A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 August 2013

The opposition to show evidence of vote-rigging and irregulairities ​បក្ស​ប្រឆាំង​នឹង​បង្ហាញ​ពី​ការរកឃើញ​ល្បិច បន្លំ​សន្លឹកឆ្នោត

ដោយ៖​ ថុល ស្រី​លក្ខណ៍​ | ថ្ងៃសៅរ៍ ទី17 ខែសីហា ឆ្នាំ2013 | 1 ម៉ោង មុន
​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ​ទី​១៨​ស្អែក គ្រោងនឹង​បើក​សិក្ខាសាលា បង្ហាញ​ភស្តុតាង និង​ដំណោះស្រាយ​នៃ​ភាពមិនប្រក្រតី ថ្ងៃបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បដិសេធបើក​ប្រអប់​សុ​វត្ថិ​ភាព ឲ្យ​ផ្ទៀផ្ទាត់ពី​តួលេខ​ពិតតាម​ការទាមទារ​។​
សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ បានសរសេរថា ក្រុម​ការងារ​បច្ចេកទេស​រ​បស់គណបក្ស​នេះ និង​បង្ហាញ​ភស្តុតាង នៃ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត និង​អំឡុងពេល​ដំណើរការ​សវនាការ​។ សេចក្តីប្រកាស​ដដែល​បន្ថែមថា នៅក្នុង​សិក្ខាសាលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ដាក់​អនុសាសន៍​ដើម្បី​រក​ដំណោះស្រាយ ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​លទ្ធផល​បណ្តោះអាសន្ន​ដែល​ចេញ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ជាដើម​។​
​គួរ​រំលឹក​ដែរ​ថា ការគ្រោង​បើក​សិក្ខាសាលា​របស់​គណបក្ស​ប្រឆាំង​នេះ ធ្វើឡើង បន្ទាប់ពី​ពួកគេ បដិសេធចំពោះ​ការដោះស្រាយ​លើ​ពាក្យបណ្តឹង របស់​គណបក្ស​នេះ​ប្តឹង​ជំទាស់​ទៅនឹង​លទ្ធផល​បោះឆ្នោត​ បណ្តោះអាសន្ន​របស់ គ​.​ជ​.​ប ដោយ​ចោទ​ថា គណៈកម្មាធិការ​នេះ ​ដោះស្រាយ​ដោយ​មិន​ឈរលើ​និតិ​វិធី​ច្បាប់​៕​​

សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ​ sreyleak@vodhotnews.com
- See more at: http://vodhotnews.com/15409#sthash.Zh1CeiKB.dpuf

No comments: