A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 23 August 2013

Mass Rally មហាបាតុកម្មសង្គ្រោះជាតិ 26/8/13 in Geneva and 30/8/13 Brussells, Belgium

ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពរាប់អាន,

បន្ទាប់ពីការបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០១៣ ស្ថានការណ៍នយោបាយនៅប្រទេសខ្មែរយើងសព្វថ្ងៃ 
បានឈានចូលដល់ការជាប់គាំងមួយ ដែលនឹងនាំទៅរកវិបត្តិយ៉ាងធ្ងន់បំផុត ក្នុងប្រវត្តិសាស្រ្តយើងនាសតវត្សទី២១ សម័យហ្វេសប៊ុក នេះ ។
នេះគឺដោយសារ គណបក្សមួយ ដែលធ្លាប់តែក្រាញអំណាចជាង ៣០ឆ្នាំ (លើកបន្តុបដោយក្រុងហាណូយ) មកហើយនោះ មិនមានឆន្ទៈ
ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តែបែរជាខិតខំពង្រឹងកងយោធាប្រដាប់អាវុធ ដើម្បីចាំបង្ក្រាបនិងសំលាប់
ហ្វូងបាតុករ ដែលមានឆន្ទៈចង់ឲ្យមានការផ្លាស់ប្តូរយកអ្នកដឹកនាំថ្មី អ្នកស្នេហាជាតិពិត អ្នកសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៣នេះ ។

សូមរំលឹកថា ប្រទេសកម្ពុជា គឺជាហត្ថលេខីមួយ ជាមួយ តុលាឧក្រិដ្ឋកម្មអន្តរជាតិ ក្នុងឆ្នាំ ២០០២ នាទីក្រុងឡាអេ ប្រទេសហ៊ុលឡង់ដ៍ ។
ជនទាំងឡាយណា ដែលប្រព្រឹត្តអំពើឧក្រិដ្ឋ​កន្លងទៅ និងក្នុងពេលខាងមុខ នឹងត្រូវនាំយកទៅកាត់ទោសក្នុងតុលាការនេះជាមិនខាន ។ 

ក្នុងនាមយើងជាខ្មែរដូចគ្នា ឈាមជ័រជាខ្មែរតែមួយ យើងនឹងធ្វើការទាមទារ ឲ្យខាងតែបាននូវយុត្តិធម៌ មកជូនជាតិខេមរា
តាមរយៈការធ្វើមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ពីម៉ោង ១១ម៉០០ ព្រឹក ដល់ ម៉ោង ០៣ម៉០០ រសៀល
នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងសឺណែវ ប្រទេសស្វីស ។

ពត៌មានលំអិត សូមមេត្តាទាក់ទងនឹងអ្នករៀបចំ ដែលមានរាយនាមក្នុងក្រដាសផ្សាយ ដែលបានជូនភ្ជាប់ជាមួយសារនេះ ។

នេះជាឱកាសតែមួយគត់ ដែលយើងអាចសង្គ្រោះជាតិយើង ឲ្យរួចផុតពីគ្រោះចង្រៃគ្រប់យ៉ាងបាន ។
អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាចូលរួមឲ្យបានច្រើនគ្នាជាទីបំផុត កុំបីអាក់ខាន ដើម្បីយើងផ្តួលរំលំជនផ្តាច់ការក្នុងឆ្នាំនេះឲ្យបាន ។

ជយោ ! កំលាំងមហាសាមគ្គីជាតិខ្មែរ !

ជយោ ! កម្ពុជាអមតៈ !

សូមអរគុណ និងជួបគ្នានៅថ្ងៃច័ន្ទ ទី២៦ កន្លែងកៅបាក់ជើងមួយ ក្នុងទីក្រុងសឺណែវ ប្រទេសស្វីស ។

ជំរាបលា,
ការិយាល័យទំនាក់ទំនង គសរ-អឺរ៉ុប

2013/8/6 SRP-PSR-Europe <srpeurope@gmail.com>
ជំរាបសួរបងប្អូនជនរួមជាតិជាទីគោ
រពរាប់អាន,

បងប្អូនជនរួមជាតិរបស់យើងនៅឯក្នុងប្រទេស បានក្រោកឡើងស្រុះគ្នា ដើម្បីសង្គ្រោះជាតិ 
ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ គណបក្សសង្គ្រោះជាតិ យ៉ាងច្រើនលើសលប់ 
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ។

ក៏ប៉ុន្តែ ជ័យជំនះជាប្រវត្តិសាស្ត្រនេះ ត្រូវបាននិងកំពុងប្លន់យក ដោយក្រុមជនផ្តាច់ការ 
មួយក្តាប់តូច ដែលលើកបន្តុបឲ្យកាន់អំណាចដោយយួនហាណូយ តាំងពីឆ្នាំ១៩៧៩ ។

ក្នុងនាមយើងជាកូនខ្មែរ យើងមិនអាចបណ្តោយឲ្យមហាជ័យជំនះនេះ របូតបាត់ទៅបាន 
ឡើយ ។ នេះជាឱកាសចុងក្រោយតែមួយគត់ សំរាប់យើង ក្នុងការជួយស្រោចស្រង់ប្រទេស 
ជាតិ ពីក្រញ៉ាំជនផ្តាច់ការ ពុករលួយ បក្ខពួកនិងក្រុមគ្រួសារនិយម រណបបរទេស ។

អាស្រ័យហេតុនេះ យើងខ្ញុំជា គណៈកម្មការរៀបចំមហាបាតុកម្មសង្គ្រោះជាតិ សូមគោរព 
អញ្ជើញបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅក្នុងសហគមន៍អឺរ៉ុប 
មេត្តាចូលរួមមហាបាតុកម្មនេះ នៅថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៣ នាទីក្រុងសឺណែវ 
ប្រទេសស្វីស និងនៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៣ នាទីក្រុងប្រុស្សែល ប្រទេសប៊ែលស៊ីក
កុំបីអាក់ខានឡើយ ។

ដើម្បីបានទទួលដំណឹងបន្ថែម សូមមេត្តាទាក់ទងនឹងគណៈកម្មការរៀបចំមួយចំនួន
ដែលមានរាយនាម ព្រមទាំងលេខទូរស័ព្ទ ដូចខាងក្រោម ៖
ប្រទេសបារាំង​ ៖
1-លោក សេង ហ៊ល :+33 9 51 43 86 08 (ប៉ារីស)
2-លោក ថៃ មករា : +33 6 32 58 12 87 (លីយ៉ុង)
3-លោក យ៉ឹង ថា : +33 6 48 13 98 66 (លីយ៉ុង)
4-លោក លី​ ពឿង : +33 6 68 44 13 33 (លីយ៉ុង)
5-លោក វ៉ាន់ វណ្ណារិន : +33 6 48 88 90 60 (ម៉ាកសីយ៍)
6-លោក លាភ ឡេង : +33 6 10 54 97 73 (មូលូស)
7-លោក ត្រង់សា បៃយ៉ា : +33 6 59​ 38 63 36 (ទូលូ)
ប្រទេសស្វីស
1-លោក ទ្រុយ ទ្រឿង : +41 7 65 46 84 55
2-លោក ម៉ែន សាន់ : +41 7 97 43 38 14
ប្រទេសប៊ែលស៊ីក ៖
1-លោក ណណ ហ៊ី : +32 4 88 97 33 66
2-លោក ហុក ឈាងអាន : +32 4 79 82 81 82

ជំរាបលា,
ការិយាល័យទំនាក់ទំនង គសរ-អឺរ៉ុប

No comments: