A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 5 August 2013

The formation of the committee to investigate election irregularities has failed ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។
ដោយ ទេព សុរ៉ាវី RFA
2013-08-04
បោះ​ឆ្នោត ស្ទឹងមានជ័យ ៣០៥
សកម្មភាព​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​និង​កម្លាំង​កង​រាជ​ អាវុធហត្ថ នៅ​មណ្ឌល​បោះ​ឆ្នោត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
RFA/Leng Maly
កិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាមួយ​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។ ការ​លើក​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ចូល​រួម​កិច្ច​ប្រជុំ ដោយ​អះអាង​ថា សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ស្នើ​ឡើង​មាន​លក្ខណៈ​ចង្អៀត និង​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ ​លទ្ធផល​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​ កណ្ដាល។
សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង គ.ជ.ប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​និង​តួនាទី ព្រមទាំង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស មិន​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ស្នើ​សុំ​ឡើង​មាន​លក្ខណៈ​តូច​ចង្អៀត។ តូច​ចង្អៀត​គឺ គ.ជ.ប ចង់​ត្រឹម​តែ​ឲ្យ​មាន​សមាសភាព​ចូល​រួម​តែ​ពី​ខាង​ភាគី គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។
រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​បាន​គណៈកម្មការ​ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្របសម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បង្ក​ឡើង​ដោយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​តាម​គំនិត​លោក ភាគី​បង្ក​បញ្ហា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ធានា​និង​រក​ឲ្យ​ឃើញ​នៃ​ភាព​មិន​ប្រក្រតី​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ រួម​ពី​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។
លោក យឹម សុវណ្ណ៖ «ឲ្យ​មនុស្ស​បង្កើត​បញ្ហា​ដដែលៗ​មក​ដោះស្រាយ​ម៉េច​ ចេញ អ៊ីចឹង​ចង់​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ថ្មី អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល ហើយ គ.ជ.ប ជា​អ្នក​សម្របសម្រួល​ដើម្បី​ស្រាវជ្រាវ​រក​បញ្ហា​ទៅ​ដោះស្រាយ​ទាំង​អស់​គ្នា ​ទៅ។ គ.ជ.ប មិន​ធ្វើ​អ្វី​ខុស គណបក្ស​ប្រជាជន​មិន​ធ្វើ​អ្វី​ខុស​ទេ គឺ​មិន​ចាំបាច់​ខ្លាច​ទេ គួរ​តែ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ទៅ។ យើង​មិន​ព្រម​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ខុស»

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កិច្ច​ប្រជុំ​ជាមួយ គ.ជ.ប ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស​នេះ​ម្ដង​ទៀត ប្រសិន​បើ គ.ជ.ប ពិចារណា និង​សម្រេច​ឲ្យ​មាន​សមាសភាព​ចូល​រួម​ពី​អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែង​ការ​សោកស្ដាយ​ដោយ​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ។ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​សមាសភាព​ពី​អង្គការ​ជាតិ អន្តរជាតិ​ចូល​រួម និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល​នោះ​វា​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប៖ «គ.ជ.ប​នឹង​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ទៀត ហើយ គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ»
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​និង​មាន​តម្លាភាព។
អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​ដើម្បី​ជៀសវាង​ការ​មិន​ទុក​ចិត្ត ហើយ​លោក​មិន​មាន​សង្ឃឹម​ទេ ប្រសិន​បើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​ របស់ គ.ជ.ប នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: