A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 August 2013

Police detained four youths on charge of "incitement" [Their crime was planning to offer flowers to soldiers during the protests with the attached message asking them not to crack down on protesters. Is this incitement?] យុវជន​៤​នាក់​ត្រូវ​ឃាត់​ខ្លួន​ចោទ​ពី​បទ​ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ផ្ដួល​រដ្ឋាភិបាល

Mr. Tut Panha, 27 years old, who was the organizer of Peace Roses rally, which supposed to happen yesterday at 4pm, has made a telephone call from municipal police headquarter in this afternoon, saying that he is being detained. He added that he can't go into details for more info about the arrest because he is being closely watched by the police. Actions shall to be taken in this case. For more contact info:by this phone number: 017 456 455, 012 916 518. Courtesy of : I Love Cambodia Hot News
ទ​ត់ ច័ន្ទ​បញ្ញា
យុវជន ៤​នាក់ ត្រូវ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា និង​នាំ​ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពេល​ដែល​យុវជន​ទាំង​នោះ​បាន​រៀប​ចំ​គម្រោង​ជូន​ផ្កា និង​លិខិត​អំពាវនាវ​ទៅ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​សុំ​អោយ​មាន​សន្តិភាព និង​កុំ​បង្ក្រាប​ការ​តវ៉ា​ណា​មួយ។
ដោយ សុ ជីវី RFA
2013-08-16
មន្ត្រី​សិទ្ធិ​មនុស្ស ដែល​បាន​ស៊ើប​អង្កេត​ករណី​នេះ អោយ​ដឹង​ថា យុវជន​ទាំង ៤​នាក់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​អោយ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​រដ្ឋ​ ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ មក​ទល់​ថ្ងៃ​ទី​១៦ ខែ​សីហា យុវជន​ទាំង​នោះ​មិន​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ។
វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​សីហា។
យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ទាំង ៤​នាក់ មាន​ឈ្មោះ ទិត ចាន់បញ្ញា អាយុ ២៧​ឆ្នាំ ជា​អ្នក​រៀប​ចំ​គម្រោង​ជូន​ផ្កា​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ។
ម្ដាយ​យុវជន ទិត ចាន់បញ្ញា គឺ​លោកស្រី ចាន់ សេដ្ឋា បាន​ព្យាយាម​សុំ​ជួប​កូន​ប្រុស​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បដិសេធ។
កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ ៥០​នាក់ បាន​រៀប​គម្រោង​ថា ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ស្ថានីយ​រថភ្លើង ដើម្បី​នឹង​ចែក​ជូន​ផ្កា​ឈូក​ចំនួន ១​ពាន់​ទង ទៅ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ត្រូវ​ដាក់​ពង្រាយ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ស្រប​គ្នា​នោះ ពួក​គេ​ក៏​បាន​បោះ​ពុម្ព​លិខិត​អំពាវនាវ ដើម្បី​ចង​ភ្ជាប់​នឹង​ផ្កា​ដែល​នឹង​ត្រូវ​ចែក​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ​នោះ។ ប៉ុន្តែ គម្រោង​នោះ​ត្រូវ​ផ្អាក ដោយសារ​បាត់​ដំណឹង​ក្រុម​យុវជន​ដែល​ទៅ​ទិញ​ផ្កា និង​បោះ​ពុម្ព​លិខិត​អំពាវនាវ។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន​នៅ​ពេល​នេះ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ និង​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។
យុវជន​ម្នាក់​ដែល​ចូល​រួម​កម្មវិធី​ជូន​ផ្កា បាន​អោយ​ដឹង​ថា លិខិត​អំពាវនាវ​នោះ​បាន​សរសេរ​ថា ប៉ូលិស ទាហាន ប៉េអិម និង​ប្រជាពលរដ្ឋ​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ឈាម​ជ័រ​តែ​មួយ យើង​រួបរួម​គ្នា​ដើម្បី​ជាតិ​យើង។ លិខិត​នោះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​ច្រើន​ថ្ងៃ​ហើយ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

(ថ្ងៃទី 17 សីហា 2013, ) | ដោយ: មុនី​រាជ ​CEN

ភ្នំពេញ: យុវជន ចំនួន ៤ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ខិត្តប័ណ្ណ ញុះញង់​ឲ្យ​កងកំលាំងប្រដាប់អាវុធ ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​។​

​ យុវជន​ទាំង ៤​នាក់ មានឈ្មោះ ១-​ឈ្មោះ ទ​ត់ ច័ន្ទ​បញ្ញា​.២- ហ៊ើយ បូ​រិ​ន​. ៣- ឡុង​លី​ផេង (​ស្រី​)​និង​ទី​៤-​សុខ ដាលីន (​ស្រី​)​។ អ្នក​ទាំង​បួន ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣​។​
​ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សេនាធិការ និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួន​យុវជន ៤​នាក់ ដែល​កំពុង​រៀបចំ​ធ្វើ​សកម្មភាព បាច​ខិតប័ណ្ណ មាន​ខ្លឹមសារ​អំពាវនាវ​ផ្តួលរំលំ​រដ្ឋាភិបាល​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្តថា ជនសង្ស័យ ៤​នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០១៣ ដោយ​រួមមាន ភស្តុតាង ខិតប័ណ្ណ​ជា​ច្រើ​រយ​សន្លឹក​ផង​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល ​ជាតិ បាន​បញ្ជាក់ថា ខិត្តប័ណ្ណ ដែល​ជនសង្ស័យ គ្រោង​ផ្សព្វផ្សាយ​នោះ គឺមាន​ខ្លឹមសារ យោង​ទៅនឹង​សេចក្តី​ថ្លែង​កាណ៍​មួយ កាលពី​ថ្ងៃទី​១៤​សីហា របស់​ឈ្មោះ សួន សេរី​រដ្ឋា ដែលជា​ប្រធាន​អង្គការ​ចាត់តាំង កម្លាំងប្រដាប់អាវុធ ខុសច្បាប់​មួយ ឈ្មោះ​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រសនៅ​ក្រៅប្រទេស​។

​លិខិត​ចំហរ​នោះ បាន​ថ្លែង​អំពាវនាវ​ជាពិសេស ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំងអស់ ឲ្យ​ប្រើប្រាស់​អាវុធ​ផ្តួលរំលំ​រដ្ឋាភិបាល​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្តថា សកម្មភាព​របស់​អ្នក​បាច​ខិ​ត្ត​ប​ណ្ណ័​នេះ គឺជា​រឿង​ខុសច្បាប់ ដែលមាន​លក្ខណៈ​ញុះញុង ធ្វើ​ឲ្យ​មាន​ចលាចល​ដល់​សន្តិសុខ​ជាតិ​។ ការចាប់ខ្លួន​ជនសង្ស័យ​ទាំង ៤​នាក់​នោះ ក៏​ធ្វើឡើង​តាម​បញ្ជា​ដីកា​តុលាការ ដែលមាន​បទចោទប្រកាន់ ស្របតាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ផងដែរ​។​

​មកដល់​រសៀល​នេះ យុវជន​ទាំង​បួន​នាក់ ត្រូវបាន​តុលាការ​សួរនាំ មិនទាន់​សម្រេច​បែបណា នៅឡើយ​ទេ​។​

​ ក៏ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល បាន​ថ្កោលទោស ដល់​ការចាប់ខ្លួន​យុវជន​ទាំង​បួន​នាក់​នោះ ព្រោះថា យុវជន​ទាំង​បួន​នាក់ ស្ថិតក្នុង​ចំណោម​យុវជន​មួយក្រុម ដែល​បើក​យុទ្ធនាការ ចែក​ផ្កា ភ្ជាប់​នឹង​លិខិត ទៅដល់​កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបាន​ដាក់ពង្រាយ ពិសេស​នៅ​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ ប្រើ​អំពើហិង្សា វាយ​បង្ក្រាប បើសិន​ជាមាន​បាតុកម្ម​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត កើតឡើង នាពេលខាងមុខ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=Nzc4ZWFhMW#sthash.5UUaJ363.dpuf

4 comments:

Anonymous said...

Sam rainsy TALK, TALK, TALK, TALK, TALK, TALK, TALK, TALK TALK,TALK, TALK, TALK, talk, talk, TALK, TALK...

KEEP TALKING, KEEP TALKING, KEEP TALKING, KEEP TALKING, KEEP TALKING, KEEP TALKING, KEEP TALKING..

NOW SAM RAINSY IS JUST A PARROT, SAM RAINSY IS JUST A PARROT, SAM RAINSY IS JUST A PARROT..

NO ACTION TAKEN, NO ACTION TAKEN, NO ACTION TAKEN, NO ACTION TAKEN, NO ACTION...

While Hun Sen, a former POL POT soldier and his master Yuon prepare to kill CNRP supporters.

KHMER 28 AUGUST 2013

និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ, និយាយ

បន្តការនិយាយ, បន្តការនិយាយ, បន្តការនិយាយ, បន្តការនិយាយ, បន្តការនិយាយ, បន្តការនិយាយ

ឥឡូវនេះ លោកសមរង្ស៊ី គឺជាសេក លោកសមរង្ស៊ី គឺជាសេក លោកសមរង្ស៊ី គឺជាសេក

គ្មានការចាត់វិធានការ គ្មានការចាត់វិធានការ គ្មានការចាត់វិធានការ គ្មានការចាត់វិធានការ, គ្មានការចាត់វិធានការ,

ខណៈពេលដែល ហ៊ុនសែន ជាមួយយួន រៀបចំដើម្បីសំលាប់អ្នកគាំទ្រ CNRP ខណៈពេលដែល ហ៊ុនសែន ជាមួយយួន រៀបចំដើម្បីសំលាប់អ្នកគាំទ្រ CNRP
ខ្មែរទី 28 ខែសីហាឆ្នាំ 2013

Anonymous said...

MM Sam Rainsy, Kem Sokha and CNRP members have lay low and kept quiet about the assassination of Mr San Soeung and the arrest of the four teenagers?

This behaviour will certainly compromise their popularity, but I am sure that they won't mind.

លោកសមរង្ស៊ី, កឹមសុខា បានរក្សាភាពស្ងប់ស្ងាត់ អំពីការធ្វើឃាតនៃលោកសាន Soeung និងការចាប់ខ្លួន នៃក្មេងជំទង់ចំនួនបួន
ឥរិយាបទនេះ ពិតជានឹងបាត់បង់ប្រជាប្រិយភាពរបស់ពួកលោក ប៉ុន្តែខ្ញុំជឿជាក់ថា ពួកលោក នឹងមិនខ្វល់

Anonymous said...

I love you, you are my hope, you are my young bamboo, nothing wrong you do for your nation to survive, you do us proud.

thank you, carry on to do what you think it was right for your nation.

Anonymous said...

go after bad guys, arrest them , put them in jail for life

khmer's governemts, needs to ask USA auhtorities to extradite Sour serey rotha to face justice in cambodia court, asap
--------
if this situations, ocurred in EU-USA, they will do the same