A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 August 2013

Opposition party ask the ruling party to ease political tensions and resolve the election dispute peacefully បក្សប្រឆាំង​ស្នើ​ដៃគូ​ពន្លត់​កំដៅ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ដោយ​សន្តិវិធី​​

ដោយ៖​ ថុល ស្រីលក្ខណ៍​ | ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013, VoD

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ​(រូបថត តាតា ឧត្ដម)
​ មេដឹកនាំ​បក្សប្រឆាំង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ អំពាវនាវ​ម្តងទៀត ឲ្យ​បក្ស​កំពុង​គ្រប់គ្រង​អំណាច និង​ជា​ដៃគូ​ដែលមាន​អាស​នៈ​ក្នុង​សភា​ដូច​គ្នា សម្រាប់​អាណត្តិ​ទី​៥​នេះ ងាក​មក​រក​តុ​ចរចា​វិញ ជុំវិញ​ការខ្វែងគំនិត​គ្នា​នៃ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។​
អនុ​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន នៅ​ស្នាក់កា​របស់ខ្លួន​នៅ​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ នា​ថ្ងៃ​អាទិត្យ ​ទី​១៨ ​ខែ​សីហា​នេះ​ថា លោក​ចង់ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈប់​ចល័ត​កងទ័ព និង​រថពាសដែក និង​ចាប់​យុវជន​បន្តទៀត ដែល​នាំឲ្យ​មាន​​ការភ័យខ្លាច​ដល់​សាធារណជន​។​
(លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ​ នៅទីស្នាក់ការគណបក្ស)
​លោក​ថា ស្ថិត​ក្នុង​កា​លៈ​ទេ​សៈ​នេះ គណបក្ស​នេះ​គួ​តែ​ងាក​មក​ពិភាក្សា​គ្នា រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ម្តងទៀត ពី​ការខ្វែង​គំ​និត​គ្នា​នៃ​លទ្ធ​បោះឆ្នោត​បណ្តោះអាសន្ន ​ដែល​ប្រកាស​ដោយ​ គ.ជ.ប។​
​ក្រោយ​ការបោះឆ្នោត​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​ បាន​បរាជ័យ​ពី​រដង​រួចមកហើយ នៃ​ការពិភាក្សា​គ្នា​ ​​​បង្កើត​ឲ្យមាន​ស្ថាប័នឯករា​ជ្យមួយ​ ដើ​ម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ធ្លាប់​បង្ហាញ​ជំហរ​ម្តង​ហើយ ពេល​ចុះ​ពិនិត្យ​កា​រដ្ឋា​ន​សាងសង់​ស្ពាន​ស្ទឹងមានជ័យ នា​ខែ​សីហា​​ក្រោយ​ការ​បោះ​ឆ្នោត​​​ថា បើ​តំណាង​បី​រូប​របស់​លោក​មិន​អាច​ពិភាក្សា​ទម្លាយ​ភាពទាល់ច្រក​បាន​ លោក​នឹង​អាច​ជួប​ជាមួយ​ប្រធាន​គណបក្សប្រឆាំង​ លោក​ សម រង្ស៉ី ដើម្បី​រក​ដំណោះស្រាយ​។​

​យ៉ាង​ណា​ក៏​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ នៅតែ​អះអាងថា ពួកគេ​ទទួលបាន​៦៣​អាសនៈ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ចំណោម​អាស​នៈ​សរុប​១២៣​ក្នុង​សភា៕
អ្នកចូលរួមស្ដាប់ការថ្លែងការរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ​(រូបថត តាត ឧត្ដម)
សូមសរសេរមកកាន់ អ្នកនាង ថុល​ ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

No comments: