A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 August 2013

The CPP lost the election but Hun Sen did not agree to hand over power គណបក្ស​CPPបាន​ចាញ់ឆ្នោតហើយ ប៉ុន្តែបុគ្គល ​ហ៊ុន សែន មិនបានប្រគល់អំណាចទេ ​! !!

By KL 
21/08/2013

កាលពីថ្ងៃទី​ ២៨ ខែកក្កដា ឆ្នាំ​២០១៣ គឺជាថ្ងៃបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​  ទី​៥ គណបក្សCPP​​របស់លោក ហ៊ុន សែន បានចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ ប៉ុន្តែ​CPP​និង​គ​.​ជ​.​ប​ បាន​ប្រើ​ល្បិចកល​លួច​បន្លំ​សន្លឹកឆ្នោត​បំពាន​លើ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាសឡើយ ​។ គ​.​ជ​.​ប​ បានប្រកាស​លទ្ធផល​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ បានធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ហើយ​ទម្លាក់​ការ​ទទួ​ល​ខុស​ត្រូវ​ទៅលើ ​គ​.​ជ​.​ប​ ទាំងស្រុង នៅពេល​ដែលមាន​អស្ថិរភាព​នយោបាយ និង​វិបត្តិ​សង្គម​កើតឡើង​។ ដូច្នេះ​ទាំង  គ​.​ជ​.​ប​  និង​លោក ហ៊ុន សែន ត្រូវគោរព​តាម​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ ហើយ​លោក ហ៊ុន សែន ត្រូវ​ហ៊ាន​ទទួលស្គាល់ថា​គណបក្ស​CPPទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ត្រូវ​ចុះ​ចេញពី​អំណាច​ដោយ​សន្តិវិធី​។
​លោក ហ៊ុន សែន មិនគួរ​ខិតខំ​ប្រើល្បិច​ក្រាញ​អំណាច ដោយ​ខ្វះ​សតិ​ស​ម្ប​ជ​ញ្ជៈ និង​ឥត​អៀនខ្មាស​នោះទេព្រោះ​ពលរដ្ឋ​ខ្មែរ​បាន​បោះឆ្នោត​បណ្តេញ​គណបក្ស​CPP​ចេញពី​អំណាច​រួចទៅហើយ​។ អ្នកសង្កេតការណ៍​ឯករាជ្យ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​វាយតម្លៃថា​ប្រសិនបើ​គណបក្ស​CPP​ឈ្នះឆ្នោត គឺ​ពុំមាន​ហេតុផល​អ្វី​ត្រូវបដិសេធ​សំណើ​របស់​គណបក្ស​CNRP​ដែល​ទាមទារ​ឱ្យមាន​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ដែលមាន​អង្គ​ការ​ស​ហ​ប្រជា​ជាតិ​ជា​អាជ្ញាកណ្តាល ដើម្បី​ពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ឱ្យបាន​ត្រឹមត្រូវ​នោះទេ​។ ​គ​.​ជ​.​ប​ និង​គណបក្ស​CPP​ច្រានចោល​សំណើ​របស់​គណបក្ស​CNRPក្នុង​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​នោះ គឺជា​ការ​ទទួលស្គាល់ថា គណ​បក្សCPP ​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់ ហើយ​លោក ហ៊ុន សែន កំពុង​ឃុបឃិត​ជាមួយ គ​.​ជ​.​ប ដើម្បី​ក្រាញ​អំណាច តាម​មហិច្ឆតា​របស់ខ្លួន​ទាំង​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

          ឥឡូវនេះ​ធាតុពិតរបស់គ​.​ជ​.​ប​ក្នុង​ការលួចបន្លំ​សន្លឹកឆ្នោត​ជួយ​ដល់​គណបក្ស​CPPរបស់លោក ហ៊ុន សែន កំពុង​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈយ៉ាងច្បាស់ថា  ពីព្រោះ​បុរស​សម្បូរ​ល្បិច​ខូច ទេព នីថា និង អ៊ឹម សួស្តី នៅក្នុង គ​.​ជ​.​ប​។ ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​បាន​ស្គាល់​កាន់​តែ​ច្បាស់​​ថែមទៀត​នូវ​មុខមាត់​ក្រុម​មេខ្លោង​លួច​បន្លំ​សន្លឹកឆ្នោត​ជួយ​ដល់​គណបក្ស​CPP។ ហើយ ​បុគ្គល អ៊ឹម សួស្តី និង ទេព នីថា ជា​មេខ្លោង​ប្រើល្បិច​លួច​បន្លំ​សន្លឹកឆ្នោត​ជួយ​ដល់​គណបក្សCPP​​នោះ​នឹង​ក្លាយទៅជា​អ្នកទោស​ប្រវត្តិសាស្ត្រ​នាពេលខាងមុខនេះ ។ ​ព្រោះ​អំពើ​ដ៏​អាក្រក់​ជួរជាតិ​របស់​ពួកគេ​កំពុងតែ​ធ្វើឱ្យកម្លាំងមហាជនពុះកញ្រោ្ជលធើ្វការ​ផ្លាស់ប្តូរ​មេដឹកនាំ​ ហ៊ុន សែន អោយចេញពី​អំណាច​ឱ្យខាងតែបាន ​។​៚ By KL 21/08/2013

3 comments:

Anonymous said...

ហ៊ុន សែន ធ្លាប់បាននិយាយច្រើនដងថា បើគណៈបក្សប្រឆាំងឈ្នះ គាត់នឹងចុះចេញ ប្រគល់ឣំណាចឲ្យភ្លាម។ គាត់ហ៊ាននិយាយបែបនេះ ព្រោះគាត់ជឿជាក់ថា បណ្តាញមូលដ្ឋាន របស់គាត់រឹងមាំណាស់ មិនងាយឣ្នកណាមកប៉ះ យក ឈ្នះលើគាត់បានទេ។ គាត់ថាតែមាត់ តែគាត់បន្ត ប្រើល្បិច "សាមកុក" បំបែក រួចកំទេចគូប្រជែង និង ប្រើឧបាយកលទុច្ចរិត យកឈ្នះ ក្នុងការបោះឆ្នោត ជារៀងរហូត។ ដល់ឆ្នាំ២០១៣ នេះ ទោះបីចាញ់ក៏ដោយ ក៏គាត់ឲ្យ គ.ជ.ប កែឆ្នៃលេខ សរុបលទ្ធផល ឲ្យគាត់ឈ្នះដដែល។ គឺលោកវីស្គី មិនមែន គ.ជ.ប ទេ ដែលប្រកាសលទ្ធផលបណ្តោះឣាសន្ន យប់ថ្ងៃបោះឆ្នោតនោះ។

Anonymous said...

ប្រធានាធិបតី ស.រ.ឣា ទោះល្ឣ មានប្រជាប្រិយយ៉ាងណាក៏ដោយ ឣាចកាន់តំណែង បានត្រឹមតែ៨ឆ្នាំទេ ហើយកេរ្តិ៍ឈ្មោះ នៅល្ឣជារៀងរហូត ដូចជាលោក Ronald Reagan, Bill Clinton, George W. Bush និង Barack Obama ជាដើម។ ឣ្នកកាន់ឣំណាចខ្លះ ដោយឣស្មិមានៈ ចិត្តលោភលន់ ថាមានតែខ្លួនម្នាក់ ទើបដឹកនាំប្រទេសបាន ខិតខំប្រើឧបាកល គ្រប់បែបបយ៉ាង ដើម្បីក្រាញក្នុងតំណែង រហូតដល់ ស្លាប់ ឫុជាប់គុកច្រវាក់។
ធាតុពិតរបស់ ហ៊ុន សែន គឺ កាន់តំណែង យូរ២៨ឆ្នាំ មិនមែនដោយហ៊ុន សែន មានប្រជាប្រិយទេ គឺដោយ ហ៊ុន សែន ប្រើល្បិច "សាមកុក" បំបែក រួចកំទេចគូប្រជែង និង ប្រើឧបាយកលទុច្ចរិត យកឈ្នះ ក្នុងការបោះឆ្នោត។
ដល់ឆ្នាំ២០១៣ នេះ ចោរ ហ៊ុន សែន ឣស់ល័ក្ខណ៍ ឳពុកក៏ស្លាប់ ខ្លួនក៏កាន់តែចាស់ ឣំពើលួចបន្លំសន្លឹកឆ្នោត តាមបណ្តាញ គ.ជ.ប ត្រូវគេតាមទាន់ ចាប់បាន មានភ័ស្តុតាង គ្រប់គ្រាន់ទៀត។

Anonymous said...

ហ៊ុន សែន ប្លន់សន្លឹកឆ្នោតទាំងកំរោលបួនជ្រុង លើកទ័ពចូលក្រុង យប់នៃថ្ងៃបោះឆ្នោត ព្រោះឃើញបក្សសង្គ្រោះជាតិ នាំមុខ តាមមន្ទីរបោះឆ្នោត។ ខៀវ កាញារិទ្ធិ ប្រកាស លទ្ធផលតាម ហ្វេសប៊ុក មុន គ.ជ.ប ប្រកាស។ នេះជាកល់ល្បិច ឆក់ឧិកាស ធ្វើឲ្យបានមុន។ គ.ជ.ប កែឆ្នៃ លទ្ធផលបោះឆ្នោត តំរូវតាមតួលេខ ក្នុងហ្វេសប៊ុក ខៀវ កាញារិទ្ធិ។ រួចគ.ជ.ប បង្ខំប្រកាស លទ្ធផល បោះឆ្នោតដំបូង យ៉ាងរហន់។ ឥឡូវនេះ ទេព នីថា ប្រកាសបង្ហាញថា ឣត់ត្រូវការចរចា ពីការបង្កើត គណៈកម្មការចំរុះ ស៊ើបឣង្កេតទៀតទេ ព្រោះលទ្ធផលបោះឆ្នោតដំបូង បានប្រកាសរួចហើយ។ នេះសុទ្ធតែ ជាការប្រើកំលាំងបាយ ឣាវុធ រំលោភ បំពាន ឣ្នកទន់ខ្សោយជាង។ នេះជាល្បិច ឣាខ្លាចង់ស៊ីកូនចៀម ក្នុងរឿងល្បើក។ គ.ជ.ប និង បក្សប្រជាជន កំពង់រួមល្បិចគ្នា ប្លន់យកឈ្នះ ទាំងកំរោលហើយ។