ្លះចំពោះការបាត់ឈ្មោះប្រជាពលរដ្ឋ ចំពោះឈ្មោះស្ទួនដែលយើងមានភស្តុតាង ចំពោះឈ្មោះដែលត្រូវគេបោះជំនួស ចំពោះការក្លែងបន្លំលិខិតបញ្ជាក់អត្តសញ្ញាណ និងការបាត់លិខិតបញ្ជាក់អត្តសញ្ញាណរាប់ម៉ឺនច្បាប់ តើ គ.ជ.ប បានទទួលខុសត្រូវ ឬក៏អត់?»។
គណបក្សសង្គ្រោះជាតិ ចង់បានគណៈកម្មការចម្រុះ ចំពោះកិច្ចស្រាវជ្រាវភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវមានលក្ខណៈទូលំទូលាយជាងនេះ គឺមានន័យថា មានសមាសភាពចូលរួមឲ្យបានច្រើន រួមមានសមាសភាពពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដោយមាន គ.ជ.ប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
លោកបន្តថា គណបក្សសង្គ្រោះជាតិ នៅបន្តការចរចាជាមួយភាគីពាក់ព័ន្ធ ហើយថា បើសិនជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហាមែន គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា មិនមានអ្វីត្រូវខ្លាចក្នុងការអនុញ្ញាតឲ្យមានភាគីអង្គការ សហប្រជាជាតិធ្វើអាជ្ញាកណ្ដាលនេះទេ៖ «យើងចង់បានសមាសភាពមួយដែល មានឯករាជ្យ ហើយមានអព្យាក្រិតភាពដោះស្រាយបញ្ហា ព្រោះតែយើងចង់បានដំណោះស្រាយសន្តិវិធី។ ប្រសិនជា គ.ជ.ប គណបក្សកាន់អំណាចមិនបានធ្វើអ្វីខុសទេ ហេតុអ្វីបានជាមិនបញ្ចូល យូ.អិន (UN) ទៅក្នុងគណៈកម្មការដើម្បីធ្វើអាជ្ញាកណ្ដាល។ ក្រែងពីមុនមក យើងធ្លាប់បាន យូ.អិន ប្រទេសមហាអំណាចធំៗ គេជួយដោះស្រាយរហូតដល់បានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ហើយបើសិនយើងនិយាយរឿងច្បាប់ ចុះអ្នកដែលរំលោភច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋបាត់ឈ្មោះ។ តើអ្នកហ្នឹងបានទទួលខុសត្រូវប៉ុណ្ណាហើយ»។
យ៉ាងណាក៏ដោយ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចង់ឃើញកម្ពុជា មានការដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតដោយឯករាជ្យ សន្តិវិធី និងមានតម្លាភាព ដែលអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ និងពីគ្រប់សំណាក់ភាគីពាក់ព័ន្ធទាំងអស់ ហើយលោកនឹងទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល កម្ពុជា ប្រជាពលរដ្ឋកម្ពុជា និងអង្គការសង្គមស៊ីវិលទាំងអស់ ដោយផ្អែកលើការបោះឆ្នោតនេះ ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យយូរអង្វែង និងប្រកបដោយវិបុលភាព៕

No comments:
Post a Comment