A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 10 August 2013

Phnom Penh City Hall denies Khmer Anti-Poverty Party permission to hold a demonstration to demand that election be conducted again សាលា​រាជធានី​ភ្នំពេញ​បដិសេធ​សំណើសុំ​ធ្វើ​កូដកម្ម​របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ​​

ដោយ៖​ ពៅ មេត្ដា​ | ថ្ងៃសៅរ៍ ទី10 ខែសីហា ឆ្នាំ2013 | VOD
​ សាលា​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​​សុំ​​ធ្វើ​​កូដ​កម្ម ទាម​ទារ​​បោះ​ឆ្នោត​​ឡើង​វិញ​ នៅ​​ថ្ងៃ​​អាទិត្យ​​ទី​១១​ ​ខែ​សីហា​​នេះ ​ក្រោម​ហេតុផល​ថា លទ្ធផលផ្លូវការ គ.ជ.ប មិន​ទាន់​ប្រកាស​។​
​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ា​ញ ​ដា​រ៉​ន មានប្រសាសន៍ថា នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ខែ​សីហា​នេះ លោក​ទទួល​លិខិត​មួយ​ច្បាប់​របស់​សាលា​រាជ​​ធានី​ភ្នំពេញ  ដែល​បដិសេធ​សំណើសុំ​ធ្វើ​កូដកម្ម​របស់​លោក​នៅ​ថ្ងៃស្អែក​។ លោក ក្រវ៉ា​ញ ដា​រ៉​ន ហៅ​ការបដិសេធ សំណើ​របស់​លោក រឿង​មិន​សម​​ហេតុផល បំបិទ​សិទ្ធិសេរីភាព​ក្នុងការ​តវ៉ា​លើ​ភាព​មិន​ប្រក្រ​តី​ពេល​បោះឆ្នោត​។​
​ទោះ​យ៉ាងណា​ លោក ក្រវ៉ា​ញ ដា​រ៉​ន ​ប្តេជ្ញា​ថា លោក​នឹង​នៅ​តែ​ធ្វើ​កូដកម្ម​នៅ​ក្រោយ ការប្រកាស​លទ្ធផល​ផ្លូវ​របស់ គ.ជ.ប ដើម្បី​តវ៉ា​ចំពោះ​ការលួច​បន្លំ​​សន្លឹកឆ្នោត និង​ភាព​មិន​ប្រ​ក្រតី​ផ្សេងៗ​ទៀត​។​
​ក្រោយ​ផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​២៨​ ខែកក្កដា គណបក្ស​៣ ​គឺ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច គណបក្ស​សង្គ្រោះ​ជាតិ និង​ខ្មែរ​ឈប់​ក្រ​ ប្រកាស​បដិ​​សេធ​លទ្ធផល​នោះ ដោយ​ចោទ​ថា មាន​ភាពមិនប្រក្រតី​ច្រើន លទ្ធផល​មិន​អាច​យក​ ជា​ផ្លូវការ​បាន​៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា​តាមរយៈ minpov@vodhotnews.com
- See more at: http://vodhotnews.com/15278#sthash.2Oad5npG.dpuf

2 comments:

Anonymous said...

stupid n dumb party from long beach
stupid n crazy leader party,,

i hated n silly spoken khmer with english accent

Anonymous said...

All these small parties including FUNCINPEC are created by CPP/ YOUN to break up Khmer peoples to form a solid, large voices. If these stupid parties leaders really care for Cambodian they would have joined CNRP. CNRP claimed the differences between CPP frauds claimed is about 200,000 votes and these phatetic small parties got about 500000 votes. So you can see that these phatetic small pantsy parties cost CNRP votes.